Paris Peace Accords 23 Oct. 1991

Monday, June 8, 2015

ក្រុម​តំណាង​រាស្ត្រ​, យុវជន, ​ព្រះសង្ឃ ​ទៅ​[Vietnamization] ដល់​ ទីតាំង ​វៀតណាម ​ជីក​ស្រះ ​លើ​ព្រំដែន ​ត្រួត​គ្នា | Parliamentarians, youth, monks at disputed location where Vietnam is digging ponds

ក្រុម​តំណាង​រាស្ត្រ​, យុវជន, ​ព្រះសង្ឃ ​ទៅ​ដល់​ ទីតាំង ​វៀតណាម ​ជីក​ស្រះ ​លើ​ព្រំដែន ​ត្រួត​គ្នា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ មិថុនា ២០១៥

នៅ​ព្រឹក​ថ្ងៃ​ ទី​៨ មិថុនា​នេះ ក្រុម​តំណាង​រាស្ត្រ​ បក្ស​សង្គ្រោះជាតិ រួម​ទាំង ​យុវជន, ព្រះសង្ឃ, និង​ពលរដ្ឋ​ ប្រមាណ​ ២០០​នាក់ បាន​ទៅ​ដល់​ ទីតាំង​ ដែល​វៀតណាម​ ជីក​រណ្ដៅ​ ស្រះ​ទឹក ក្នុង​ដី​ ដែល​ត្រួត​ ស៊ីគ្នា រវាង ព្រំដែន​ កម្ពុជា-វៀតណាម នៅ​ចំណុច ​ភូមិ​ ឡំ, ឃុំ​ ប៉ក់ញ៉ៃ, ស្រុក ​អូរយ៉ាដាវ, ខេត្ត ​រតនគិរី។

នៅ​ពេល ដែល​ក្រុម​ តំណាង​រាស្ត្រ​ បក្ស​សង្គ្រោះជាតិ រួម​ទាំង​ យុវជន និង​ពលរដ្ឋ​ខ្មែរ ទៅ​ពិនិត្យ​មើល រណ្ដៅ​ស្រះ​ទឹក​ ដែល​នៅ​លើ​ដី ​របស់​ខ្មែរ​នោះ ក៏​មាន ​ទាហាន ​វៀតណាម ​ប្រមាណ ២០​នាក់ ប្រដាប់​ ដោយ​កាំភ្លើង, ដំបង​ឆក់, និង​ឆ្កែ​ផង បាន​មក​ ប្រទាញ​ប្រទង់​គ្នា ដោយ​មិន​ឲ្យ​ ភាគី​ខ្មែរ ចូល​ទៅ​មើល ​ស្រះទឹក​ នោះ​ឡើយ។


យ៉ាងណា​ក៏​ដោយ ក៏​ភាគី​ខ្មែរ​នៅ​តែ​ខំ​ប្រទាញ​ប្រទង់​គ្នា ហើយ​បាន​ចូល​ទៅ​មើល​ឃើញ​ស្រះ​ទឹក​ចំនួន​៤ ដែល​វៀតណាម​ទើប​ជីក​ពេល​ថ្មីៗ​នេះ។

ប៉ុន្តែ​ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ រួម​ទាំង​យុវជន និង​ពលរដ្ឋ​ខ្មែរ បាន​ត្រឡប់​ក្រោយ​វិញ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ប្រទូសរ៉ាយ ឬ​ឈាន​ដល់​ហិង្សា ដោយ​ពួកគេ​មិន​បាន​ចូល​ទៅ​ដល់​ឃើញ​ទីតាំង​រណ្ដៅ​ស្រះ​ទឹក ដែល​វៀតណាម​ជីក​ក្នុង​ដី​ដែល​ត្រួត​ស៊ីគ្នា​នោះ គ្រប់​ទាំង​៧​ឡើយ​នៅ​ព្រឹក​នេះ។

No comments:

Post a Comment