វៀតណាម បដិសេធ មិនលុបស្រះ ចំនួន៨ នៅតំបន់ ព្រំដែន ហាមឃាត់ ខេត្ត រតនគិរី
RFA / វិទ្យុ អាស៊ី សេរី | ២ កក្កដា ២០១៥
បន្ទាប់ ពីមាន ការប្រឈមមុខ ដាក់គ្នា រវាង កម្ពុជា និងភាគី វៀតណាម ដែលមាន ព្រំដែន ជាប់គ្នា ក្នុងខេត្ត រតនគិរី ពីរឿង ពលរដ្ឋ វៀតណាម ជីកស្រះ ក្នុងតំបន់ ហាមឃាត់ មកនោះ, អាជ្ញាធរ ខេត្តទាំងពីរ បានជួប ប្រជុំគ្នា ដោះស្រាយ ជម្លោះនេះ, ក៏ប៉ុន្តែ មិនមាន លទ្ធផល អ្វី អាច ឲ្យភាគី ទាំងពីរ ទទួលយកបាន នៅឡើយ។
មន្ត្រីអាជ្ញាធរ ខេត្ត រតនគិរី ឲ្យដឹង នៅថ្ងៃ ទី២ ខែកក្កដា ថា, ក្រុមអាជ្ញាធរ ខេត្ត យ៉ាឡាយ ប្រទេស វៀតណាម បដិសេធ មិនព្រម លុបស្រះ ចំនួន៨ ដែលភាគី កម្ពុជា រកឃើញ ថា, វៀតណាម ជីកក្នុងតំបន់ ព្រំដែន ហាមឃាត់ នៃប្រទេស ទាំងពីរ។
ការបដិសេធនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីស្ដីពីកិច្ចពិភាក្សាបញ្ហាព្រំដែនរវាង អាជ្ញាធរខេត្តរតនគិរី និងអាជ្ញាធរខេត្តយ៉ាឡាយ កាលពីចុងសប្ដាហ៍មុននៅសាលាខេត្តរតនគិរី។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា ភាគីវៀតណាម អះអាងថា ស្រះដែលជីក គឺឋិតក្នុងទឹកដីវៀតណាម។ បន្ថែមលើការអះអាងនេះ ភាគីវៀតណាម ក៏បានចោទប្រជាពលរដ្ឋខេត្តរតនគិរី ថាបានចូលធ្វើស្រែចម្ការនៅតំបន់ហាមឃាត់ដូចគ្នា៖ «មានតែ ថ្នាក់ជាតិទៅដោះស្រាយទេ មិនអាចដោះស្រាយត្រឹមថ្នាក់ខេត្ត និងខេត្តបានទេ។ អ្វីៗយើងចង់រក្សានៅដដែលសិន យើងចង់ឲ្យលុបរក្សាភាពដើម វានៅតែពិបាក។»
សហគមន៍ជនជាតិដើមភាគតិចរស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ កាលពីខែឧសភា កន្លងទៅបានរកឃើញស្រះចំនួន៨ ត្រូវបានប្រជាពលរដ្ឋវៀតណាម ជីក រួមទាំងជីករណ្ដៅរាប់រយកន្លែង ដើម្បីដាំដើមកាហ្វេក្នុងតំបន់ស មិនទាន់វាស់វែងកំណត់ព្រំដែននៅឡើយ។ ករណីនេះ ក្រសួងការបរទេសកម្ពុជា ក៏បានផ្ញើកំណត់ទូតជូនរដ្ឋាភិបាលវៀតណាម ពីរលើកហើយ ដើម្បីឲ្យវៀតណាម បញ្ឈប់សកម្មភាពនេះ។ នៅក្នុងកំណត់ទូតទាំងពីរនោះ កម្ពុជា អះអាងថា បានរកឃើញស្រះទឹក៣ ស្ថិតក្នុងទីកំបាំងព្រៃ រួមទាំងស្រះទឹកចំនួន៥ ទៀត ត្រូវបានភាគីវៀតណាម ជីកក្នុងតំបន់ស។ ផ្អែកលើផែនទីដែលមានខ្នាត ១/១០០.០០០ (១ លើ ១០០ពាន់) ស្រះទឹកទាំងបីនោះ គឺជីកចូលដីកម្ពុជា យ៉ាងជ្រៅ ដោយស្រះទឹកទី១ មានចម្ងាយប្រមាណ ៣១៥ម៉ែត្រពីខ្សែបន្ទាត់ព្រំដែន។ ស្រះទឹកទី២ ជីកចូលចម្ងាយ ៤២៥ម៉ែត្រ និងស្រះទឹកទី៣ ចម្ងាយ ៣៩០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ៣០ និងបង្គោលព្រំដែនលេខ៤០ ជាតំបន់មិនទាន់ឯកភាពគ្នាវាស់វែងនៅឡើយ។
ប្រជាពលរដ្ឋរស់នៅភូមិឡំ លោក រម៉ាស់ ស្វាត់ កត់សម្គាល់ថា រហូតបច្ចុប្បន្ន ស្ថានភាពនៅតំបន់ជីកស្រះមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែភាគីវៀតណាម មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលទៅកាន់ទីនោះបានឡើយ។ លោកថា បំណងប្រាថ្នារបស់អ្នកភូមិ គឺសុំឲ្យរាជរដ្ឋាភិបាលប្រញាប់ដោះស្រាយបញ្ហាព្រំដែននៅចំណុចមាន ទំនាស់ឲ្យបានឆាប់ ដើម្បីពលរដ្ឋមានលទ្ធភាពទៅធ្វើស្រែចម្ការនៅតំបន់ក្បែរនោះបាន ស្រួល៖ «យួន កាន់កាប់យូរពេកហើយ កុំឲ្យវាទៅដដែល យូរទៅចម្ការវាពេញហ្នឹង គេថារបស់គេៗថាដីគេហ្នឹងហើយ។»
គិតត្រឹមខែមេសា រហូតមកដល់ពេលនេះ កម្ពុជា បានដាក់កំណត់ទូត ៤លើករួចមកហើយទាក់ទិននឹងវៀតណាម រំលោភចូលមកជីកស្រះក្នុងទឹកដីខ្មែរក្នុងខេត្តរតនគិរី និងធ្វើប៉ុស្តិ៍យាមព្រំដែនជាសំណង់រឹងមាំ រួមទាំងជីកលេណដ្ឋាននៅតំបន់ដែលភាគីទាំងពីរមិនទាន់កំណត់ព្រំសីមា ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកភាគីវៀតណាម មិនទាន់ឆ្លើយតបកំណត់ទូតយ៉ាងណាទេ ដោយសំអាងថា រង់ចាំអាជ្ញាធរនៅមូលដ្ឋានផ្តល់របាយការណ៍ពីជម្លោះព្រំដែនសិន។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានកត់សម្គាល់ថា កន្លងទៅរាជរដ្ឋាភិបាលខ្វះយន្តការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅ តំបន់ព្រំដែនមានជម្លោះ ហើយជាលទ្ធផល ដីខ្មែរត្រូវបាត់បង់ជាបន្តបន្ទាប់។ លោកថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការម៉ឺងម៉ាត់ទប់ស្កាត់កុំឲ្យភាគីវៀតណាម រំលោភបានតទៅទៀត៖ «បើវៀតណាម រំលោភ រដ្ឋាភិបាលខ្មែរត្រូវតែមានឆន្ទៈហាមឃាត់កុំឲ្យបញ្ហាហ្នឹងកើតមាន តទៅទៀត។ ជាការទទួលខុសត្រូវក្នុងនាមជាម្ចាស់ប្រទេសមួយ ត្រូវតែមានការទប់ស្កាត់។ យើងមានថ្នាក់ជាតិ និងអន្តរជាតិ យើងអាចធ្វើកិច្ចការហ្នឹងបាន។»
តាមការគ្រោងទុក គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងវៀតណាម នឹងជួបប្រជុំពិសេសនៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែកក្កដា ដើម្បីដោះស្រាយបញ្ហាព្រំដែននៅសេសសល់ និងបាតុភាពកំពុងកើតនៅតាមព្រំដែន៕
As you can see that the denial from evil Vietnamese or Yuon Hanoi leaders and folks are shown to be the real hungry and deadly crocodiles the planet because these evil Yuon Hanoi leaders and folks illegally landed on Cambodia/Khmer soils and digged the Khmer/Cambodia surfaces to get the water.
ReplyDeletePlease notice that Yuon or Vietnam has never been existed on the earth and those Yuon folks are landless from China (because Chinese kicked them out and because they [yuon] were so evil to kill Chinese people before). These evil Yuon took Chinese province (Northern Vietnam where Hanoi is), Champa (central Vietnam), Montagnard's Highland (Central/Eastern Vietnam) and Southern Cambodian/Kampuchea Krom (today called South Vietnam). Yuon folks and leaders are so evil and disgusted.