លោក កឹម សុខា បញ្ជាក់ជាថ្មី ថា មិនធ្វើ បដិវត្ត ដើម្បី ការផ្លាស់ប្ដូរ ឡើយ
RFA / វិទ្យុ អាស៊ី សេរី | ២៦ កញ្ញា ២០១៥
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅមុខពន្ធនាគារព្រៃស
កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥។ RFA/Brach Chev
មេដឹកនាំ គណបក្សប្រឆាំង ផ្ញើសារ នយោបាយ ជាថ្មី ថា, គណបក្សនេះ នឹងយក មធ្យោបាយ បោះឆ្នោត ដើម្បី ធ្វើការផ្លាស់ប្ដូរ មិនមែន ជាការធ្វើ បដិវត្តឡើយ។ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាចថា សាររបស់បក្សប្រឆាំងនៅពេលនេះ ជាការប្រែសម្ដីរបស់ខ្លួន ដែលកាលពីមុនគណបក្សនេះ តែងធ្វើ សកម្មភាព ហិង្សា និងពាក្យសម្ដី ផ្ដួលរំលំ ដើម្បី ការផ្លាស់ប្ដូរ។
ការអះអាងរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅពេលនេះ ក្រោយរយៈពេលបីថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងព្រមានប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថា ប្រសិនបើចង់ផ្ដួលរំលំ ឲ្យ លោក សម រង្ស៊ី ត្រៀមក្តារមឈូសទុកជាមុនសិនទៅ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រក្នុងកម្មវិធីជួបជាមួយថ្នាក់ដឹក នាំបក្សមូលដ្ឋាននៅខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥ លោក កឹម សុខា ថា គណបក្សលោកនឹងយកការបោះឆ្នោត ដើម្បីឲ្យមានការផ្លាស់ប្ដូរ។ លោក កឹម សុខា បន្តថា គណបក្សសង្គ្រោះជាតិ ចង់បានគំរូពីប្រទេសអូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក ដែលជាប្រទេសមានការផ្លាស់ប្ដូរដោយការបោះឆ្នោតនោះ។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន
ថ្លែងក្នុងថ្ងៃសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសស្តុបទួលគោក
រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៤។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា លោក កឹម សុខា ថ្លែងនៅពេលនេះជាការប្រែប្រួលពាក្យសម្ដី និងរូបភាពខ្លះៗប៉ុណ្ណោះ។ លោកថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ចង់មានការផ្លាស់ប្ដូរដោយការបោះឆ្នោត គណបក្សប្រឆាំងមិនមែនស្រែកថា ឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែង ឬព្រមានទាញទម្លាក់ចុះពីតំណែងឡើយ។ លោក សុខ ឥសាន នៅមិនទាន់បង្ហាញជំហរយ៉ាងណា ចំពោះសម្ដីរបស់ប្រមុខគណបក្សប្រឆាំងនៅពេលនេះឡើយទេ។
ជាញឹកញាប់ លោក ហ៊ុន សែន តែងបញ្ចេញសារព្រមានដដែលៗថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នឹងមានសង្គ្រាម ព្រោះគណបក្សប្រឆាំងយកក្រុមអ្នកមាន និងប្រទេសជិតខាងធ្វើជាសត្រូវ។ លោក ហ៊ុន សែន ថែមទាំងព្រមានថា នឹងកម្ទេចជនណាដែលចង់បង្កើតបដិវត្តពណ៌។
ទោះយ៉ាងនេះក្តី សង្គមស៊ីវិលស្វាគមន៍សារនយោបាយរបស់អ្នកនយោបាយ និយាយមិនឲ្យពលរដ្ឋព្រួយបារម្ភពីកើតឡើងនៃសង្គ្រាមនោះ។ ស្ថានការណ៍នយោបាយរវាងគណបក្សធំៗសព្វថ្ងៃនេះ ខណៈដែល លោក សម រង្ស៊ី រងការព្រមានធ្ងន់ៗពី លោក ហ៊ុន សែន។ គេមិនទាន់ឃើញប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បញ្ចេញសារនយោបាយក្រៅពីចុះជួបអាជីវករ និងអ្នកគាំទ្រនោះទេ។ ដោយឡែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា តែងបញ្ចេញសារនយោបាយនៅពេលចុះទៅមូលដ្ឋានម្ដងៗ៕

The Vietnamization of Cambodia is on its way to completion thanks to Ah Kwack Hun Sen who has done whatever it took to please his master Yuon to stay in power.
ReplyDeleteKI was founded by Mr. Heng Soy (Tan Phalkun) in the sole purpose of giving Khmer people a place to express their opinion freely regarding the situation in Cambodia.
Unfortunately, after his death, these new KI's administrators have turned this KI blog into a business, highly likely have accepted a huge sum of money from Ah Kwack Hun Sen and Yuon. They have successfully chased away the vast majority of Khmer people from that KI Blog when these crooks required their IDs to make comment.
Who dares to say the truth in that KI with their IDs?
A couple of persons still said something bad about Ah Kwack Hun Sen in KI, but how do we know that these critics are real Khmer people? They are maybe just Hun Sen's agents who came in KI to lure people into Hun Sen's trap ( with their IDs revealed ).
Therefore, those crooks at KI must stop abusing Heng Soy's principals and lift that stupid ID's requirement so that people can say something to help Cambodia.
We hope Mr. Kem Sokha said this, because the CNRP does not want the Khmer people to
ReplyDeleteget scared Hun Sen start a civil war when Hun Sen loses the Election.
Change MUST take place .
Hanoi will not let Hun Sen change, even miraculously he finally does.
Hanoi will then just pick another Hun Sen.
To solve Khmer problems, prosecute Hanoi key leaders.