Paris Peace Accords 23 Oct. 1991

Thursday, July 23, 2015

បក្ស​ប្រឆាំង​ ស្នើ​រដ្ឋាភិបាល ​ពិនិត្យ ​ភាព​មិន​ប្រក្រតី​ នៃ​តំបន់ សេដ្ឋកិច្ច​ របស់​ ឧកញ៉ា ទ្រី ភាព | Opposition requests govt investigate irregularities in economic zones of tycoon Try Pheap

បក្ស​ប្រឆាំង​ ស្នើ​រដ្ឋាភិបាល ​ពិនិត្យ ​ភាព​មិន​ប្រក្រតី​ នៃ​តំបន់ សេដ្ឋកិច្ច​ របស់​ ឧកញ៉ា ទ្រី ភាព

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ កក្កដា ២០១៥

អ៊ុំ សំអាន ៦២០
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។  RFA


តំណាងរាស្ត្រ​ មណ្ឌល​​សៀមរាប​​ បក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន បាន​ស្នើ​ ប្រមុខ​រដ្ឋាភិបាល ឲ្យ​ចុះ​ពិនិត្យ​ ស្ថានភាព​ មិន​ប្រក្រតី នៅ​ក្នុង​តំបន់ ​សេដ្ឋកិច្ច ​ពិសេស ទ្រី ភាព អូរយ៉ាដាវ របស់​ ឧកញ៉ា ទ្រី ភាព។


លោក អ៊ុំ សំអាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កក្កដា​ថា មុន​នឹង​ដាក់​លិខិត​នេះ លោក​បាន​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ ដោយ​ចៃដន្យ​​ពេល​​លោក​​ចុះ​បំពេញ​​បេសកកម្ម​​កន្លង​ទៅ។ លោក​អះអាង​ថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ គ្មាន​បណ្ដុំ​រោងចក្រ ឬ​ឧបករណ៍​សម្ភារៈ​ផ្សេងៗ​សម្រាប់​នាំ​ចេញ​ទេ ឃើញ​មាន​តែ​កុងទឺន័រ​ជាច្រើន ផ្ទុក​ឈើ​ហ៊ុប​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ៖ «អ៊ីចឹង ​បាន​ឲ្យ​សម្ដេច ហ៊ុន សែន ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ហ្នឹង ហើយ​បើ​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី ឬ​ខុស​នឹង​ច្បាប់​អញ្ចឹង​មែន គួរ​បិទ​តំបន់​សេដ្ឋកិច្ច​នោះ ដោយ​ដក​អាជ្ញាប័ណ្ណ (License) ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន»

លោក​ បន្ត​ថា, ឈើ​ហ៊ុប​ ដែល​ផ្ទុក​ ក្នុង​តំបន់​ សេដ្ឋកិច្ច​ របស់​ ឧកញ៉ា ទ្រី ភាព ក្នុង​ស្រុក​ អូរយ៉ាដាវ ត្រូវ​ បាន​គេ ​ប្រមូល​ទិញ​ ពី​ស្រុក ​មួយ​ចំនួន ​ក្នុង​ខេត្ត​រតនគិរី។

មន្ត្រី ​នៃ​តំបន់ ​សេដ្ឋកិច្ច​ពិសេស ទ្រី ភាព អូរយ៉ាដាវ មិន​ហ៊ាន​ ឆ្លើយ​តប ​នឹង​ការ​ចោទ​ប្រកាន់ ​នោះ​ទេ ខណៈ​ ដែល​លោក ទ្រី ភាព កំពុង​ នៅ​ក្រៅ​ប្រទេស។

យ៉ាងណា​ ក៏​ដោយ​ ឧកញ៉ា​ ដ៏​មាន ​ទ្រព្យ​សម្បត្តិ​ ស្ដុកស្ដម្ភ ​រូប​នេះ ត្រូវ​ បាន​មជ្ឈដ្ឋាន ជាតិ​ អន្តរជាតិ ​មួយ​ចំនួន បាន​ចោទ​ប្រកាន់​ ថា,  លោក​ ជាឧក្រិដ្ឋជន ​ព្រៃឈើ​ ដ៏​ធំ ​ក្នុង​ប្រទេស ​កម្ពុជា។

កាល​ពី​ដើម​ឆ្នាំ​២០១៤ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​បង្ហាញ ​របាយការណ៍​ របស់​ខ្លួន​ ថា, លោក ទ្រី ភាព បាន​ចំណេញ​ ពី​ការ​លក់​ឈើ​ ទៅ​ប្រទេស​ចិន ក្នុង​១​ខែ​ជិត ៦​លាន​ដុល្លារ។  របាយការណ៍​នេះ​ ដដែល​ បង្ហាញ​ថា, លោក ទ្រី ភាព គឺ ជា​អ្នកដឹកនាំ ​នៃ​បណ្ដាញ ​កាប់​ព្រៃឈើ​ ខុសច្បាប់ ដែល​កាង​ ដោយ​ក្រុម​មន្ត្រី យោធា, ប៉ូលិស, និង​មន្ត្រី​គយ ​ក្នុង​ការ​បោសសំអាត ឈើ​ក្រញូង ​របស់​ខ្មែរ ពី​តាម​ខេត្ត​នានា​, ហើយ ​ដឹកជញ្ជូន តាម​កប៉ាល់   ទៅកាន់​កំពង់ផែ​ ទីក្រុង​ហុងកុង ប្រទេស​ចិន៕


No comments:

Post a Comment