បក្សជាប់ឆ្នោត ទាំងពីរ ព្រមព្រៀង បង្កើនអាសនៈ សភា ចំនួន២ បន្ថែមទៀត
RFA / វិទ្យុ អាស៊ី សេរី | ២ មិនា ២០១៥

លោក ហូរ វ៉ាន់ តំណាងរាស្ត្រ បក្សសង្គ្រោះជាតិ ថ្លែងទៅកាន់ អ្នកកាសែត នារាជធានី ភ្នំពេញ នៅព្រឹកថ្ងៃ ទី២ មីនា ២០១៥។ RFA/Tin Zakariya
គណបក្ស ប្រជាជនកម្ពុជា
ព្រមព្រៀង នឹងគណបក្ស សង្គ្រោះជាតិ បង្កើនអាសនៈ សភា ចំនួន២ បន្ថែមទៀត នៅខេត្ត ព្រះសីហនុ សម្រាប់ អាណត្តិ បោះឆ្នោត នីតិកាល ទី៦
ឆ្នាំ២០១៨ ខាងមុខ។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រ បក្សសង្គ្រោះជាតិ
បាន ឲ្យដឹង នៅថ្ងៃ ទី២ មីនា ថា, បក្សសង្គ្រោះជាតិ បានស្នើ ដល់សភា
ពិចារណា បង្កើនអាសនៈ សភា នៅតាម បណ្ដាខេត្ត ដទៃទៀត,
តែ គណបក្ស ប្រជាជនកម្ពុជា មិនយល់ស្រប។ លោក បញ្ជាក់ថា,
ទើប តែ ពេលនេះ បក្សប្រជាជន កម្ពុជា
ព្រមបង្កើន អាសនៈ ២ បន្ថែមទៀត សម្រាប់ ខេត្ត ព្រះសីហនុ សរុប ៣អាសនៈ។
រដ្ឋសភា អាណត្តិ ទី៥នេះ មានអាសនៈ សភា ចំនួន ១២៣។ ដូច្នេះ ចំនួន អាសនៈ សភា អាណត្តិ ទី៦ នឹងកើន ដល់១២៥។
No comments:
Post a Comment