ក្រុមនិស្សិត ចុះពិនិត្យ ដីជម្លោះ រវាង កម្ពុជា-វៀតណាម នៅខេត្ត ត្បូងឃ្មុំ
RFA / វិទ្យុ អាស៊ី សេរី | ១៧ ឧសភា ២០១៥

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
និងជាប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា
ផ្ដល់បទសម្ភាសន៍នៅមុខបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ៩៤
នៅក្នុងភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧
ឧសភា ឆ្នាំ២០១៥។ RFA/Saut Sokprathna
និស្សិត ប្រមាណ ១៥០នាក់ នាំគ្នា ចុះពិនិត្យ មើលស្ថានភាព ចំណុច ដីជម្លោះ រវាង កម្ពុជា និងវៀតណាម ក្នុងភូមិ ជើង, ឃុំ ជាំ, ស្រុក មេមត់, ខេត្ត ត្បូងឃ្មុំ នៅថ្ងៃ ទី១៧ ខែឧសភា ក្នុងបំណង ស្វែងរក ការពិត ថា, តើ ប្រជាពលរដ្ឋ ខ្មែរ ធ្វើស្រែ រំលោភ លើដីវៀតណាម មែន ឬជាដីស្រែ ចម្ការ របស់ ពលរដ្ឋខ្មែរ។
ចំណែក អ្នកដឹកនាំ និស្សិត ចុះទៅពិនិត្យ ដី មានបញ្ហានេះ គ្រោងដឹកនាំ និស្សិត ធ្វើបាតុកម្ម ដើម្បី ទាមទារ ឲ្យលោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ធ្វើការកែតម្រូវនិងសុំទោសជាសាធារណៈ ជុំវិញការចេញលិខិតដែលបញ្ជាក់ថា ពលរដ្ឋខ្មែរធ្វើស្រែចម្ការលើដីវៀតណាម កាលពីពេលថ្មីៗនេះ។
សូម ស្ដាប់ សេចក្ដីរាយការណ៍ ផ្ទាល់ របស់លោក សូត សុខប្រាថ្នា តាមការសាកសួរ របស់ អ្នកស្រី ខែ សុណង៖
កាលពីពេលថ្មីៗនេះ ពលរដ្ឋវៀតណាម បានបាញ់ថ្នាំបំផ្លាញផលដំណាំជាង ១០ហិកតាររបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម។ បញ្ហានេះមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ពលរដ្ឋខ្មែរបានធ្វើស្រែចម្ការលើដីវៀតណាម ក៏ប៉ុន្តែកសិករខ្មែរដែលមានផលដំណាំរងការបំផ្លាញនេះ អះអាងថា ពួកគេបានធ្វើស្រែចម្ការលើដីទាំងនោះតាំងពីដូនតាមកម្ល៉េះ៕
No comments:
Post a Comment