គ.ជ.ប. សម្រេច ដាក់លោក ហង្ស ពុទ្ធា ជាអ្នកនាំពាក្យ
RFA / វិទ្យុ អាស៊ី សេរី | ២២ មេសា ២០១៥
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ថ្មី (គ.ជ.ប.) សម្រេចដាក់លោក ហង្ស ពុទ្ធា ជាអ្នកនាំពាក្យ ដើម្បី ឆ្លើយឆ្លង ព័ត៌មាន ជាមួយ សាធារណជននានា។
អនុប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន បានឲ្យ វិទ្យុ អាស៊ី សេរី ដឹងនៅថ្ងៃ ទី២៣ មេសា ថា, គ.ជ.ប. បានប្រជុំ កាលពីថ្ងៃ ទី២២ មេសា ដោយសម្រេច ដាក់លោក ហង្ស ពុទ្ធា ជាអ្នកនាំពាក្យ នៃស្ថាប័ននេះ។
លោក គួយ ប៊ុនរឿន បញ្ជាក់ថា មូលហេតុដែលគ.ជ.ប សម្រេចដាក់លោក ហង្ស ពុទ្ធា ព្រោះលោកជាបុគ្គលមួយរួបដែលមានសមត្ថភាព និងបទពិសោធន៍ពីការងារបោះឆ្នោតជាច្រើនមកហើយ ដើម្បីពាំនាំព័ត៌មានដល់សាធារណជន និងអ្នកសារព័ត៌មានកុំឲ្យមានបញ្ហាខុសឆ្គង។
លោក ហង្ស ពុទ្ធា ជាអតីតនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) និងជាសមាជិកទី៩ នៃគ.ជ.បថ្មី មកពីសង្គមស៊ីវិល។
No comments:
Post a Comment