លោក កឹម សុខា៖ ការចាប់ខ្លួន សកម្មជន បក្សសង្គ្រោះជាតិ គឺ ផ្ទុយ ពីកិច្ចព្រមព្រៀង នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ២២ កក្កដា ២០១៥

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅមុខពន្ធនាគារព្រៃស នៅថ្ងៃទី១៧ វិច្ឆិកា ២០១៤។ RFA/Tin Zakariya
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានអះអាង ថា, ការចាប់ខ្លួន សកម្មជន គណបក្ស សង្គ្រោះជាតិ ១១នាក់ ដាក់ពន្ធនាគារ ឡើងវិញ អាចនឹងប៉ះពាល់ ដល់កិច្ចព្រមព្រៀង នយោបាយ រវាង បក្សទាំងពីរ។
លោក កឹម សុខា បន្តថា ភាពតានតឹងនយោបាយបានចាប់ផ្ដើមបន្តទៀតហើយ បន្ទាប់ពីតុលាការចាប់ខ្លួន និងផ្ដន្ទាទោសសកម្មជនរបស់លោកដាក់ពន្ធនាគារពី ៧ឆ្នាំរហូតដល់ ២០ឆ្នាំ។
យ៉ាងណាក៏ដោយ លោក កឹម សុខា បន្តថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់នេះ គឺជាការទទួលខុសត្រូវរបស់មេដឹកនាំទាំងពីរ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលជាស្ថាបនិកនៃវប្បធម៌សន្ទនា។
លោក កឹម សុខា បន្តថា លោកបានស្វែងរកអន្តរាគមន៍ពីប្រទេសមហាអំណាចមួយចំនួន ដើម្បីជួយបញ្ចប់វប្បធម៌ចាប់ចង និងផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ជាខួប១ឆ្នាំនៃកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីដោះស្រាយបញ្ហាផ្សេងៗរបស់ប្រទេសជាតិ និងបញ្ចប់ភាពតានតឹងនយោបាយ ជាដើម។
No comments:
Post a Comment