ប្រធាន គណបក្ស ប្រជាជន កម្ពុជា ប្រកាសគាំទ្រ ការបង្កើត ច្បាប់គ្រប់គ្រង អង្គការ សមាគម
RFA / វិទ្យុ អាស៊ី សេរី | ២៧ មិថុនា ២០១៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងជាប្រធានគណបក្សប្រជាជនកម្ពុជា
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៤
នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធាន គណបក្ស ប្រជាជន កម្ពុជា អះអាង ជាថ្មី ម្តងទៀត ថា, គណបក្ស ប្រជាជន កម្ពុជា គាំទ្រ ការបង្កើតច្បាប់ គ្រប់គ្រង អង្គការ, សមាគម, និងសហជីព។ លោក ថ្លែងបែបនេះ ក្នុងពិធី អបអរសាទរ ខួបលើកទី៦៤ នៃការបង្កើត គណបក្ស ប្រជាជន កម្ពុជា នៅថ្ងៃ ទី២៨ ខែមិថុនា។
ទន្ទឹមនឹងការថ្លែងគាំទ្រនេះ លោក ហ៊ុន សែន និយាយទៅកាន់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាង ១ម៉ឺននាក់ថា លោកប្រឆាំងដាច់ខាតរាល់ទង្វើជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេស ដែលលូកដៃចូលក្នុងដំណើរការធ្វើច្បាប់នេះ។
ផ្ទុយពីជំហររបស់ លោក ហ៊ុន សែន អង្គការសង្គមស៊ីវិល និងសហជីពនានា តែងធ្វើយុទ្ធនាការប្រឆាំងការបង្កើតច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះ បានដល់ដៃគណៈកម្មការជំនាញផ្នែកច្បាប់របស់រដ្ឋសភាហើយកាលពីពេល ថ្មីៗនេះ។
No comments:
Post a Comment