Paris Peace Accords 23 Oct. 1991

Friday, July 24, 2015

លោក សម រង្ស៊ី បកស្រាយ​មន្ទិល ​ដែល​ថា, លោក​ មិន​ខ្វល់ ​ពី​ការ​កាត់​ទោស​ សកម្មជន | Sam Rainsy responds to suspicion he's not concern for detained activists

លោក សម រង្ស៊ី បកស្រាយ​មន្ទិល ​ដែល​ថា, លោក​ មិន​ខ្វល់ ​ពី​ការ​កាត់​ទោស​ សកម្មជន

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ កក្កដា ២០១៥

សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៥។  RFA/Brach Chev


ក្នុង​សារ​ អេឡិចត្រូនិក ផ្ញើ​មក​វិទ្យុ​ អាស៊ី សេរី ផ្ទាល់​នៅ​ថ្ងៃ​ ទី​២៣ ខែ​កក្កដា លោក សម រង្ស៊ី បាន​បក​ស្រាយ ​ជុំវិញ​ មន្ទិល​សង្ស័យ​របស់​ សាធារណជន ​មួយ​ចំនួន ​ដែល​រិះគន់ ​ថា,  លោក ​គេចវេះ​ មិន​ខ្វល់ខ្វាយ ដោយ​ធ្វើ​ដំណើរ​ ទៅ​ប្រទេស ​បារាំង កាល​ពី​ថ្ងៃ​ ទី​២១ ខែ​កក្កដា ភ្លាមៗ បន្ទាប់ ​ពី​សកម្មជន និង​អ្នក​គាំទ្រ ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ១១​នាក់ ត្រូវ​ បាន​កាត់ទោស​ ឲ្យ​ជាប់​ ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ។


ក្នុង​សារ​នោះ លោក សម រង្ស៊ី លើក​ឡើង​ថា លោក​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង តាំង​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​មក​ម្ល៉េះ គឺ​លោក​ត្រូវ​រង់ចាំ​រហូត​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​វិល​ត្រឡប់​ពី​ប្រទេស​ស្វីស នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា។
​លោក សម រង្ស៊ី អះអាង​ថា ខណៈ​ថ្នាក់ដឹកនាំ​គណបក្ស​អវត្តមាន​ពី​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​ភារកិច្ច​ទៅ​កាន់​ក្រុម​ការងារ​របស់​គណបក្ស​ដែល​មាន​វត្តមាន​នៅ​ ក្នុង​ស្រុក ដើម្បី​ធ្វើការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​ស្ដីពី​ការ​កាត់​ទោស​សកម្មជន​គណបក្ស​ នេះ។

លោក សម រង្ស៊ី លើក​ឡើង​ដែរ​ថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ថ្មី និង​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា វប្បធម៌​សន្ទនា​នេះ នឹង​មាន​សារសំខាន់​សម្រាប់​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​វែង៕


No comments:

Post a Comment