១៥ កក្កដា ២០១៥ / 15 July 2015 - No transparency in border talks
ផលវិបាក នៃកង្វះខាត តម្លាភាព ឬ របៀប ធ្វើការ ដោយបិទបាំង៖
- ខ្វះតម្លាភាព ក្នុងការចាត់ចែង ថវិកាជាតិ ធ្វើឲ្យ បាត់បង់ ទឹកលុយ;
- ខ្វះតម្លាភាព ក្នុងការចរចា កំណត់ព្រំដែន ធ្វើឲ្យ បាត់បង់ ទឹកដី។
ខ្ញុំ បារម្ភ យ៉ាងខ្លាំង អំពី ការត្អូញត្អែរ របស់ អភិបាលខេត្ត ៣ នាក់
(ស្វាយរៀង, កណ្តាល, ត្បូងឃ្មុំ) ថ្មីៗនេះ ដែលបានបញ្ជាក់ ថា, លោក
វ៉ា គឹមហុង ប្រធាន គណៈកម្មការ ព្រំដែន កម្ពុជា មិនដែល បានផ្តល់ ព័ត៌មាន
និងការពន្យល់ ច្បាស់លាស់ ថា, ព្រំដែន ប្រទេស កម្ពុជា ពិតប្រាកដ នៅឯណា។ ហេតុផល
ប្រហែល ជាលោក វ៉ា គឹមហុង ខ្លួនឯង មិនដឹង ថា, ព្រំដែន ប្រទេសយើង នៅឯណាផង,
ហើយ អនុញ្ញាតិ ឬបណ្តោយ ឲ្យប្រទេស វៀតណាម កំណត់ព្រំដែន រវាង ប្រទេស ទាំងពីរ
តាមតែ អំពើចិត្ត របស់គេ។ http://tinyurl.com/p2dee9k
យើង ទាំងអស់គ្នា ត្រូវ ចងចាំ ព្រះរាជបណ្តាំ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ ២០០៥ ដែលបញ្ជាក់ ថា៖ “ប្រទេស ណាមួយ ដែលទទួល ស្គាល់ ខ្លួនឯង ថា, ខ្លួន គ្មាន ព្រំដែន ផ្លូវច្បាប់ ច្បាស់លាស់ទេ, ប្រទេសនោះ គឺ ជាប្រទេស មួយ ដែលចាំតែស្លាប់។” http://tinyurl.com/pygjnzr

No comments:
Post a Comment