អាជ្ញាធរ ខេត្តតាកែវ ទប់ស្កាត់ វៀតណាម កសាងផ្លូវ នៅព្រំដែន ស្រុកគីរីវង់
RFA / វិទ្យុ អាស៊ី សេរី | ២៥ កក្កដា ២០១៥
លោក ថា ការផ្អាកនេះ បន្ទាប់ ពីលោក បានស្នើសុំ ឲ្យផ្អាកសិន ព្រោះ ភាគីវៀតណាម មិនមានលិខិត ជូនដំណឹង មកអាជ្ញាធរ ខេត្ត តាកែវ មុនសាងសង់ នៅព្រំដែនទេ៖ «គ្រាន់ ដាក់គ្រឿងចក្រ មកធ្វើបាន ប្រហែល ជិត១ម៉ោង, គឺ កាយដី កាយអី ក៏ខាងវរព្រំដែនយើង បានទៅ ឃាត់រួចហើយ ហើយគាត់ឯកភាពឈប់ទាំងស្រុងហើយ ប៉ុន្តែគ្រាន់តែគ្រឿងចក្រគាត់មិនទាន់ដក។ អ៊ីចឹងទេ ខ្ញុំគ្រាន់តែទៅមើល វាមិនច្បាស់ថា គាត់ធ្វើអីទេ ប៉ុន្តែគ្រាន់យើងសង្ស័យថា ប្រហែលជាមានគម្រោងធ្វើផ្លូវល្បាតតាមព្រំដែនរបស់គាត់ គឺធ្វើចេញពីព្រំដែនប្រហែល ៥០ម៉ែត្រ។ កិច្ចព្រមព្រៀងយើង គឺថា គាត់មុននឹងសាងសង់អី គាត់ត្រូវជូនដំណឹងគ្នាទៅវិញទៅមក។ ខេត្តធ្វើលិខិតតវ៉ា ថាមិនអនុញ្ញាតឲ្យមានការសាងសង់អីទេ ព្រោះអីយើងមានការបោះបង្គោលមែន ប៉ុន្តែនៅមានតម្រុយផ្សេងៗទៀត ដែលយើងមិនទាន់ហើយ ១០០% ទេ បានយើងថា សុំឲ្យរក្សាស្ថានភាពដើម។»
លោក ឡាយ វណ្ណៈ ឲ្យដឹងថា ការផ្អាកមិនឲ្យវៀតណាម សង់សំណង់តាមបណ្ដោយព្រំដែនខេត្តកៀនយ៉ាង (Kien Giang) និងខេត្តអានយ៉ាង (An Giang) នេះគឺនៅជាប់ព្រំដែនខេត្តតាកែវ កាលពីសប្ដាហ៍មុន។ លោកថា សំណង់នោះ វៀតណាមបានសង់ដូចនៅក្នុងខេត្តកណ្ដាល ដែរ។
អាជ្ញាធរខេត្តតាកែវ បានជូនដំណឹងទៅក្រសួងមហាផ្ទៃ ពីបញ្ហាកើតឡើងនៅតាមព្រំដែនក្នុងខេត្តនេះ រួចរាល់ហើយ៕
No comments:
Post a Comment