Paris Peace Accords 23 Oct. 1991

Wednesday, April 1, 2015

លោ​កស្រី​​ ពុង ឈី​វ​កេក ​បដិសេធ​​ តំណែង​​សមាជិក​​ ទី៩ ​នៃ​​គ.ជ.ប. ​​ថ្មី​ | Kek Galabru rejects new NEC membership

លោ​កស្រី​​ ពុង ឈី​វ​កេក ​បដិសេធ​​ តំណែង​​សមាជិក​​ ទី៩ ​នៃ​​គ.ជ.ប. ​​ថ្មី​

media 
លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ©វណ្ណារ៉ា
លោកស្រី ​ពុង​ ឈី​វ​កេក ​នាយិកា​​ អង្គការ​​ លីកាដូ ​​​នៅ​​ព្រឹក ​​ថ្ងៃ​​អង្គា​រ​ ទី​៣១​ មីនា​​នេះ ​បាន​​បដិសេធ​​ ជា​​ផ្លូវការ ​​ក្នុង​ការ​​ទទួល​យក​​ តំណែង​​ ជា​​សមាជិក​​ ទី៩​ នៃ​​គណៈកម្មាធិការ​ ជាតិ ​​រៀបចំ​​ ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​ថ្មី​។ ​ ការមិ​ន​​ទទួល​យក​​ តំណែង​​នេះ ​ត្រូវ​ បាន​​លោក​ស្រី​​ នាយិកា​​ អង្គការ​​ លីកាដូ ​បញ្ជាក់​ថា, ​ដោយសារ​តែ គណៈ​ក​ម្មាធិការ​​ ជាតិ​​ រៀបចំ​​ ការ​បោះឆ្នោត​​ថ្មី​​នេះ ​មិន​អាច ​​ធានា​ ថា, អនុវត្ត​​ការងារ​​ ប្រកប​ដោយ ​​ឯករាជ្យ ​និង​​អ​ព្យា​ក្រិត​។ 


គឺ​ នៅក្នុង​សេចក្តី ថ្លែងការណ៍​មួយ ​នៅ​ព្រឹក​ ថ្ងៃ​អង្គារ​នេះ លោកស្រី​ ពុង ឈី​វ​កេក នាយិកា​ អង្គការ ​លីកាដូ បានសម្រេច​ បដិសេធ ចោល​តំណែង​ ជា​សមាជិក​ ទី៩ នៃ​គណៈ​ក​ម្មា​ធិការ​​ ជាតិ​ រៀបចំ​ ការបោះឆ្នោត​ថ្មី។  លោកស្រី ​ពុង ឈី​វ​កេក បាន​លើកឡើង ថា, មូល​ហេតុ ដែល​លោកស្រី មិនអាច ​ទទួល​យក​តំណែង​នេះ​បាន ព្រោះថា, គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការបោះឆ្នោត ​ថ្មី​នេះ មិនអាច ​ធានាថា, អនុវត្ត​ការងារ​ ប្រកបដោយ ​ឯករាជ្យ និង​អ​ព្យា​ក្រិត។

ក្រៅពី​ហេតុផល​ ទាំងនេះ បញ្ហា​កំណត់​សញ្ជាតិ​នៅក្នុង​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ក៏​ជា​ហេតុផល​មួយទៀត​នៃ​ការសម្រេច​បដិសេធចោល​នូវ​តំណែង​នេះ​របស់​លោកស្រី​ ពុង ឈី​វ​កេក​ផងដែរ។ ក្នុង​ច្បាប់​នោះ គណបក្ស​ទាំងពីរ​បានកំណត់​ឲ្យ​សមាជិក​គ.ជ.ប​ត្រូវ​មានតែ​សញ្ជាតិ​ខ្មែរ​តែមួយ ក៏ប៉ុន្តែ​លោកស្រី​ពុង ឈី​វ​កេក មាន​សញ្ជាតិ​បរទេស​ដល់​ទៅ​ពីរ​ឯណោះ។

សូម​រំលឹក​ជូន​ថា តំណែង​ឯករាជ្យ​ក្នុងឋានៈ​ជា​សមាជិក​ទី៩នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត​ថ្មី​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ស្នើសុំ​លោកស្រី​ពុង ឈី​វ​កេក តាមរយៈ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ដាច់​ដោយ​​ឡែក​ពី​គ្នា​​ផ្ញើ​ទៅកាន់​ លោកស្រី កាលពី​ថ្ងៃទី២៨ កក្កដា​ឆ្នាំ២០១៤។ ភា្លមៗ លោកស្រី​បាន​យល់ព្រម​ទទួលយក​តំណែង​នេះ តែមាន​លក្ខខណ្ឌ​ដោយ​តម្រូវ​ឲ្យ​គ.ជ.ប​ថ្មី​ត្រូវ​ធានាថា អនុវត្ត​ការងារ​របស់ខ្លួន​ប្រកបដោយ ឯករាជ្យ និង​អ​ព្យា​ក្រិត។ ប៉ុន្តែ​គ.ជ.ប​ថ្មី​នេះ គឺ​ខុសពី​អ្វីដែល​លោកស្រី​ពុង ឈី​វ​កេក បានទាមទារ​ទើប​ធ្វើ​ឲ្យ​លោកស្រី​សម្រេច​មិន​ទទួលយក​តំណែង​នេះ​តែម្តង។


ចំពោះ​ការសម្រេចចិត្ត​របស់លោក​ស្រី​ពុង ឈី​វ​កេក​នេះ លោក​យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការសោកស្តាយ ហើយ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​មកដល់ពេលនេះ​នៅតែ​សុំ​ឲ្យ​លោកស្រី​ធ្វើការ​ពិចារណា​ ឡើងវិញ​ចំពោះ​ការបដិសេធ​មិន​ទទួលយក​តំណែង​នេះ។

ផ្ទុយទៅវិញ លោក​ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​គោរព​តាម​ការសម្រេចចិត្ត​រប​ស់លោក​ស្រី។  អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ទោះបី​លោកស្រី​ពុង ឈី​វ​កេក​បដិសេធ​តំណែង​នេះ​ក៏ដោយ ប៉ុន្តែ​វា​នឹងមិន​រាំង​​ស្ទះ​ដល់​​ដំណើរការ​ជ្រើសរើស​សមា​ភាព​គ.ជ.ប​ថ្មី នោះឡើយ។ យ៉ាងណាក៏ដោយ បើតាម​លោក​ឈឹម ផល​វរុណ បេក្ខភាព​សមាជិក​ទី៩ថ្មី នៃ​គណៈ​ក​ម្មា​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ជំនួស​លោកស្រី​ពុង ឈី​វ​កេក​នោះ នឹងត្រូវ​គណបក្ស​ទាំងពីរ​ប្រកាស​ឲ្យ ដឹង​ក្នុង ពេល ឆាប់ ៗខាង មុខ នេះ៕



No comments:

Post a Comment