Paris Peace Accords 23 Oct. 1991

Monday, August 17, 2015

លោក សម រង្ស៊ី ទៅ​សួរ​សុខទុក្ខ​សមាជិក​របស់​ខ្លួន​នៅ​គុក​ព្រៃស | Sam Rainsy visits his CNRP activists at Prey Sar prison

លោក សម រង្ស៊ី ទៅ​សួរ​សុខទុក្ខ​សមាជិក​របស់​ខ្លួន​នៅ​គុក​ព្រៃស

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ សីហា ២០១៥

សម រង្ស៊ី ទៅ​គុក​ព្រៃស ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ក្រុម​ការងារ ទៅ​សួរ​សុខទុក្ខ​សមាជិក​របស់​ខ្លួន ដែល​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Rann Samnang
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​ក្រុម​ការងារ បាន​ទៅ​សួរ​សុខទុក្ខ​សមាជិក​របស់​ខ្លួន​១៥​នាក់ ដែល​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា។
ការ​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​សកម្មជន​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​វិល​ពី​បរទេស​វិញ​កាល​ពី​ថ្ងៃ​ទី​១៦ សីហា។
រហូត​មក​ដល់​ពេល​នេះ សមាជិក​គណបក្ស​សង្គ្រោះជាតិ ១៥​នាក់​ហើយ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្នុង​នោះ​មាន សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី លោក ហុង សុខហួរ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​១៣​នាក់​ទៀត។




No comments:

Post a Comment