មន្ត្រី បក្សប្រឆាំង ស្រុក ព្រៃ កប្បាស ត្រូវ បានឃុំខ្លួន បន្ទាប់ ពីចែកចាយ ឯកសារ ពាក់ព័ន្ធ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ៥ កញ្ញា ២០១៥
មន្ត្រីម្នាក់ នៅស្រុក ព្រៃ កប្បាស ខេត្ត តាកែវ មកពីគណបក្ស សង្គ្រោះជាតិ ត្រូវ បានស្នងការ ខេត្តនេះ ឃុំខ្លួន ដោយចោទប្រកាន់ ពីបទចែកចាយ ឯកសារ ពាក់ព័ន្ធ វៀតណាម។ ប្រធាន គណៈកម្មការ ប្រតិបត្តិ ខេត្ត តាកែវ របស់ គណបក្ស សង្គ្រោះជាតិ លោក ម៉ៅ សុផល ឲ្យដឹង នៅថ្ងៃ ទី៥ កញ្ញា ថា, លោក ឈា តាំងស៊ន អនុប្រធាន គណៈកម្មការ ប្រតិបត្តិ ស្រុក ព្រៃ កប្បាស, ខេត្ត តាកែវ ត្រូវ បានស្នងការ ខេត្ត ឃុំខ្លួន បន្ទាប់ ពីចំណាយពេល សាកសួរ អស់ពេល ជាច្រើនម៉ោង នៅអធិការស្រុក ព្រៃ កប្បាស។
លោក ម៉ៅ សុផល បន្តថា មូលហេតុដែលនាំឲ្យឈានដល់ការឃុំខ្លួននេះ ក្រោយពេល លោក ឈា តាំងស៊ន យកឯកសារពាក់ព័ន្ធវៀតណាម ពីបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ហើយចែកចាយឲ្យសកម្មជនរបស់ខ្លួនអាន កាលពីបីថ្ងៃមុននៃការចាប់ខ្លួន។
No comments:
Post a Comment