Paris Peace Accords 23 Oct. 1991

Wednesday, June 24, 2015

Sam Rainsy: Appeal for CNRP TV station | សូម បងប្អូន ជនរួមជាតិ ជួយទ្រទ្រង់ ទូរទស្សន៍ គណបក្ស សង្រេ្គាះជាតិ!





២៣ មិថុនា ២០១៥ / 23 June 2015 – Appeal for CNRP TV station
សូម បងប្អូន ជនរួមជាតិ ជួយទ្រទ្រង់ ទូរទស្សន៍ គណបក្ស សង្រេ្គាះជាតិ!

ចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០១៥ នេះ, គណបក្ស សង្រេ្គាះជាតិ នឹងទទួល វិភាគទាន ពីអ្នកគាំទ្រ ដើម្បី រៀបចំ កម្មវិធី ទូរទស្សន៍ របស់ គណបក្ស ដែលនឹងចាប់ផ្តើម ផ្សព្វផ្សាយ មុនដំណាច់ឆ្នាំនេះ ("ទូរទស្សន៍ ព្រះអាទិត្យ")។

សូម បងប្អូន ជនរួមជាតិ មេត្តា យកវិភាគទាន តិចក្តី ច្រើនក្តី តាមលទ្ធភាព និងតាមសទ្ធ របស់ បងប្អូន មកផ្តល់ជូន គណបក្ស  នៅទីស្នាក់ការ គណបក្ស ផ្លូវជាតិ លេខ២, សង្កាត់ ចាក់អង្រែ លើ, រាជធានីភ្នំពេញ។  សូម អរគុណ ទុកជាមុន។

វិភាគទាន មានពីរយ៉ាង៖ 

១.  អំណោយ ជូនគណបក្ស សង្រេ្គាះជាតិ ដើម្បី ឧបត្ថម្ភ "ទូរទស្សន៍ ព្រះអាទិត្យ" (បង្កាន់ដៃ ពណ៌ខៀវ)

២.  ការចូលរួម ធ្វើអាជីវកម្ម ដោយផ្ទាល់ ឬដោយប្រយោល ក្នុងវិស័យ ទូរទស្សន៍នេះ តាមរយៈ គណបក្ស សង្រេ្គាះជាតិ ស្របតាមច្បាប់ ស្តីពី គណបក្ស នយោបាយ (បង្កាន់ដៃ ពណ៌លឿង)។

ព័ត៌មានបន្ថែម៖ សូម ទាក់ទង តាមទូរស័ព្ទ លេខ ០១២.៨៨.០០.៦៩
- ដើម្បី ផ្ញើវិភាគទាន ពីទូទាំងប្រទេស តាមប្រព័ន្ធវីង (Wing), សូម ប្រើលេខទូរស័ព្ទ ខាងលើនេះ។
- ដើម្បី ផ្ញើវិភាគទាន តាមរយៈ ធនាគារ, សូម ផ្ទេរប្រាក់ ទៅគណនី ធនាគារ របស់ គណបក្ស សង្រេ្គាះជាតិ ដូចមានចែង នៅខាងក្រោម បង្កាន់ដៃ ទទួលប្រាក់ ភ្ជាប់មក ជាមួយនេះ។  បង្កាន់ដៃ ត្រឹមត្រូវ នឹងផ្ញើជូន តាមក្រោយ។


ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ខាងមុខនេះ, លោក សម រង្សី ុ និង លោក កឹម សុខា នឹងចាំទទួល សកម្មជន, សប្បុរសជន, និងអ្នកគាំទ្រ ទាំងអស់ នៅទីស្នាក់ការ គណបក្ស ចាប់ពីម៉ោង ៨ ព្រឹកទៅ។  ពេលនោះ នឹងមាន ការថតរូប ជាអនុស្សាវរីយ៍។

APPEAL FOR CNRP TV STATION

The CNRP appeals to its supporters to help finance its TV station which will be operational by the end of this year. Starting Saturday 27 June 2015, contributions will be received at the CNRP headquarters, National Road # 2, Phnom Penh.

Official receipts will be issued for two types of contribution:
- Donation (blue receipt)
- Participation in related business activities conducted by the CNRP in line with the law on political parties (yellow receipt).

For more information please call 012 88 00 69.

How to send contributions from a distant place:
- To send money by WING please use the above telephone number.
- To make a bank transfer please use the CNRP's bank references as indicated at the bottom of the attached blank receipt. A duly filled receipt will be sent to the remitter upon reception of the fund transferred.

Thank you in advance.

This coming Saturday 27 June, President Sam Rainsy and Vice President Kem Sokha will personally welcome all activists, supporters and donors at the CNRP headquarters.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment