លោក ហ៊ុន សែន គាំទ្រ ផែនការ លុបបំបាត់ ភាពក្រីក្រ និងបញ្ហា ប្រែប្រួល អាកាសធាតុ
RFA / វិទ្យុ អាស៊ី សេរី | ២៧ កញ្ញា ២០១៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង)
និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)
នៅឯវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០។ RFA
នៅចុង សប្ដាហ៍នេះ មេដឹកនាំ ពិភពលោក បានអនុម័ត លើផែនការ បំបាត់ ភាពក្រីក្រ និងដោះស្រាយ បញ្ហាប្រែប្រួល អាកាសធាតុ សម្រាប់ រយៈពេល ១៥ឆ្នាំ ទៅមុខទៀត។ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន ចូលរួម កិច្ចប្រជុំនោះ បានគាំទ្រ ផែនការនេះ, ប៉ុន្តែ លោក ក៏បាន លើកឡើង នូវបញ្ហា ប្រឈម មួយចំនួន ក្នុងការអនុវត្ត ផែនការ នេះដែរ។
ការសម្រេចនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នាបុរីញីវយ៉ក សហរដ្ឋអាមេរិក រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា។
អ្នក យកព័ត៌មាន របស់ វិទ្យុ អាស៊ី សេរី លោក យន់ សាមៀន ដែលបាន តាមដាន កិច្ចប្រជុំ របស់ អង្គការ សហប្រជាជាតិ មានសេចក្ដី រាយការណ៍ ផ្ទាល់ ពីលទ្ធផល នៃកិច្ចប្រជុំ ជាពិសេស ប្រតិកម្ម របស់ ប្រតិភូកម្ពុជា និងការធ្វើ បាតុកម្ម ទាមទារ ឲ្យលោក ហ៊ុន សែន ចុះចេញ ពីអំណាច តាមការ សាកសួរ របស់ លោក ប្រាជ្ញ ចេវ៖
No comments:
Post a Comment