Paris Peace Accords 23 Oct. 1991

Monday, August 3, 2015

[Vietnamization] លោក ហ៊ុន សែន គំរាម ​ចាត់​ការ​ បក្ស​ប្រឆាំង​ តាម​ផ្លូវ​ច្បាប់​ បើ​ មិន​បង្ហាញ​ ផែនទី​ មក​ផ្ទៀងផ្ទាត់ | Hun Sen threatens opposition party with lawsuit if it fails to produce map for comparison

លោក ហ៊ុន សែន គំរាម ​ចាត់​ការ​ បក្ស​ប្រឆាំង​ តាម​ផ្លូវ​ច្បាប់​ បើ​ មិន​បង្ហាញ​ ផែនទី​ មក​ផ្ទៀងផ្ទាត់

RFA / ​វិទ្យុ ​អាស៊ី សេរី | សីហា ២០១៥

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​តិចណូ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៤។  RFA/Van Vichar

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ បក្ស​ប្រឆាំង​ ឲ្យ​បង្ហាញ​ ផែនទី ​របស់​ខ្លួន ដែល​ទិញ​ ពី​បរទេស ​ដើម្បី ​ផ្ទៀងផ្ទាត់​ ជាមួយ​ រដ្ឋាភិបាល។  បើ ​ពុំ​ដូច្នោះ​ទេ ​លោក ​នឹង​ចាត់ការ ​តាម​ផ្លូវ​ច្បាប់។ 

លោក ហ៊ុន សែន គំរាម ​ដូច្នេះ ​ក្នុង​ពិធី​ សម្ពោធ ​ស្ពាន​ មិត្តភាព​ កម្ពុជា-ចិន (ព្រែក សំរោង, តាខ្មៅ) ឆ្លង​កាត់​ ទន្លេ បាសាក់ នៅ​ថ្ងៃ​ ទី​៣ សីហា។

លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ចំណាយ​គ្រប់​យ៉ាង​ដើម្បី​បាន​ផែនទី​ដើម្បី​បញ្ជាក់​ឲ្យ​ ច្បាស់។ ហើយ​បញ្ហា​ផែន​ទី​នេះ លោក ហ៊ុន សែន បន្ត​ថា បើ​បក្ស​ប្រឆាំង​មាន​ផែនទី​ពិត សុំ​ថ្វាយ​ព្រះមហាក្សត្រ ឬ​រាជបណ្ឌិត្យសភា បើ​មិន​ចង់​ប្រគល់​ឲ្យ​លោក​ផ្ទាល់ ប៉ុន្តែ​បើ​អ្នក​ចោទ​មិន​ហ៊ាន​បង្ហាញ​ការពិត អ្នក​នោះ​ជា​អ្នក​ភូតភរ​បោកប្រាស់​ពិត​ប្រាកដ។

កន្លង​ទៅ​ប្រមុខ​រដ្ឋាភិបាល​បាន​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​មហាអំណាច​លោក​ខាង​លិច​ចំនួន​៣ សុំ​យក​ផែនទី​កម្ពុជា ដែល​តម្កល់​កាល​ពី​ឆ្នាំ​១៩៦៤ ដើម្បី​មក​ផ្ទៀងផ្ទាត់​នឹង​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​កំណត់ បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​នា​ពេល​បច្ចុប្បន្ន។

បញ្ហា​ផែនទី​ត្រូវ​បាន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ចោទ​រដ្ឋាភិបាល​ប្រើប្រាស់​កំណត់​បង្គោល​ជាមួយ​ប្រទេស​វៀតណាម ដែល​គូស​ដោយ​ភាគី​វៀតណាម ដោយ​មិន​បាន​ប្រើប្រាស់​តាម​ផែនទី​បោន ១/១០០.០០០ ដែល​សម្ដេច សីហនុ តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៦៤​ឡើយ។

បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ពេល​បច្ចុប្បន្ន​បាន​កក្រើក​ឡើង​ វិញ បន្ទាប់​ពី​បក្ស​ប្រឆាំង​ដឹកនាំ​យុវជន​មួយ​ចំនួន ចុះ​ទៅ​មើល​បង្គោល​ព្រំដែន ដែល​សង្ស័យ​ថា​វៀតណាម​បោះ​បង្គោល​ចូល​ដី​ខ្មែរ និង​រហូត​ដល់​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋ​វៀតណាម និង​ខ្មែរ​ទៀត​ផង។



No comments:

Post a Comment