ពលរដ្ឋ ខេត្តត្បូងឃ្មុំ បារម្ភ ខ្លាចអាជ្ញាធរ ចោទប្រកាន់ ពួកគាត់ ថា, បង្កើត តំបន់ អបគមន៍
RFA / វិទ្យុ អាស៊ី សេរី | ២១ កញ្ញា ២០១៥
ប្រជាពលរដ្ឋ នៅឃុំ ជាំក្រវៀន, ស្រុក មេមត់, ខេត្ត ត្បូងឃ្មុំ កំពុង មានក្តីបារម្ភ ខ្លាចក្រែង អាជ្ញាធរ រកវិធី ដើម្បី បណ្ដេញពួកគេ ចេញ ពីតំបន់ ដីជម្លោះ ជាមួយ ក្រុមហ៊ុន ម៉ែន សារុន, ជាពិសេស ខ្លាចអាជ្ញាធរ ចោទប្រកាន់ពួកគាត់ ថា, បង្កើតតំបន់ អបគមន៍ ទៀតផង។ ក្តីបារម្ភនេះ បន្ទាប់ ពីក្រុម អាជ្ញាធរ តែងនាំគ្នា ទៅសួរនាំ ពួកគាត់ ដែលទៅ រស់នៅ តំបន់នោះ ស្របពេល ដីជម្លោះ នៅមិនទាន់ ដោះស្រាយ នៅឡើយ។
ប្រជាពលរដ្ឋ និងតំណាង ពលរដ្ឋ នៅឃុំ ជាំក្រវៀន ស្រុក មេមត់ លើកឡើង ថា ពួកគេ គ្មាន ចេតនា ណាមួយ ដូចការសង្ស័យ របស់ អាជ្ញាធរ នោះទេ។ ផ្ទុយទៅវិញ សកម្មភាព ពួកគេធ្វើ គឺ ដើម្បី ចង់បាន ភាពស្របច្បាប់ លើដី ដែលធ្លាប់ កាន់កាប់ ប៉ុណ្ណោះ។ លើសពីនេះទៀត ការសាងសង់ ខ្ទម មួយចំនួន គឺ ដើម្បី បង្កភាព ងាយស្រួល ដល់ការធ្វើ ស្រែចម្ការ របស់ ពួកគេ, ហើយ រាល់សកម្មភាព ទាំងឡាយ តំណាង ពលរដ្ឋ ក៏បាន ប្រាប់អាជ្ញាធរ មូលដ្ឋាន ទៀតផង។
ការលើកឡើង បែបនេះ ព្រោះ កាលពីថ្ងៃ ទី១៩ កញ្ញា ក្រុមអាជ្ញាធរ ចុះត្រួតពិនិត្យ ការរស់នៅ របស់ ពលរដ្ឋ ដោយស្ងាត់ៗ នៅតំបន់ ទួលគ្រោះ ក្នុងឃុំ ជាំក្រវៀន ជាចំណុច ដី មានជម្លោះ រវាង ពលរដ្ឋ ជាមួយ ក្រុមហ៊ុន ម៉ែន សារុន និងជាមួយ អ្នកមាន អំណាចមួយចំនួន។
ពលរដ្ឋម្នាក់នៅភូមិក្រវៀនជើង លោក ស្តើង តើត មានប្រសាសន៍ថា ពួកគាត់ចេះតែបារម្ភខ្លាចមានការចោទប្រកាន់ណាមួយពីសំណាក់ អាជ្ញាធរលើពួកគាត់។ លោកបន្តថា ពលរដ្ឋនៅតែមិនទាន់ទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ឬក៏ទទួលបានការដោះស្រាយបញ្ហាដីធ្លីឲ្យបានដាច់ស្រេចនៅឡើយ ទើបធ្វើឲ្យពួកគាត់បារម្ភថា អាចងាយស្រួលសម្រាប់អាជ្ញាធររកវិធីបណ្ដេញពួកគាត់ពីតំបន់ដី ជម្លោះ៖ «ហើយណាមួយប្រជាពលរដ្ឋយើងសុទ្ធតែគាត់មិនសូវយល់ដឹងខ្លះ ផង គាត់ចេះតែឆ្លើយតាពីតាពាស។ អ្នកខ្លះអត់យល់ បានន័យថា គាត់ភ័យខ្លាចណា។»
ប្រជាពលរដ្ឋ ២៤៧គ្រួសារ កំពុងទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីដែលមានទំហំ ៦៤៥ហិកតារឲ្យបានឆាប់រហ័ស។ យ៉ាងណា អាជ្ញាធរក៏បានចុះធ្វើអត្តសញ្ញាណកម្មឲ្យពលរដ្ឋរួចរាល់ហើយដែរ កាលពីដើមឆ្នាំ២០១៥។ ក្រោយមក មានប្រជាពលរដ្ឋជាង ១០០គ្រួសារ នាំគ្នាទៅសង់ខ្ទមចាំចម្ការនៅតំបន់ទួលគ្រោះ ដែលស្ថិតនៅកណ្ដាលព្រៃដាច់ឆ្ងាយពីភូមិស្រុក។
តំណាងពលរដ្ឋសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់និយាយថា ក្តីបារម្ភរបស់ពួកលោក កើតឡើងបន្ទាប់ពីក្រុមអាជ្ញាធរ បានដើរសួររកមេខ្លោងដែលប្រាប់អ្នកភូមិឲ្យទៅសង់ខ្ទមនៅតំបន់ ទួលគ្រោះនោះ។ លោកបន្តថា អាជ្ញាធរចុះទៅតំបន់នោះមិនមែនជាលើកទីមួយទេ ទំនងនឹងអាចចោទប្រកាន់អ្នកស្រុកថាមានបំណងបង្កើតតំបន់អបគមន៍នៅ តំបន់នោះថែមទៀត។ មិនតែប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋទាំងអស់ ក៏មានភ្នាក់ងាររបស់អាជ្ញាធរដែលតែងរាយការណ៍ប្រាប់ទៅអាជ្ញាធរគ្រប់ ពេល៖ «ហើយគាត់ដើរសម្ភាសតាមផ្ទះនីមួយៗរហូត ថាមកហ្នឹងអ្នកណាប្រាប់ឲ្យមក? អ្នកណាចាត់ចែង?»
ទាក់ទងបញ្ហានេះ អភិបាលស្រុកមេមត់ លោក ចេង ប៉ុណ្ណារ៉ា មានប្រសាសន៍នៅថ្ងៃទី២១ កញ្ញា ថា ជុំវិញបញ្ហាដីធ្លីមួយនេះ គឺអាជ្ញាធរបានចុះធ្វើអត្តសញ្ញាណកម្មរួចហើយ ពេលនេះអាជ្ញាធរស្រុកកំពុងបូកសរុបរបាយការណ៍ ដើម្បីបញ្ជូនទៅខាងថ្នាក់ខេត្តបន្តទៀត។ លោកបន្តថា ក្នុងអំឡុងពេលធ្វើអត្តសញ្ញាណកម្ម ពលរដ្ឋមិនមានសិទ្ធិវាស់វែងបែងចែកដីធ្លីនោះឲ្យបុគ្គលណាមួយបាន ឡើយ។ លើសពីនេះទៀត ពួកគេក៏មិនអាចទៅធ្វើខ្ទមអ្វីស្រេចតែនឹងចិត្តបានដែរ ព្រោះវាខុសច្បាប់៖ «នៅក្នុងអំឡុងពេលស្រុកធ្វើអត្តសញ្ញាណកម្ម ហ្នឹង គឺអត់ឲ្យមានមកធ្វើផ្ទះ ឬចែកដីចែកអីទេ ព្រោះមានមេខ្លោងពីរបីនាក់ចូលទៅវាស់វែងចែកដីឲ្យប្រជាពលរដ្ឋ។»
អភិបាលស្រុកដដែលបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អាជ្ញាធរ ឃើញមានខ្ទមដែលទើបនឹងសង់ក្រោយការធ្វើអត្តសញ្ញាណកម្មប្រមាណ ៨០ខ្ទម ហើយរកឃើញថា មានមេខ្លោងមួយចំនួនជាអ្នកដឹកនាំប្រជាពលរដ្ឋ។ លោកសង្ស័យថា ទង្វើបែបនេះនឹងអាចធ្វើឲ្យមានការបង្កើតរដ្ឋក្នុងរដ្ឋ ឬមានន័យថា បង្កើតជាតំបន់អបគមន៍ ដូចគ្នាទៅនឹងសកម្មភាពកើតឡើងនៅភូមិប្រមា ឃុំដំរីផុង ខេត្តក្រចេះ កាលពីឆ្នាំ២០១២។ លោកបញ្ជាក់ថា ប្រសិនបើរកឃើញបែបនេះមែន អាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
យ៉ាងណា តំណាងពលរដ្ឋម្នាក់ទៀត លោក កាង ឈាង មានប្រសាសន៍ថា តំណាងពលរដ្ឋមិនបានចេញមុខវាស់វែងដីធ្លីជូនអ្នកភូមិដូចការលើក ឡើងទេ ប៉ុន្តែជម្លោះដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋដែលមានព្រំដីជាប់គ្នាកន្លងមក គឺកើតឡើងជារឿយៗ រហូតពេលខ្លះជិតកើតជាអំពើហិង្សាទៀតផង។ លោកបន្តថា បញ្ហានេះទើបតំណាងពលរដ្ឋចេញមុខសម្របសម្រួលតែប៉ុណ្ណោះ។ ជាងនេះទៀត ខ្ទមដែលពលរដ្ឋនាំគ្នាសាងសង់ គឺកើតចេញពីពួកគេខ្លួនឯង ពីព្រោះពលរដ្ឋពិបាកធ្វើដំណើរឡើងចុះទៅចម្ការម្តងៗ ប៉ុន្តែលោកមិនយល់ពីការគិតរបស់អាជ្ញាធរនោះទេ៖ «ហើយចម្ការគាត់ ក៏មានផ្លូវលំបាក ហើយគាត់ឃើញទីទួលល្អ គាត់ក៏មានចិត្តចែករំលែកគ្នា ដើម្បីងាយស្រួល ព្រោះចម្ការគាត់នៅជុំវិញហ្នឹង។»
លោកបារម្ភចំពោះការលើកឡើងរបស់អាជ្ញាធរ ប៉ុន្តែលោកមានជំនឿថា អ្នកភូមិមិនមានបំណងដូចការលើកឡើងទេ។ ជាមួយគ្នានេះ រាល់សកម្មភាពទាំងឡាយ លោកតែងជម្រាបទៅអាជ្ញាធរមូលដ្ឋានជានិច្ច។ លោកស្នើឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លី ព្រមទាំងគិតគូរដល់ការរស់នៅជូនពលរដ្ឋ គឺល្អជាងការសង្ស័យពួកគាត់ក្នុងន័យអាក្រក់។
ជុំវិញករណីនេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា លទ្ធភាពបង្កើតតំបន់អបគមន៍ដូចការសង្ស័យរបស់អាជ្ញាធរនោះ គឺមិនអាចទៅរួចឡើយ ពីព្រោះពលរដ្ឋគ្មានចេតនាធ្វើបែបនេះទេ។ បន្ថែមពីនេះ ពីមុនមកពលរដ្ឋទាំងនោះក៏បានធ្វើសំណើជាច្រើនលើកច្រើនសាមក អាជ្ញាធរទៀតផង។ លោកបន្តថា ប្រសិនបើមានការចោទប្រកាន់បែបនេះ គឺដើម្បីបន្លាចពលរដ្ឋឲ្យចេញពីតំបន់ដីជម្លោះឲ្យអស់តែប៉ុណ្ណោះ៖ «អបគមន៍ ហ្នឹងត្រូវតែមានរចនាសម្ព័ន្ធរដ្ឋបាលគ្រប់គ្រងអីត្រឹមត្រូវមានទ័ព មានអីការពារ មិនឲ្យនរណាចូល ហើយមានមេមានកើយចាត់ចែងអីត្រឹមត្រូវ អាហ្នឹងទើបទៅជាតំបន់អបគមន៍។»
លោកបន្ថែមទៀតថា ការសាងសង់ខ្ទមចាំចម្ការក៏មិនមានអ្វីខុសនោះដែរ។ លោកថា ករណីនេះ ខាងសមាគមអាដហុក គ្រោងទៅសម្របសម្រួលរវាងពលរដ្ឋជាមួយអាជ្ញាធរ ដើម្បីឲ្យភាគីទាំងពីរបានយល់គ្នាទៅវិញទៅមក ជៀសវាងចេះតែសង្ស័យ ឬចោទប្រកាន់គ្នាបន្តទៀត៕
Ah Chor Hun Sen,
ReplyDeleteDon't forget to call on the UN's s rapporteur to focus on the K5 project, which you had vividly supported, resulting hundreds of thousands of Khmer people dead. Also don't forget to tell UN that Kampuchea Krom was Cambodia's land and the evil Vietnamese came in and just took it. These Vietnamese are employing the same technique on the present Cambodia too - they are moving in....and they will take over Cambodia.
Vietnam's goal was to obliterate Khmer race like it did to Cham people.
I am still wondering what did Hun Sen do, or how many Khmer people did Hun Sen kill, in order to gain trust from Vietnam and put him in power to replace Penn Sovann?
It looks like this one eye monster Hun Sen had promised some thing strange to Vietnam, that's why every time when the border issues arise, some Khmer nationalists go to jail. This has been the resolution that this devil Hun Sen has done to silence Khmer people from involving in the territorial integrity.
Finally, the crooked administrators at KI must stop abusing Heng Soy's principals and lift that stupid ID's requirement so that people can say something to help Cambodia.