Paris Peace Accords 23 Oct. 1991

Saturday, September 26, 2015

លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ ថា ​មិន​ធ្វើ ​បដិវត្ត​ ដើម្បី​ ការ​ផ្លាស់ប្ដូរ ​ឡើយ | Kem Sokha reiterates, no making of revolution for change

លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ ថា ​មិន​ធ្វើ ​បដិវត្ត​ ដើម្បី​ ការ​ផ្លាស់ប្ដូរ ​ឡើយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៦ កញ្ញា ២០១៥

កឹម សុខា ៦២០
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Brach Chev


មេ​ដឹក​នាំ​ គណបក្ស​ប្រឆាំង ផ្ញើ​សារ​ នយោបាយ ​ជា​ថ្មី ​ថា, គណបក្ស​នេះ ​នឹង​យក​ មធ្យោបាយ ​បោះ​ឆ្នោត ដើម្បី​ ធ្វើ​ការ​ផ្លាស់ប្ដូរ មិន​មែន​ ជា​ការ​ធ្វើ​ បដិវត្ត​ឡើយ។  ប៉ុន្តែ​ មន្ត្រី​បក្ស​កាន់​អំណាច​ថា សារ​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ជា​ការ​ប្រែ​សម្ដី​របស់​ខ្លួន ដែល​កាល​ពី​មុន​គណបក្ស​នេះ តែង​ធ្វើ ​សកម្មភាព​ ហិង្សា និង​ពាក្យ​សម្ដី​ ផ្ដួល​រំលំ​ ដើម្បី ​ការ​ផ្លាស់ប្ដូរ។

ការ​អះអាង​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ពេល​នេះ ក្រោយ​រយៈពេល​បី​ថ្ងៃ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ព្រមាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា ប្រសិន​បើ​ចង់​ផ្ដួល​រំលំ ឲ្យ លោក សម រង្ស៊ី ត្រៀម​ក្តារមឈូស​ទុក​ជា​មុន​សិន​ទៅ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ក្នុង​កម្មវិធី​ជួប​ជាមួយ​ថ្នាក់​ដឹក​ នាំ​បក្ស​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក កឹម សុខា ថា គណបក្ស​លោក​នឹង​យក​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ លោក កឹម សុខា បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​គំរូ​ពី​ប្រទេស​អូស្ត្រាលី បារាំង និង​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មាន​ការ​ផ្លាស់ប្ដូរ​ដោយ​ការ​បោះ​ឆ្នោត​នោះ។

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៤។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លោក កឹម សុខា ថ្លែង​នៅ​ពេល​នេះ​ជា​ការ​ប្រែប្រួល​ពាក្យ​សម្ដី និង​រូបភាព​ខ្លះៗ​ប៉ុណ្ណោះ។ លោក​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​មាន​ការ​ផ្លាស់ប្ដូរ​ដោយ​ការ​បោះ​ឆ្នោត គណបក្ស​ប្រឆាំង​មិន​មែន​ស្រែក​ថា ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ឬ​ព្រមាន​ទាញ​ទម្លាក់​ចុះ​ពី​តំណែង​ឡើយ។ លោក សុខ ឥសាន នៅ​មិន​ទាន់​បង្ហាញ​ជំហរ​យ៉ាង​ណា ចំពោះ​សម្ដី​របស់​ប្រមុខ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ឡើយ​ទេ។

ជា​ញឹកញាប់ លោក ហ៊ុន សែន តែង​បញ្ចេញ​សារ​ព្រមាន​ដដែលៗ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត នឹង​មាន​សង្គ្រាម ព្រោះ​គណបក្ស​ប្រឆាំង​យក​ក្រុម​អ្នក​មាន និង​ប្រទេស​ជិត​ខាង​ធ្វើ​ជា​សត្រូវ។ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​ថា នឹង​កម្ទេច​ជន​ណា​ដែល​ចង់​បង្កើត​បដិវត្ត​ពណ៌។

ទោះ​យ៉ាង​នេះ​ក្តី សង្គម​ស៊ីវិល​ស្វាគមន៍​សារ​នយោបាយ​របស់​អ្នក​នយោបាយ និយាយ​មិន​ឲ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​កើត​ឡើង​នៃ​សង្គ្រាម​នោះ។ ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ធំៗ​សព្វថ្ងៃ​នេះ ខណៈ​ដែល លោក សម រង្ស៊ី រង​ការ​ព្រមាន​ធ្ងន់ៗ​ពី លោក ហ៊ុន សែន។ គេ​មិន​ទាន់​ឃើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ចេញ​សារ​នយោបាយ​ក្រៅ​ពី​ចុះ​ជួប​អាជីវករ និង​អ្នក​គាំទ្រ​នោះ​ទេ។ ដោយឡែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តែង​បញ្ចេញ​សារ​នយោបាយ​នៅ​ពេល​ចុះ​ទៅ​មូលដ្ឋាន​ម្ដងៗ៕




2 comments:

  1. Anonymous8:47 PM

    The Vietnamization of Cambodia is on its way to completion thanks to Ah Kwack Hun Sen who has done whatever it took to please his master Yuon to stay in power.

    KI was founded by Mr. Heng Soy (Tan Phalkun) in the sole purpose of giving Khmer people a place to express their opinion freely regarding the situation in Cambodia.

    Unfortunately, after his death, these new KI's administrators have turned this KI blog into a business, highly likely have accepted a huge sum of money from Ah Kwack Hun Sen and Yuon. They have successfully chased away the vast majority of Khmer people from that KI Blog when these crooks required their IDs to make comment.

    Who dares to say the truth in that KI with their IDs?

    A couple of persons still said something bad about Ah Kwack Hun Sen in KI, but how do we know that these critics are real Khmer people? They are maybe just Hun Sen's agents who came in KI to lure people into Hun Sen's trap ( with their IDs revealed ).

    Therefore, those crooks at KI must stop abusing Heng Soy's principals and lift that stupid ID's requirement so that people can say something to help Cambodia.

    ReplyDelete
  2. Anonymous3:17 AM

    We hope Mr. Kem Sokha said this, because the CNRP does not want the Khmer people to
    get scared Hun Sen start a civil war when Hun Sen loses the Election.

    Change MUST take place .
    Hanoi will not let Hun Sen change, even miraculously he finally does.
    Hanoi will then just pick another Hun Sen.

    To solve Khmer problems, prosecute Hanoi key leaders.

    ReplyDelete