ព្រឹទ្ធសភា កម្ពុជា អនុម័ត វិសោធនកម្ម ច្បាប់បោះឆ្នោត
VOA / វីអូអេ | ២៣ មិនា ២០១៥
អង្គ អ្នកបោះឆ្នោត មួយរូប នៅក្នុងមណ្ឌល បោះឆ្នោត សាលាបឋមសិក្សា ព្រះនរោត្តម
នៅរាជធានី ភ្នំពេញ ចូលរួម បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ អាណត្តិ ទី២ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១៨
ខែឧសភា ឆ្នាំ២០១៤។
ភ្នំពេញ— សមាជិក ព្រឹទ្ធសភា មកពី
គណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សម រង្ស៊ី ចំនួន ៤៩រូប
នៅថ្ងៃច័ន្ទនេះ បានអនុម័ត លើសេចក្តីព្រាងច្បាប់ ចំនួន ពីរ, គឺ
សេចក្តីព្រាង ស្តីពី ការរៀបចំ
និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត
(គ.ជ.ប.) និងអនុម័ត សេចក្តីស្នើ ច្បាប់ ស្តីពី
ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ។
ការអនុម័ត សេចក្តីព្រាង ច្បាប់ ទាំងពីរនេះ ធ្វើឡើង ដោយមិនមាន ការពិភាក្សាអ្វី ទាំងអស់ ពោល, គឺ គណបក្ស ទាំងពីរ បានអាន សេចក្តីព្រាង ច្បាប់ នេះ មួយជំពូកម្តងៗ, រួចហើយ បានស្នើសុំ សំឡេងគាំទ្រ ពីសមាជិក ព្រឹទ្ធសភា អនុម័ត ដោយលើកដៃ ដោយមិនមាន ការបោះឆ្នោត ជាសម្ងាត់ទេ។
សេចក្តីព្រាង សេចក្តីស្នើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) មានចំនួន ៧ជំពូក និង៦៦ មាត្រា។ ចំណែក សេចក្តីព្រាង សេចក្តីស្នើច្បាប់ ស្តីពី ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ មានចំនួន ១២ជំពូក និងមាន ១៧១មាត្រា។
លោកឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអបអរសាទរចំពោះសមាជិកព្រឹទ្ធសភាដែលបានអនុម័តសេចក្តីព្រាង ច្បាប់ទាំងពីរនេះ។ លោកមានប្រសាសន៍ថា ច្បាប់ទាំងពីរនេះល្អនឹងគោរពទៅតាមស្តង់ដារអន្តរជាតិ។
លោកនិយាយថា៖ «នីតិវិធីហ្នឹងត្រឹមត្រូវហើយ។ នៅអាមេរិកអញ្ចឹងដែរ ដោយសារច្បាប់នៅក្នុងសភាពេញអង្គរាប់អាទិត្យ រាប់ថ្ងៃទេ រាប់នាទី។ ប្រទេសខ្លះគេធ្វើតែបីនាទី ខ្លះធ្វើកន្លះម៉ោងហើយយើងច្រើនជាងគេហើយ។»
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សមាជិករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអនុម័តសេចក្តីស្នើច្បាប់ដ៏ចម្រូង ចម្រាស់ទាំងពីរនេះដោយមានសំឡេងឯកឆន្ទៈដែលមន្ត្រីនៃគណបក្សទាំង ពីររំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងជួយសម្រួលដល់ការរៀបចំការបោះឆ្នោតនា ពេលអនាគតខាងមុខ។
លោកគុល បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះ ថា Comfrel នៅតែជំទាស់នឹងការអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនេះ។ លោកជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញគួរតែពិនិត្យច្បាប់នេះឡើងវិញ មុននឹងសម្រេចថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាចុងក្រោយ។
លោកនិយាយថា៖ «ត្រូវតែឲ្យក្រុមប្រឹក្សាធម្មនុញ្ញមើលមែនទែនទៅលើច្បាប់ហ្នឹង ជាពិសេសពាក់ព័ន្ធទៅនឹងការដកសិទ្ធិប្រជាពលរដ្ឋក្នុងការបង្កើតជា ក្រុមអង្គការមិនមែនរដ្ឋាភិបាល សមាគម អង្គការសង្គមស៊ីវិលដែលមិនឲ្យគេចូលរួមនៅក្នុងសកម្មភាពជីវភាព នយោបាយ។»
សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះមានចែងពីឯករាជ្យភាព របស់ គ.ជ.ប. កំណត់កញ្ចប់ថវិកានៃស្ថាប័នបោះឆ្នោតជាតិនេះដាច់ដោយឡែក។សមាជិក គ.ជ.ប.មានសមាជិកចំនួន៩រូបដូចមុនដែរ ប៉ុន្តែសមាជិកទាំងនោះត្រូវមានសញ្ជាតិខ្មែរពីកំណើត។ ហើយស្ថាប័នមួយនេះត្រូវដឹកនាំដោយបុគ្គលឯករាជ្យដែលស្នើដោយគណបក្ស ជាប់ឆ្នោតទាំងពីរ។
ចំណែកឯសេចក្តីព្រាងច្បាប់ផ្សេងមួយទៀតស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្របានបន្ថែមអាសនៈនៅក្នុងរដ្ឋសភាគឺបង្កើនពី១២៣ អាសនៈដល់ទៅ១២៥អាសនៈ។ មានការចែងអំពីការបាត់បង់អាសនៈនៅក្នុងរដ្ឋសភា ប្រសិនបើគណបក្សនយោបាយណាមួយធ្វើពហិការមិនចូលរួមសម័យប្រជុំដំបូង និងមិនព្រមធ្វើសច្ចាប្រណិធានចូលកាន់តំណែងបន្ទាប់ពីការប្រកាស លទ្ធផលឆ្នោតរួច។ ក្រៅពីនោះ ច្បាប់នេះហាក់ដូចជាដាក់កំហិតទៅលើអង្គការក្រៅរដ្ឋាភិបាល ឲ្យប្រកាន់ជំហរ អព្យាក្រិត្យឥតលម្អៀង។ បុគ្គលដែលប្រព្រឹត្តខុសនឹងមាត្រានេះអាចត្រូវផាកពិន័យពី១០ទៅ២០ លានរៀល ឬស្មើនឹងពី២៥០០ទៅ៥០០០ដុល្លារអាមេរិក។
សេចក្តីព្រាងច្បាប់ដដែលបានបន្ថយចំនួនថ្ងៃឃោសនាបោះឆ្នោតពីរយៈពេល៣០ថ្ងៃមកត្រឹមចំនួន២១ថ្ងៃវិញ៕

No comments:
Post a Comment