Paris Peace Accords 23 Oct. 1991

Tuesday, September 22, 2015

[Vietnamization K5 genocide diversion] លោក ហ៊ុន សែន ស្នើ ​អ្នក​រាយការណ៍​ ពិសេស​ អ.ស.ប. ​ពិនិត្យ​ ការ​រើសអើង ​ពូជ​សាសន៍ | Hun Sen requests UN Special Rapporteur to investigate racism

លោក ហ៊ុន សែន ស្នើ ​អ្នក​រាយការណ៍​ ពិសេស​ អ.ស.ប. ​ពិនិត្យ​ ការ​រើសអើង ​ពូជ​សាសន៍

RFA / ​វិទ្យុ ​អាស៊ី សេរី | ២១ កញ្ញា ២០១៥

 [See background: Vietnamization under Hun Sen and HRW report "30 Years of Hun Sen"]

រ៉ូណា ស្មីត ៦២០
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (រូប​ឆ្វេង​កណ្ដាល) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជួប​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។  RFA/Brach Chev


មន្ត្រី​ជាន់​ខ្ពស់ ​នៃ​រដ្ឋាភិបាល ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស អះអាង​ ថា, អ្នក​រាយការណ៍ ​ពិសេស ​របស់ ​អង្គការ​ សហប្រជាជាតិ នឹង​យក​សំណើ ​របស់ លោក ហ៊ុន សែន ដែល​ស្នើ​ ឲ្យ​ពិនិត្យ​មើល​ ការ​រើសអើង​ ពូជ​សាសន៍ ​នៅ​ប្រទេស ​កម្ពុជា យក​ទៅ​ពិនិត្យ​ ពិចារណា។  ប៉ុន្តែ​ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ការ​រើសអើង​ ពូជ​សាសន៍ ​នៅ​កម្ពុជា មិន​មែន ​ជា​បញ្ហា​ គួរ​ លើក​ឡើង​ នៅ​ពេល​នេះ​ទេ ខណៈ ​ដែល​ប្រទេស ​កម្ពុជា កំពុង ​ជួប​ប្រទះ ​ការ​រំលោភ​ សិទ្ធិ​មនុស្ស ​ធ្ងន់ធ្ងរ។

សំណើ​នេះ ត្រូវ​ បានលោក ហ៊ុន សែន ដាក់​ស្នើ​ទៅ​អ្នក​រាយការណ៍ ​ពិសេស ​របស់​ អង្គការ​ សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្នុង​ជំនួប​ នៅ​ថ្ងៃ​ ទី​២១ ខែ​កញ្ញា នា​វិមាន​ សន្តិភាព។


ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ អ្នកស្រី រ៉ូណា ស្មីត ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ អ្នកស្រី រ៉ូណា ស្មីត ជួយ​ពិនិត្យ​មើល​ទៅ​លើ​ការ​រើសអើង​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​យល់​ថា ការ​រើសអើង​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​មាន​សង្គ្រាម។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ទេ​ថា ហេតុ​អ្វី​បាន​ជា លោក ហ៊ុន សែន លើក​ឡើង​នូវ​ប្រធានបទ​នេះ​មក​និយាយ​ជាមួយ​មន្ត្រី​អង្គការ​សហប្រជាជាតិ រូប​នេះ​ទេ។ លោក ម៉ក់ សម្បត្តិ អះអាង​ថា អ្នក​រាយការណ៍​ពិសេស​រូប​នេះ នឹង​ទទួល​យក​សំណើ​នេះ​ទៅ​ពិនិត្យ​មើល៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ហើយ​លើក​ឡើង​ទៀត ព្រោះ​ការ​រើសអើង​ជាតិ​សាសន៍​នេះ គឺ​ជា​គ្រោះថ្នាក់​បំផុត​ចំពោះ​ប្រទេស​នីមួយៗ។»

ក្នុង​ថ្ងៃ​ទី​២១ ខែ​កញ្ញា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ក្រៅ​ពី​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី​ក៏​មាន​ជំនួប​ដាច់​ដោយឡែក​មួយ​ទៀត​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ។ មុន​មក​ជួប​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ រូប​នេះ បាន​ទៅ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​កោះកុង ដោយ​អ្នកស្រី​ជួប​អភិបាល​ខេត្ត ប្រធាន​តុលាការ ស្នងការ​នគរបាល​ខេត្ត មន្ត្រី​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​ពី​បញ្ហា​មួយ​ចំនួន​កំពុង​កើត​មាន​ក្នុង​ខេត្ត​នេះ ពិសេស​សុំ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា​ចាប់​សកម្មជន​ការពារ​ដីធ្លី អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ។

ទោះ​យ៉ាង​នេះ​ក្តី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ បញ្ជាក់​ថា អ្នកស្រី រ៉ូណា ស្មីត មិន​បាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​យុវជន​ដែល​ប្រឆាំង​ការ​បូម​ខ្សាច់​នៅ​ ខេត្ត​កោះកុង ឬ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​នោះ​ទេ។

ចំណែក អ្នកស្រី រ៉ូណា ស្មីត បាន​ផ្តល់​បទសម្ភាសន៍​យ៉ាង​ខ្លី​ក្រោយ​ជួប លោក ម៉ក់ សម្បត្តិ ថា ជំនួប​នេះ​ល្អ ដែល​អ្នកស្រី​បាន​ជជែក​រឿង​ផ្សេងៗ​គ្នា​ជាច្រើន។ អ្នកស្រី​បន្ត​ថា ខ្លឹមសារ​នៃ​ការ​ពិភាក្សា​គ្នា និយាយ​ទាក់ទង​មុខងារ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស។ សំណួរ​ទាក់ទង​អ្វី​ផ្សេង​ទៀត អ្នកស្រី​ពុំ​ធ្វើ​អត្ថាធិប្បាយ​ឡើយ៖ «ពួក​ យើង​មាន​កិច្ច​ប្រជុំ​មួយ​ដ៏​ល្អ ដែល​ជជែក​ពី​រឿង​ផ្សេងៗ​គ្នា​ជាច្រើន ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ពួក​គាត់​ចំណាយ​ពេល​ជួប​ខ្ញុំ។ ពួក​យើង​ជជែក​គ្នា​អំពី​រឿង​ជាច្រើន​ជុំវិញ​មុខងារ​របស់​គណៈកម្មការ និង​ការងារ​ថ្មីៗ​នេះ។ ពួក​យើង​នឹង​រៀបចំ​កិច្ច​ប្រជុំ​លើក​ក្រោយ​ទៀត។ សូម​អរគុណ!»

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់​អ្នកស្រី​នៅ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក (ADHOC) លោក នី ចរិយា យល់​ថា សំណើ​របស់ លោក ហ៊ុន សែន ដែល​លើក​ឡើង​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​អង្គការ​សហប្រជាជាតិ ចាប់​អារម្មណ៍​រឿង​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក នី ចរិយា ថា ប្រសិន​បើ​ប្រទេស​កម្ពុជា មាន​ការ​រើសអើង​ជាតិ ឬ​រើសអើង​ជនជាតិ​វៀតណាម មិន​មែន​ជនជាតិ​វៀតណាម រស់នៅ​ប្រទេស​កម្ពុជា ច្រើន​ដូច​នេះ​ទេ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ហេតុផល​នយោបាយ ដើម្បី​ដាក់​សម្ពាធ​ទៅ​អង្គការ​សហប្រជាជាតិ កុំ​ឲ្យ​គាំទ្រ​អ្វី​ដែល​ជា​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ ជាតិ ដោយ​គាត់​បង្វែរ​ទៅ​ជា​ការ​ចាប់​នេះ ជា​ការ​រើសអើង​ជាតិ​សាសន៍។»

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក លោក នី ចរិយា បន្ត​ថា ពេល​នេះ លោក ហ៊ុន សែន គួរ​និយាយ​ពី​វិធានការ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ឬ​ផែនការ​ក្នុង​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស ប្រសើរ​ជាង​ការ​ស្នើ​ឲ្យ​ពិនិត្យ​មើល​ការ​រើសអើង​ពូជ​សាសន៍​នៅ​ប្រទេស​ កម្ពុជា។

ដោយឡែក​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ផ្ញើ​លិខិត ១​ច្បាប់​ជូន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត សុំ​ឲ្យ​ត្រួត​ពិនិត្យ និង​រក​ដំណោះស្រាយ​ជួយ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខហួរ រួច​ខ្លួន​ផុត​ពី​ការ​ចោទ​ប្រកាន់ និង​ការ​ឃុំ​ខ្លួន​ទាក់ទង​ការ​ផ្សព្វផ្សាយ​ឯកសារ​ក្លែងក្លាយ​រឿង​ព្រំដែន​ កម្ពុជា-វៀតណាម៕


1 comment:

  1. Anonymous11:55 AM

    Ah Chor Hun Sen,

    Don't forget to call on the UN's s rapporteur to focus on the K5 project, which you had vividly supported, resulting of hundreds of thousands of Khmer people dead. And Vietnam's goal was to obliterate Khmer race like it did to Cham people.

    I am still wondering what did Hun Sen do, or how many Khmer people did Hun Sen kill, in order to gain trust from Vietnam and put him in power to replace Penn Sovann?

    It looks like this one eye monster Hun Sen had promised some thing strange to Vietnam, that's why every time when the border issues arise, some Khmer nationalists go to jail. This has been the resolution that this devil Hun Sen has done to silence Khmer people from involving in the territorial integrity.

    Finally, the crooked administrators at KI must stop abusing Heng Soy's principals and lift that stupid ID's requirement so that people can say something to help Cambodia.

    ReplyDelete