លោក ឈូក បណ្ឌិត ត្រូវ សមត្ថកិច្ច ចាប់ខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ៨ សីហា ២០១៥
អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត
ពេលចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ
ឆ្នាំ២០១៣។ RFA/Sochivy
ព្រះរាជអាជ្ញារងខេត្តស្វាយរៀង លោក ផាន់ រតនា បញ្ជាក់ថា នៅម៉ោង ៣កន្លះល្ងាចថ្ងៃទី៨ សីហា នេះ សមត្ថកិច្ចនឹងបញ្ជូន លោក ឈូក បណ្ឌិត ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីអនុវត្តសាលដីកាសម្រេចឃុំខ្លួននៅពន្ធនាគារខេត្ត។
សមត្ថកិច្ចបានចាប់ខ្លួន លោក ឈូក បណ្ឌិត នៅព្រឹកថ្ងៃទី៨ សីហា គឺរយៈពេល ៦ថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រប៉ូលិសអាំងទែប៉ូល (Interpol) តាមចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា។
ទោះយ៉ាងណា លោកព្រះរាជអាជ្ញារងមិនបានបញ្ជាក់ពីការចាប់ខ្លួននេះថា សមត្ថកិច្ចខាងណាចាប់ ឬក៏ លោក ឈូក បណ្ឌិត ខ្លួនឯងចូលសារភាពនោះទេ។
No comments:
Post a Comment