គណបក្ស ជាប់ឆ្នោត ទាំងពីរ ព្រមព្រៀងគ្នា ទាំង១៥ ចំណុច នៃវិសោធនកម្ម ច្បាប់បោះឆ្នោត
VOA / វីអូអេ | ១ មិនា ២០១៥
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ និងលោក ស ខេង តំណាង គណបក្ស ប្រជាជនកម្ពុជា ធ្វើសន្និសីទ កាសែត រួមគ្នា។
វ៉ាស៊ីនតោន— កាលពីល្ងាច ថ្ងៃសៅរ៍នេះ
ក្រុមការងារ មកពី គណបក្ស ប្រជាជនកម្ពុជា
និងគណបក្ស សង្គ្រោះជាតិ បានព្រមព្រៀងគ្នា លើ៥ ចំណុច ចុងក្រោយ នៃវិសោធនកម្ម ច្បាប់បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ដែលមាន វិសោធនកម្ម
ចំនួន ១៥ចំណុច។
ក្រុមការងារ ធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ មកពីគណបក្ស សង្គ្រោះជាតិ ដែលដឹកនាំ ដោយលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធាន គណបក្ស សង្គ្រោះជាតិ និងក្រុមការងារ របស់ គណបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយ លោក ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានព្រមព្រៀងគ្នា លើ៥ ចំណុច ដែលនៅសល់ ចុងក្រោយ នៃធ្វើ វិសោធនកម្ម ច្បាប់បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ដែលមាន ១៥ចំណុច។ ចំណុច ព្រមព្រៀង ៥ ចុងក្រោយនេះ មាន៣ចំណុច ចែង អំពី ទោសបញ្ញត្តិ និងពីរ ចំណុច ចែង អំពី អន្តរបញ្ញត្តិ។
អន្តរបញ្ញត្តិ គឺ បញ្ញត្តិ ឬច្បាប់ សម្រាប់ ជាច្រក បើកផ្លូវច្បាប់ ក្នុងករណី មានឧបសគ្គ ខាងផ្លូវច្បាប់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ ចាត់ទុកថា, កិច្ចព្រមព្រៀងនេះ គ្រាន់តែ ជាជំហាន ទីមួយ ទៅរក ការបោះឆ្នោត សេរី និងយុត្តិធម៌ តែប៉ុណ្ណោះ។
«មកទល់ ពេលនេះ, យើង បានសប្បាយចិត្ត ដោយសារ ថា, យើង បានព្រមព្រៀងគ្នា ធ្វើការ កែទម្រង់ហ្នឹង។ ទោះជាភាគី ទាំងសងខាង មិនបាន ពេញចិត្ត ១០០% ក៏ដោយ, ក៏ប៉ុន្តែ យើង បានព្រមព្រៀងគ្នា ជ្រើសរើស យកផ្លូវកណ្តាល មួយ ដែលអាច ចាត់ទុក ថា, សមាសភាព គ.ជ.ប. ក្តី សេចក្តី ស្នើច្បាប់ក្តី គឺ យើង នឹងអាច កែលម្អ ការបោះឆ្នោត នៅពេល ខាងមុខ ហ្នឹងបាន។»
លោក បន្តថា, មានកិច្ចការ ច្រើនទៀត ត្រូវធ្វើ ដូចជាសមាសភាព គណៈកម្មាធិការ ជាតិ រៀបចំ បោះឆ្នោត ខេត្ត, ក្រុង, ស្រុក, ខណ្ឌ, និងឃុំ-សង្កាត់ ត្រូវ មានសមាសភាព ដូចថ្នាក់ជាតិ ដែលមាន សមាសភាព ៤នាក់ មកពីគណបក្ស នីមួយៗ នៃគណបក្ស ជាប់ឆ្នោត ទាំងពីរ។ តែ សមាសភាព គណៈកម្មការ បោះឆ្នោត ថ្នាក់ក្រោមជាតិ នេះ នឹងត្រូវ សម្រេច ដោយគណៈកម្មាធិការ ជាតិ ថ្មី ដែលកើតចេញ ពីវិសោធនកម្មនេះ។ លោក បានបន្តថា, ដើម្បី ឲ្យមាន ការបោះឆ្នោត សេរី និងយុត្តិ ទាមទារ ការអនុវត្ត ជាក់ស្តែង ក្នុងការ គោរពច្បាប់ ដែលមានចែង។
«បាទ, នេះ ជាដំណាក់កាល ទីមួយ។ ដំណាក់កាល ទីពីរ គឺ យើង នៅរៀបចំ សមាសភាព គ.ជ.ប. តាំងពីថ្នាក់ជាតិ រហូត ដល់ថ្នាក់ខេត្ត, ថ្នាក់ឃុំ, ហើយ នឹងការ ដែលយើង អនុវត្តច្បាប់ ដែលស្នើឡើង ដោយរដ្ឋសភា ដែលយើង នឹងត្រូវ អនុម័ត ឆាប់ៗ ខាងមុខ។»
លោក ប៊ិន ឈិន ប្រធាន ក្រុមការងារ បោះឆ្នោត ខាងគណបក្ស ប្រជាជនកម្ពុជា មិនធ្វើ អត្ថាធិប្បាយទេ។ លោក ឈាង វុន មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា បានអបអរ សាទរ លទ្ធផល នៃកិច្ចប្រជុំនេះ។
«អឺ, អាហ្នឹង គេ ហៅថា, វប្បធម៌សន្ទនានោះ។ កុំ ឲ្យតែ ឈ្លោះគ្នា តាមចិញ្ចើមថ្នល់, បាទ!»
សូម រំឭកថា, ក្រុមការងារ គណបក្ស ទាំងពីរ បានព្រមព្រៀងគ្នា ១០ចំណុច កាលពីថ្ងៃ ទី២៣ កុម្ភៈ ក្រោយពី ពិភាក្សាគ្នា តាំងពីថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០១៤។
លោក គួយ ប៊ុនរឿន ប្រធាន ក្រុមការងារ បោះឆ្នោត និងជាអ្នក នាំពាក្យ កិច្ចប្រជុំនេះ ខាងគណបក្ស សង្គ្រោះជាតិ និយាយថា, ប្រាំចំណុច ចុងក្រោយនេះ មានទោសបញ្ញត្តិ ចំនួន៣ ចំណុច និងពីរចំណុច ជាអន្តរបញ្ញតិ។
«ទោសបញ្ញត្តិ ហ្នឹង ទាក់ទង នឹងគណបក្ស នយោបាយ ធ្វើការ ឃោសនាការ ក្នុងន័យមួយ បន្តុះបង្អាប់ ឬមួយ ក្នុងការ មានការរើសអើង ពូជសាសន៍, ពូជអីហ្នឹងណា! គេ ហាម អាហ្នឹង! វា ស្របទៅតាម ក្រមព្រហ្មទណ្ឌ។»
ទោសបញ្ញត្តិ ៣ចំណុច ទាក់ទង នឹងច្បាប់ ដែលតម្រូវ ឲ្យអង្គការ សង្គមស៊ីវិល ត្រូវ មានជំហរ អព្យាក្រិត្យ មិនលម្អៀង ទៅខាង គណបក្ស ណាមួយ, ហើយ ត្រូវ មានក្រមសីលធម៌ មិនជេរប្រមាថ គណបក្ស នយោបាយ។
«ហើយ ចំណុច មួយទៀត ទាក់ទង នឹងអង្គការ សង្គមស៊ីវិល ដែលបរិហារកេរ្តិ៍ ឬវាយតម្លៃ ធ្វើការ ជេរប្រមាថ អីអញ្ចឹង ទៅណា! ហើយ មួយទៀត ទាក់ទងទៅ នឹងឯករាជ្យភាព របស់គាត់។ អញ្ចឹង គាត់ អាចចូលរួម រិះគន់ លើដំណើរការ បាន, ប៉ុន្តែ ហាមកុំ ឲ្យជេរប្រមាថ ទៅលើគណបក្ស នយោបាយ ឬបេក្ខជន។ គេ ហាម អញ្ចឹងទេ។ ប៉ុន្តែ ជាស្មារតី នៃការ គោរពសិទ្ធិ បញ្ចេញមតិអី, អាហ្នឹង យើង នៅតែ គោរព។»
លោក គល់ បញ្ញា នាយកប្រតិបត្តិ របស់ អង្គការ Comfrel ដែលធ្វើ កិច្ចការ ដើម្បី ឲ្យមាន ការបោះឆ្នោត សេរី និងយុត្តិធម៌ ថ្លែងថា, អ្នកនយោបាយ នៃគណបក្ស ទាំងពីរ គួរតែ បារម្ម អំពី ប្រព័ន្ធឃោសនា ការឯកជន ដែលគណបក្ស នយោបាយ ប្រើប្រាស់ ឬបម្រើ គណបក្ស នយោបាយ ណាមួយ ដើម្បី ផលប្រយោជន៍ខ្លួន ឬគណបក្សនោះ។
«ប្រទេស ប្រជាធិបតេយ្យ គេ ប្រយ័ត្ន នឹងក្រុមហ៊ុន រកស៊ី, ព្រោះ ក្រុមហ៊ុន រកស៊ី មិនមែន គ្រាន់តែ ជះឥទ្ធិពល នយោបាយទេ, គាត់ ទាញយក ផលប្រយោជន៍ ទៀត ព្រោះ គាត់ ត្រូវការ យកផលប្រយោជន៍ យកលុយ មកចែកគ្នាណា៎។ អង្គការ សង្គមស៊ីវិល អត់មាន ទាក់ទិន នឹងផលប្រយោជន៍ យកមក ចែកគ្នា អី ទេ។ ឧទាហរណ៍ គណបក្សមួយ, គាត់ បើកក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ, ហើយ គាត់ យកប្រព័ន្ធហ្នឹង ឃោសនា ឲ្យគាត់។ មែនទែន, អ្នក រកស៊ីវិញ ទេ ដែលគេ ត្រូវ ប្រុងប្រយ័ត្ន។»
លោក បន្ថែមថា, ក្រុមការងារ ធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត នេះ មិនគួរ បារម្ភ អំពី អង្គការ សង្គមស៊ីវិល ដែលមិនរក កម្រៃ, មិនរក ប្រាក់ចំណេញ ដូចក្រុមហ៊ុន នោះទេ។ លោក បន្តថា, សង្គមស៊ីវិល ធ្វើការងារ បោះឆ្នោត មានក្រមសីលធម៌ ជាមួយ គ.ជ.ប., គឺ អព្យាក្រិត្យ ឥតលម្អៀង៕

No comments:
Post a Comment