សភា អនុម័ត ច្បាប់បោះឆ្នោត ថ្មី រួចរាល់ ជាស្ថាពរហើយ ដោយគ្មាន ការជំទាស់
RFA / វិទ្យុ អាស៊ី សេរី | ១៩ មិនា ២០១៥
រដ្ឋសភា កម្ពុជា បានអនុម័ត ច្បាប់បោះឆ្នោត ថ្មី រួចរាល់ហើយ, គឺ ច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត និងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ដោយគ្មាន ការជំទាស់ ពីបក្សប្រឆាំងឡើយ នៅថ្ងៃ ទី១៩ មីនា។
ប្រធាន ក្រុមតំណាងរាស្ត្រ និងជាប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែង មុនចូលប្រជុំ សភា ថា, ច្បាប់បោះឆ្នោត ថ្មីនេះ នឹងមិន មានអ្វី ជជែក ដេញដោល ក្នុងសភា ទៀតទេ ព្រោះ ច្បាប់នេះ ត្រូវ បានក្រុមការងារ ចរចា នៃបក្ស ទាំងពីរ បានជជែក ពិភាក្សា ត្រឹមត្រូវ ល្អ និងប្រើពេល ជាយូរ មកហើយ។
លោក សម រង្ស៊ី បន្តថា, បន្ទាប់ ពីអនុម័ត ច្បាប់បោះឆ្នោត ថ្មីនេះ រួចរាល់ គណបក្ស ទាំងពីរ នឹងបន្ត រក្សា វប្បធម៌សន្ទនា ដើម្បី ដោះស្រាយ បញ្ហាជាតិ ទៅមុខ។
No comments:
Post a Comment