Paris Peace Accords 23 Oct. 1991

Monday, July 13, 2015

គ.ជ.ប. ​គ្រោង​ជ្រើសរើស​ បុគ្គលិក​ ជាង​២​ពាន់​នាក់ ​សម្រាប់ ​ការងារ ​ចុះបញ្ជី​ឈ្មោះ បោះ​ឆ្នោត | NEC prepares to choose over 2,000 staff to register voters

គ.ជ.ប. ​គ្រោង​ជ្រើសរើស​ បុគ្គលិក​ ជាង​២​ពាន់​នាក់ ​សម្រាប់ ​ការងារ ​ចុះបញ្ជី​ឈ្មោះ បោះ​ឆ្នោត

RFA / ​វិទ្យុ ​អាស៊ី សេរី | ១១ កក្កដា ២០១៥

បោះ​ឆ្នោត ភ្នំពេញ ២០១៣
ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៥ នា​មណ្ឌល​បោះ​ឆ្នោត ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។  RFA

សេចក្ដី​ប្រកាស ​ព័ត៌មាន ​របស់ ​គណៈកម្មាធិការ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត​ ចុះ​ថ្ងៃ​ ទី​១០ ខែ​កក្កដា ឲ្យ​ដឹង​ថា, គ.ជ.ប. គ្រោង ​នឹង​ជ្រើសរើស ​បុគ្គលិក​ ប្រមាណ ២.៤០០​នាក់ សម្រាប់​ បម្រើ​ការងារ​ ចុះ​បញ្ជី​ឈ្មោះ​ អ្នក​បោះ​ឆ្នោត ​នៅ​តាម​ ការិយាល័យ ​ចុះឈ្មោះ​ បោះឆ្នោត ​ក្នុង​ឃុំ-​សង្កាត់ ​ទូទាំង​ប្រទេស។

ការ​ប្រកាស​ជ្រើសរើស​បុគ្គលិក​នេះ ជា​ផ្នែក​មួយ​នៃ​លទ្ធផល​កិច្ច​ប្រជុំ​ពិភាក្សា​លើ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី ​ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ ​ឆ្នោត ក្រោម​ជំនួយ​ផ្នែក​បច្ចេកទេស​របស់​ជប៉ុន ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ស្ថានទូត​ជប៉ុន និង​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា ចាយកា (JICA) ប្រចាំ​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ កក្កដា ថា ដំណើរការ​ជ្រើសរើស​បុគ្គលិក ២.៤០០​នាក់​នេះ នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​កញ្ញា ដើម្បី​រៀបចំ​កិច្ច​ការ​ចុះ​បញ្ជី​ឈ្មោះ​សាកល្បង​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ ពាក់​កណ្ដាល​ខែ​កញ្ញា។ លោក​ថា បុគ្គលិក​ទាំង​នោះ​ត្រូវ​មាន​សមត្ថភាព​ប្រើប្រាស់​កុំព្យូទ័រ​ស្ទាត់​ជំនាញ អាច​បម្រើការ​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឃុំ-​សង្កាត់ ដែល​ពួកគេ​រស់​នៅ ហើយ​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ទៅ​តាម​ថ្ងៃ​ដែល​ពួកគេ​ធ្វើ​ការ។

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ភាគី​ជប៉ុន នឹង​ផ្ដល់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ (Server) ដល់​មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​គ.ជ.ប ហើយ​គ្រោង​នឹង​បញ្ជូន​អ្នក​ជំនាញ​ការ​ផ្នែក​បច្ចេកទេស​ប្រព័ន្ធ​កុំព្យូទ័រ​ មក​ធ្វើ​ការ​ជាមួយ​មន្ត្រី គ.ជ.ប នៅ​ខែ​តុលា ខាង​មុខ៕


No comments:

Post a Comment