បក្សប្រឆាំង ប្រកាស ទទួលជំនួយ បង្កើតទូរទស្សន៍ លើកដំបូង
VOA / វីអូអេ | ២៤ មិថុនា ២០១៥
រូប ឯកសារ៖
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ ធ្វើសន្និសីទព័ត៌មាន មួយ នៅទីស្នាក់ការ
កណ្តាល គណបក្ស កាលពីថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៤
អំពី ករណី ការរារាំង ពិធីជួបប្រជុំ សមាជិក គណបក្ស នៅស្រុង អន្លង់វែង
ខេត្ត ឧត្តរមានជ័យ។
វ៉ាស៊ីនតោន— គណបក្ស សង្គ្រោះជាតិ បានប្រកាស ចាប់ផ្តើម ទទួលជំនួយ ពីអ្នកគាំទ្រ និងសប្បុរសជន ចាប់ពីចុង សប្តាហ៍នេះទៅ ដើម្បី រៀបចំ កម្មវិធី ទូរទស្សន៍ លើកដំបូង របស់ គណបក្ស
ប្រឆាំង នៅក្នុងប្រទេស កម្ពុជា។
លោក សម រង្ស៊ី ប្រធាន គណបក្ស បានប្រកាស តាមទំព័រ ហ្វេសប៊ុក របស់លោក នៅថ្ងៃអង្គារនេះ ថា, អ្នកគាំទ្រ អាចយក «វិភាគទាន តិចក្តី ច្រើនក្តី តាមលទ្ធភាព និងតាមសទ្ធា» របស់ ពួកគេ មកផ្តល់ជូន គណបក្ស នៅទីស្នាក់ការ នៅរាជធានី ភ្នំពេញ។
អ្នកគាំទ្រ ក៏អាចចូលរួម ក្នុងលក្ខណៈ ជាការចូលរួម ធ្វើអាជីវកម្ម ដោយផ្ទាល់ ឬដោយប្រយោល ក្នុងវិស័យ ទូរទស្សន៍នេះ តាមរយៈ គណបក្ស សង្គ្រោះជាតិ ផងដែរ។
ការទាមទាររបស់គណបក្សប្រឆាំងដើម្បីបង្កើតទូរទស្សន៍ដែលមានឈ្មោះថា «ទូរទស្សន៍ព្រះអាទិត្យ»ត្រូវបានរដ្ឋាភិបាលយល់ព្រមផ្តល់ទិដ្ឋាការ ឱ្យបន្ទាប់ពីមានការចរចារនយោបាយរវាងគណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោកសម រង្ស៊ីដើម្បីបញ្ចប់វិបត្តិនយោបាយដែលមានរយៈពេលជិតមួយឆ្នាំក្រោយ ការបោះឆ្នោតជាតិឆ្នាំ២០១៣។
លោក សម រង្ស៊ីបានប្រកាសថានៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា គឺរូបលោកផ្ទាល់និង លោក កឹម សុខា ដែលជាអនុប្រធាននឹងចាំទទួល សកម្មជន សប្បុរសជន និងអ្នកគាំទ្រទាំងអស់ នៅទីស្នាក់ការគណបក្ស ចាប់ពីម៉ោង ៨ ព្រឹកទៅហើយក៏នឹងមានការថតរូបជាអនុស្សាវរីយ៍ផងដែរ។
គណបក្សសង្គ្រោះជាតិអះអាងថាទូរទស្សន៍នេះនឹងចាប់ផ្តើមដំណើរការនៅមុនដំណាច់ឆ្នាំនេះ៕

No comments:
Post a Comment