រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ កម្ពុជា ទៅអូស្ត្រាលី លើកិច្ច សហប្រតិបត្តិការ អន្តោប្រវេសន៍
RFA / វិទ្យុ អាស៊ី សេរី | ២៤ មិនា ២០១៥
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំសភា
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។ RFA/Yeang Socheametta
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ កម្ពុជា លោក ស ខេង ទៅបំពេញ ទស្សនកិច្ច នៅប្រទេស អូស្ត្រាលី ចាប់ពីថ្ងៃ ទី២៤-២៧ មីនា។ តាមគម្រោង ក្នុងដំណើរ ទស្សនកិច្ចនោះ ក៏នឹងមាន ការចុះ ហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា រវាង រដ្ឋាភិបាល ទាំងពីរ លើកិច្ច សហប្រតិបត្តិការ អន្តោប្រវេសន៍។
សេចក្ដីប្រកាស ព័ត៌មាន របស់ ក្រសួង មហាផ្ទៃចុះ ថ្ងៃទី២៣ មីនា បានឲ្យដឹង ថា, ក្នុងដំណើរ ទស្សនកិច្ច របស់លោក ស ខេង រយៈពេល ៤ថ្ងៃនោះ នឹងជួប ពិភាក្សា ជាមួយ រដ្ឋមន្ត្រី ក្រសួង ការបរទេស អូស្ត្រាលី អ្នកស្រី ជូលី ប៊ីសប (Julie Bishop) និងរដ្ឋមន្ត្រី ក្រសួង អន្តោប្រវេសន៍ និងការពារ ព្រំដែន លោក ភឺថើ ឌុចសុន (Peter Dutton), ហើយ នឹងជួបសួរ សុខទុក្ខ ពលរដ្ឋខ្មែរ នៅអូស្ត្រាលី នៅទីក្រុង ស៊ីដនី (Sydney) ផងដែរ។
សេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់ទៀតថា ការចុះអនុស្សរណៈរវាងប្រទេសទាំងពីរ ជាការបញ្ជាក់ពីការប្ដេជ្ញាចិត្ត រួមគ្នាប្រយុទ្ធប្រឆាំង រាល់ការគំរាមកំហែងផ្នែកសន្តិសុខ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន និងអន្តោប្រវេសន៍ខុសច្បាប់៕
No comments:
Post a Comment