Paris Peace Accords 23 Oct. 1991

Saturday, July 25, 2015

[Vietnamization] មន្ត្រី​ អនុរក្ស ​ឧទ្យាន ​ជាតិ ​នៅ​រតនគិរី​ រង​ការ​ ចោទ​ថា, ​​ឲ្យ​​វៀតណាម​ ចូល​កាប់​ឈើ​ និង​ដាក់​អន្ទាក់​ សត្វ | Conservation officials in Ratanakiri complains of Vietnamese poachers

មន្ត្រី​ អនុរក្ស ​ឧទ្យាន ​ជាតិ ​នៅ​រតនគិរី​ រង​ការ​ ចោទ​ថា, ​​ឲ្យ​​វៀតណាម​ ចូល​កាប់​ឈើ​ និង​ដាក់​អន្ទាក់​ សត្វ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ កក្កដា ២០១៥

ផែនទី​ខេត្ត​រតនគិរី ៦២០ ផែនទី​ខេត្ត​រតនគិរី។

ប្រជា​សហគមន៍ ​រស់នៅ​ តំបន់ ​អូរខាំផា ជាប់​នឹង​តំបន់​ ឧទ្យានជាតិ​ វីរជ័យ ក្នុង​ស្រុក​ តាវែង ខេត្ត រតនគិរី អះអាង​ ថា, មាន​ពលរដ្ឋ ​វៀតណាម ជា​ក្រុមៗ​ បាន​ចូល​មក ​ក្នុង​ឧទ្យាន ជាតិ ស្វែង​កាប់​​ឈើ ​គ្រញូង និង​ដាក់​អន្ទាក់​ សត្វព្រៃ។  ក្រុម​ពលរដ្ឋ​ វៀតណាម ដែល​ចូល​មក ​ប្រព្រឹត្ត​បទល្មើស​ ទាំង​​នោះ ​អះអាង​ ប្រាប់​ប្រជាពលរដ្ឋ ​ដែល​បាន ​ប្រទះ​ឃើញ ​ពួកគេ ​ថា, បាន​បង់​ប្រាក់​ ប្រចាំខែ​ ទៅ​ឲ្យ​មន្ត្រី​​ ឧទ្យានុរក្ស ​ប្រចាំ​តំបន់​នោះ។


ប្រជា​សហគមន៍​ អូរ​ខាំផា អំពាវនាវ ​ឲ្យ​សមត្ថកិច្ច​ គ្រប់គ្រង​ឧទ្យាន​ ជាតិ ​វីរជ័យ ស៊ើប​អង្កេត​ អំពើ​ពុករលួយ ​របស់ ​មន្ត្រី​ អនុរក្ស​ ដែន​ឧទ្យាន ​ជាតិ ស្រុក​ តាវែង ឃុបឃិត​ ឲ្យ​ជនជាតិ​ វៀតណាម ចូល​ព្រៃ​ កាប់​​ឈើ ​គ្រញូង និង​ដាក់​អន្ទាក់ ​សត្វព្រៃ ​ក្នុង​ឧទ្យានជាតិ។
សមាជិក​ សហគមន៍ ​អូរ​ខាំផា សូម​ មិន​ឲ្យ​ បញ្ចេញ​ឈ្មោះ ​រៀបរាប់​ ថា, ប្រមាណ ​មួយ​ខែ​ កន្លង​ទៅ​នេះ, សហគមន៍​ បាន​ប្រទះ​ឃើញ ​ពលរដ្ឋ ​វៀតណាម ជា​ក្រុមៗ​ មាន​គ្នា ​ប្រមាណ ៥០​នាក់ បាន​ឆ្លងកាត់​ តំបន់​ព្រំដែន​ ចំណុច ​សេ១ (C1) ជាប់​ព្រំប្រទល់​ ព្រៃ ​សហគមន៍ ​អូរខាំផា និង​ឧទ្យាន ជាតិ ​វីរជ័យ។  ក្រុម​ពលរដ្ឋ​ វៀតណាម អ្នក​ដើរ​ព្រៃ​នោះ ​ប្រដាប់​ ដោយ​ម៉ាស៊ីន ​កាត់​ឈើ​ ស្វ័យប្រវត្តិ​ តូចៗ មាន​អន្ទាក់ ​សត្វព្រៃ​ បំណង​ស្វែង​រក​ ឈើ​គ្រញូង នៅ​តំបន់​ភ្នំ និង​ដាក់​អន្ទាក់ ​យក​សត្វព្រៃ​ ស្ពាយ​ឆ្លង​ដែន​ ទៅ​ប្រទេស ​​វៀតណាម ដើម្បី ​ធ្វើ​អាជីវកម្ម។

សហគមន៍​ ដដែល ​ឲ្យ​ដឹង ​ថា, បុរស​ ជនជាតិ ​វៀតណាម ម្នាក់​ឈ្មោះ ផាន់ ជា​អតីត​ មេការ ​ក្រុមហ៊ុន​ សម្បទាន​ សេដ្ឋកិច្ច ​ឈ្មោះ ​ចិន ហ្វុង ទៀន នៅ​តំបន់​នោះ គឺ​ ជា​អ្នក​រត់​ការ​ បង់​ប្រាក់​ ទៅ​ឲ្យ ​ឆ្មាំ​ការពារ​ ឧទ្យាន ​ប្រចាំខែ, ហើយ ​អនុញ្ញាត​ ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​ព្រៃ​ ដោយ​គ្មាន ​ការ​ទប់ស្កាត់៖ «កម្លាំង ​មក​វា​ មក​ម្តង​ មិន​តិច​ទេ​ ពី​ហាសិប​ ទៅ​ហុកសិប​ នាក់។  វា​ ចូល​ល្បាក់​ មួយ​ខែ​ នេះ​ហើយ ទើប​ ខ្ញុំ​ ដឹង​ប្រជាពលរដ្ឋ​ គេ​ ចូល​ព្រៃ​ កាប់​ឫស្សី, គេ​ បាន​ជួប​ដែ; ខ្ញុំ​ បាន​ជួប​ផ្ទាល់, ខ្ញុំ​ ចេះ​និយាយ​ វៀតណាម ​តិចតួច។  ខ្ញុំ​ សួរ​គេ; គេ​ បាន​រាយការណ៍​ ប្រាប់​ខ្ញុំ​អស់។ ​ វា​ បង់​ខែ ព្រោះ​ វា​ ច្រើន​ក្រុម។  ឆ្នាំ​ទៅ​ វា​ បង់​មួយ​ខែ​ តែ ១០​លាន​ ដុង​ទេ។  ឆ្នាំ​នេះ ​វា​ បង់ ២៥​លាន​ ដុង។»

​ឆ្លើយ​តប​ ការ​ចោទ​ប្រកាន់​នេះ ប្រធាន ​ឧទ្យានុរក្ស​ ប្រចាំ​ស្រុក​តាវែង លោក មោង ពិសិដ្ឋ បដិសេធ​ ថា មិន​មាន​ មន្ត្រី​អនុរក្ស​ ណា​មួយ​ ពាក់ព័ន្ធ​ ទទួល​ប្រាក់​សំណូក ​ឲ្យ​ពលរដ្ឋ​ វៀតណាម ចូល​ប្រព្រឹត្ត​ បទល្មើស​ ក្នុង​ឧទ្យាន​ ជាតិ ​នោះ​ឡើយ។  លោក​ ថា, ឆ្មាំ​ឧទ្យាន​ ត្រូវ​ បាន​ចាត់ ​ឲ្យ​ដើរ​ល្បាត​ នៅ​តំបន់ ​អូរ​ខាំផា, អូរ​កាយ៉ាក, និង​អូរដំបូក ក៏ប៉ុន្តែ ​មិន​មាន​ សេចក្ដី​រាយការណ៍​ ពី​ការ​ប្រទះ​ឃើញ ​ពលរដ្ឋ​ វៀតណាម ចូល​មក​ប្រព្រឹត្ត​ បទល្មើស ​នោះ​ទេ៖ «អត់​ដឹង​ដែរ មិន​ដែល​បាន​ចាយ​ទេ។ ម្សិលម្ង៉ៃ​ចុះ​ទៅ​ដែរ អត់​ឃើញ​ស្អី​តាម​កាយ៉ាក​តាម​ស្អី​ហ្នឹង។ ស្អែក​ចុះ​ទៅ​ទៀត ចុះ​ផ្ទាល់​ខ្លួន​ឯង​ទៀត​ចង់​ដឹង​មើល។»

​ឧទ្យាន ​ជាតិ ​វីរជ័យ មាន​ផ្ទៃដី ​ជាង៣៥​ម៉ឺន​ ហិកតារ។  សេចក្ដី​រាយការណ៍​ របស់​ សហគមន៍ ​ឲ្យ​ដឹង​ ថា, ច្រើន​ឆ្នាំ​ កន្លង​ទៅ​នេះ​ សកម្មភាព​ កាប់​ឈើ​ប្រណិត​ អនាធិបតេយ្យ និង​ការ​ប្រមាញ់​សត្វព្រៃ​កើត​មាន​ច្រើន​ករណី បើ​ទោះបី​ឆ្មាំ​ការពារ​ឧទ្យាន​ល្បាត ឬ​ដាក់​ប៉ុស្តិ៍​ ទប់ស្កាត់​ ការ​ចរាចរ​ ឈើ​ប្រណិត ​ចេញ​ពី​ឧទ្យាន​ ជាតិ​ យ៉ាង​ណា ​ក្តី។

កត់សំគាល់​ ទៅ​នឹង​ ការ​អះអាង ​របស់ ​សហគមន៍​ នេះ​ដែរ, មន្ត្រី ​ឃ្លាំមើល​ បញ្ហា​ព្រៃឈើ ​សមាគម ​អាដហុក (ADHOC) ខេត្ត ​រតនគិរី លោក ឆាយ ធី ទទួល​ស្គាល់ ​ថា, សហគមន៍ ​ធ្លាប់​បាន​ផ្ដល់ ​ព័ត៌មាន​នេះ​ មក​​សមាគម​ លោក ​ដូច​គ្នា។ ក្នុង​នោះ​ សហគមន៍ ​អះអាង ​ថា, ពលរដ្ឋ​ វៀតណាម ខ្លះ​ ជា​អ្នក​ប្រើប្រាស់ ​គ្រឿងញៀន ​ជួយ​បង្កើន​ កម្លាំង​លី​ឈើ ឬ​សត្វព្រៃ​ ត្រឡប់ ​ទៅ​វិញ៖ «គឺ​ មាន​ការ​ប្រើប្រាស់​ គ្រឿងញៀន​ទៀត អាច​មាន​ លទ្ធភាព​ ឡើង​ភ្នំ​ ដើម្បី​ លី​ឈើ​ គ្រញូង​ ចុះ​មក​វិញ។»

​ចំណែក​ប្រធាន​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី លោក ព្រិន សំបូរ អះអាង​ថា លោក​នឹង​ស្រាវជ្រាវ​ករណី​បន្ថែម​ទៀត ពីព្រោះ​លោក​ក៏​ទទួល​បាន​ព័ត៌មាន​នេះ​ដូច​គ្នា ក៏ប៉ុន្តែ​ពេល​ចុះ​ស្រាវជ្រាវ​មិន​ឃើញ​មាន​ករណី​នេះ​ទេ។ លោក​បន្ត​ថា ច្រក​របៀង​នៅ​តំបន់​នោះ​មាន​ច្រើន ហេតុ​នេះ​ក្រុម​អនុរក្ស​មាន​ការ​លំបាក​ដើរ​ល្បាត ជា​ពិសេស​នា​រដូវ​ភ្លៀង​នេះ៖ «ខ្ញុំ​អត់​ជឿ ព្រោះ​ខ្ញុំ​បាន​បង្កើត​ក្រុម​ការងារ ពិសេស​ចុះ​ស្រាវជ្រាវ​រឿង​ហ្នឹង​ដែរ។ ឥឡូវ​ខ្ញុំ​បាន​​ចាត់​តាំង​កម្លាំង​ហ្នឹង​ឲ្យ​តាមដាន​ស្រាវជ្រាវ​រឿង​ហ្នឹង បើ​ចុះ​ជួប​ត្រូវ​ចាប់​ទាំង​អស់។»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ជា​ប្រជា​សហគមន៍​អូរ​ខាំផា អះអាង​ដែរ​ថា នៅ​តំបន់​អូរ​ដំបូក ក៏​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ចេញ​ពី​ឧទ្យាន​ជាតិ និង​ដឹក​ជញ្ជូន​តាម​កាណូត​មក​កាន់​ស្រុក​តាវែង ដោយ​គ្មាន​ការ​ទប់​ស្កាត់៕




No comments:

Post a Comment