Paris Peace Accords 23 Oct. 1991

Monday, August 3, 2015

[Vietnamization] Sam Rainsy: បី ដំណាក់កាល ក្នុងការងារ បច្ចេកទេស និងនយោបាយ ដើម្បី ការពារ បូរណភាព ទឹកដី នៃប្រទេស កម្ពុជា | Three steps in the technical and political work to defend Cambodia’s territorial integrity



០១ សីហា ២០១៥ / 01 August 2015 - Border issue

បី ដំណាក់កាល ក្នុងការងារ បច្ចេកទេស និងនយោបាយ ដើម្បី ការពារ បូរណភាព ទឹកដី នៃប្រទេស កម្ពុជា | Three steps in the technical and political work to defend Cambodia’s territorial integrity.

ការងារ បច្ចេកទេស និងនយោបាយ ដើម្បី ការពារ បូរណភាព ទឹកដី នៃប្រទេស កម្ពុជា មានបី ដំណាក់កាល ដាច់ពីគ្នា ដូចតទៅ៖

១. ជ្រើសរើស ផែនទី ជាមូលដ្ឋាន យកមក ធ្វើការ ឲ្យស្របទៅ នឹងផែនទី ដូចមាន បញ្ជាក់ ក្នុងមាត្រា ទី២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា, គឺ ផេនទី បារាំង ខ្នាត ១/១០០.០០០ ធ្វើឡើង ក្នុងចន្លោះឆ្នាំ ១៩៣៣-១៩៥៣។  Firstly, choose the right maps to work on, which are the French-era 1/100,000 maps produced between 1933 and 1953, as specified in the Constitution.

២. ពេលណា បានជ្រើសរើស ផែនទី ត្រឹមត្រូវហើយ, អាជ្ញាធរ ខ្មែរយើង ត្រូវ ធ្វើការ វាស់វែង នៅទីកន្លែង គឺ នៅតាម បណ្តោយព្រំដែន ដោយប្រើ បច្ចេកទេស ទំនើប (GPS) ដើម្បី កំណត់ទីតាំង នៃបង្គោល ព្រំដែន ដែលត្រូវ បែងចែក ទឹកដី រវាង ប្រទេស កម្ពុជា និងប្រទេស ជិតខាង។  នៅទីតាំង នីមួយៗ, អាជ្ញាធរ ត្រូវ ស្រង់និយាមការ (coordinates) នៃចំណុច ទាំងនោះ យកមក ដាក់បញ្ចូល ក្នុងកម្មវិធី កុំព្យូរទ័រ (computer programs) ដែលមាន ដាក់បញ្ចូល ផែនទី ត្រឹមត្រូវ ផងដែរ (digitized maps) ដើម្បី ផ្ទៀងផ្ទាត់ ថា, ចំណុច នីមួយៗ ដែលត្រូវ បោះបង្គោលនោះ តើ ស្ថិតនៅ ចំពីលើ បន្ទាត់ព្រំដែន ក្នុងផែនទី លើកញ្ចក់ កុំព្យូទ័រ ឬក៏ស្ថិតនៅ ក្នុងទឹកដី នៃប្រទេស កម្ពុជា ឬក៏ស្ថិតនៅ ក្នុងទឹកដី ប្រទេសជិតខាង។   Secondly, using modern technologies (GPS, digitized maps, appropriate computer programs), spot the exact places where border markers must be planted. 


៣. ពេលណា ការងារ ទាំងពីរ ខាងលើនេះ ត្រូវ បានសម្រេច រួចរាល់ហើយ, អាជ្ញាធរ ខ្មែរយើង ត្រូវ ពិនិត្យមើល ថា, តើ ប្រទេស ជិតខាង បានគោរព បន្ទាត់ព្រំដែន ដែលបានកំណត់ ដូចខាងលើ ឬទេ។  តាមករណី ជាក់ស្តែង ជាច្រើន ទោះ ជាការងារ ក្នុងចំណុច ទី១ និងចំណុច ទី២ ខាងលើនេះ ធ្វើបាន ត្រឹមត្រូវ ហើយ យ៉ាងណាក៏ដោយ ក៏ប្រទេស វៀតណាម មិនគោរព បូរណភាព ទឹកដី នៃប្រទេស កម្ពុជាឡើយ, ហើយ បានវាតទីចូលមក ក្នុងទឹកដី ប្រទេសយើង យ៉ាងងងើល។  

ឧទាហរណ៍៖ នៅស្រុក កំពង់រោទិ៍, ខេត្ត ស្វាយរៀង អាជ្ញាធរ និងប្រជាពលរដ្ឋ វៀតណាម បានចូលមក កាន់កាប់ ទឹកដី ប្រទេស កម្ពុជា ក្នុងជម្រៅ ប្រមាណ មួយគីឡូម៉ែត្រ ក្នុងចន្លោះ បង្គោលលេខ ២០២ និង ២០៣ ដោយគេ ចាត់ទុក ថា, ទឹកដី ខ្មែរ តាមដង ព្រំប្រទល់ដែន, កន្លែងនោះ គឺ ស្ថិតនៅ ក្នុងខេត្ត ឡុងអាន (Long An) របស់ ប្រទេស វៀតណាម។ 

សូម មើលផែនទី ខេត្ត ឡុងអាន រៀបចំ ដោយរដ្ឋាភិបាល វៀតណាម ដែលយើង បានយកមក ដាក់ត្រួតលើ ផែនទី ស្របច្បាប់ ខេត្ត ស្វាយរៀង ដូចមាន ភ្ជាប់មក ជាមួយនេះ។  ក្នុងករណី ជាក់ស្តែង បែបនេះ ដែលប្រជាពលរដ្ឋ ខ្មែរ អាចមើលឃើញ បាន ទាំងអស់គ្នា, រាជរដ្ឋាភិបាល កម្ពុជា ត្រូវ ប្តឹងទៅ សហគមន៍ អន្តរជាតិ អំពី ទង្វើឈ្លានពាន របស់ ប្រទេស វៀតណាម ដែលជា ការរំលោភ ច្បាប់ អន្តរជាតិ, ជាពិសេស រំលោភ កិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ឆ្នាំ ១៩៩១ ស្តីពី កម្ពុជា ដែលតម្រូវ ឲ្យប្រទេស ជាហត្ថលេខី ទាំងអស់ (ក្នុងនោះ មានប្រទេស វៀតណាម ផងដែរ) គោរព ឯករាជ្យភាព, អធិបតេយ្យភាព, និងបូរណភាព ទឹកដី នៃប្រទេស កម្ពុជា។  Thirdly, check whether Vietnam has actually respected Cambodia’s territorial integrity even though the border line has been correctly delineated in a given area. For instance, a portion of Cambodia’s territory in Svay Rieng province’s Kampong Ro district (between border post # 202 and border post # 203) has already been annexed by Vietnam, which -- according to a Hanoi-produced map -- considers that portion of Cambodia’s territory as being part of Vietnamese Long An province.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment