ក្រុមហ៊ុន វៀតណាម នាំចូល ពូជគោ ពីអូស្ត្រាលី មកចិញ្ចឹម នៅខេត្ត រតនគិរី
វិទ្យុ អាស៊ី សេរី | ២០ កញ្ញា ២០១៥
ក្រុមហ៊ុន ហ័ង អាញ់ វៀតណាម (Horng Ang Vietnam ) បានបើក កសិដ្ឋាន ចិញ្ចឹមគោ ពូជ នាំចូល លើកដំបូង ពីប្រទេស អូស្ត្រាលី ដើម្បី អភិវឌ្ឍ វិស័យ កសិកម្ម និងការចិញ្ចឹម សត្វ នៅខេត្ត រតនគិរី។ ការនាំ ពូជគោ បង្កាត់នេះ គឺ ជាផ្នែកមួយ នៃការបង្កើន ការបង្កាត់ គោ ប្រភេទ ពូជល្អ លក់ចែកចាយ ដល់អ្នកចិញ្ចឹម គោ ក្នុងស្រុក ជាពិសេស ធ្វើអាជីវកម្ម ផ្គត់ផ្គង់ សាច់គោ នៅទីផ្សារ ក្នុងស្រុក និងនាំចេញ ទៅក្រៅប្រទេស។
ពូជគោនាំចូលពីប្រទេសអូស្ត្រាលី រាប់ពាន់ក្បាល ត្រូវបានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហ័ង អាញ់ អណ្ដូងមាស នាំចូលពីប្រទេសវៀតណាម មកកាន់កសិដ្ឋានដាំកៅស៊ូ និងដូងប្រេង ឋិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
គោពូជទាំងនោះ ត្រូវបាននាំចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ស្រុកអូរយ៉ាដាវ ចាប់ពីសប្ដាហ៍មុន។ តាមការគ្រោងទុក ការនាំចូលពូជគោនេះ នឹងបន្តនាំចូលរហូតគ្រប់ចំនួនជាង ៧ពាន់ក្បាល ដែលក្រុមហ៊ុនបានស្នើសុំនាំចូលលើកដំបូងនេះមកកាន់ខេត្តរតនគិរី។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា មានប្រសាសន៍ថា ការនាំចូលពូជគោនេះ គឺក្រសួងកសិកម្ម បានអនុញ្ញាតឲ្យក្រុមហ៊ុននាំចូលដោយមានអាជ្ញាប័ណ្ណនាំចូល និងលិខិតបញ្ជាក់សុខភាពសត្វពីប្រទេសវៀតណាម។ ដោយឡែកក្រុមមន្ត្រីមន្ទីរកសិកម្ម និងការិយាល័យបសុពេទ្យខេត្ត បានចូលរួមត្រួតពិនិត្យការនាំចូលពូជគោពីបរទេសនេះទៀតផង។ លើសពីនេះទៀត លោកបន្តថា ការនាំចូលពូជគោបង្កាត់នេះមានសារសំខាន់ ជួយឲ្យកសិករនៅក្នុងប្រទេសជ្រើសរើសពូជគោល្អ និងមានតម្លៃខ្ពស់មកចិញ្ចឹម ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងបង្កើនជីវភាពគ្រួសារបានកាន់តែប្រសើរ៖ «មានអាជ្ញាប័ណ្ណ សមត្ថកិច្ចយើងទៅត្រួតពិនិត្យហើយ ដើម្បីបញ្ជាក់ថា បានប៉ុន្មានហើយឡានហើយ ពេលនាំចូលមកគេប្រាប់យើងឲ្យទៅពិនិត្យ។ យកឈ្មោលមកពីក្រៅ ដើម្បីបង្កាត់យកកូន។ កន្លងមកគេបាននាំគោមួយចំនួនយកមកបំប៉ននាំចេញ។»
ក្រុមហ៊ុន ហ័ង អាញ់ អណ្ដូងមាស ត្រៀមផ្ទៃដីចំនួន ៤០០ហិកតារ ដើម្បីដាំស្មៅសម្រាប់គម្រោងចិញ្ចឹមគោបង្កាត់នេះ។ តាមការគ្រោងទុក ក្រុមហ៊ុននឹងស្នើសុំនាំពូជគោរាប់ម៉ឺនក្បាលសម្រាប់ចិញ្ចឹមនៅ កសិដ្ឋានក្រុមហ៊ុនក្នុងខេត្តរតនគិរី បន្ទាប់ពីការស្នើនាំចូលពូជគោ ៧ពាន់ក្បាលនៅជំហានដំបូងនេះ។
តំណាងក្រុមហ៊ុន ហ័ង អាញ់ លោក ឆាយ អៀង បញ្ជាក់ឲ្យដឹងថា ពូជគោដែលនាំចូលមកចិញ្ចឹមនេះ ក្រុមហ៊ុននឹងធ្វើការបង្កាត់ពូជយកកូន ដើម្បីលក់ចែកចាយដល់ប្រជាពលរដ្ឋខ្មែរ និងមួយផ្នែកទៀត ក្រុមហ៊ុនចិញ្ចឹមយកសាច់បម្រើឲ្យទីផ្សារសាច់គោក្នុងស្រុក និងទីផ្សារក្រៅប្រទេស៖ «គោលបំណងដែលយើងចិញ្ចឹម គឺបង្កើតកូន។ យើងមានគោលការណ៍ថា បើគោកើតកូនមក យើងនឹងបំប៉នកូនយើងលក់ក្នុងស្រុក ឬក្រៅស្រុក។ និយាយរួមទៅ អ្នកភូមិណាចង់ចែកចាយពេលវាមានកូន យើងលក់ឲ្យគេបាន។»
តួលេខរបស់មន្ទីរកសិកម្មនៅឆ្នាំ២០១៥ គោ និងក្របីក្នុងខេត្តនេះមានចំនួនជាង ៤ម៉ឺនក្បាល ក្នុងនោះតួលេខកំណើនការចិញ្ចឹមសត្វក្របីថយចុះជាងឆ្នាំកន្លងទៅ។
ទាក់ទិនការនាំចូលពូជគោនេះដែរ ប្រធានការិយាល័យបសុសត្វខេត្តរតនគិរី លោក មោង ម៉ាន់ កត់សម្គាល់ថា ពូជគោនាំចូលពីប្រទេសអូស្ត្រាលី ផ្តល់ប្រយោជន៍បីយ៉ាង គឺផ្តល់ពូជល្អ ផ្តល់សាច់ច្រើន និងជាពិសេស លាមកគោដែលចិញ្ចឹមនោះ គឺក្រុមហ៊ុនប្រមូលប្រើប្រាស់ជាជីធម្មជាតិ ដើម្បីដំណាំកៅស៊ូ ឬដូងប្រេង។ លោកថា គោដែលនាំចូលសុទ្ធសឹងតែបានពិនិត្យសុខភាពក្នុងការនាំចូល។ ចំណែកមន្ត្រីពេទ្យសត្វក្នុងខេត្ត ក៏បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមគោនេះដូចគ្នា ចៀសវាងកើតមានជំងឺសត្វពាហនៈឆ្លងរាលដាល៖ «ក្រុមហ៊ុនចិញ្ចឹមហ្នឹង គេដាំដូងប្រេង ហើយដាំស្មៅចំណីសត្វដាំពោត គេយកដំណាំទាំងអស់កិនលាយគ្នាធ្វើចំណីសត្វ លាមកវាគេយកដាក់ដូងប្រេងដាក់កៅស៊ូ។»
ដូចគ្នានេះដែរ មន្ត្រីមូលដ្ឋានជាន់ខ្ពស់អង្គការសេដាក (CEDAC) ខេត្តរតនគិរី លោក ខៀវ ឬទ្ធី សម្ដែងកិច្ចស្វាគមន៍ចំពោះគម្រោងបង្កាត់ពូជគោក្រៅប្រទេសរបស់ ក្រុមហ៊ុនវៀតណាម ថាជាជំហានវិវឌ្ឍនៃវិស័យចិញ្ចឹមសត្វពាហនៈនៅខេត្តភាគឦសានមួយ នេះ។ លោកកត់សម្គាល់ថា កសិករខ្មែរនឹងមានពូជគោល្អចិញ្ចឹមផ្តល់ទិន្នផលខ្ពស់ ក៏ប៉ុន្តែកត្តាសំខាន់ កសិករតោងប្រុងប្រយ័ត្នការថែទាំ និងប្រើប្រាស់វ៉ាក់សាំងការពារជំងឺសត្វពាហនៈតាមលក្ខណៈគោនាំចូល។ បន្ថែមលើនេះទៀត លោកថា ការផ្តល់ចំណីអាហារបំប៉នសម្រាប់ការចិញ្ចឹមគោនាំចូលពីបរទេស ក៏ជាបញ្ហាសំខាន់ដែលកសិករតោងធ្វើឲ្យបានល្អ មុននឹងសម្រេចជ្រើសរើសពូជគោនាំចូលមកចិញ្ចឹម៖ «ដោយសារវាបានពូជ ថ្មីពូជល្អ វាធំធាត់លឿន វាផ្តល់សាច់ច្រើន វាជាអត្ថប្រយោជន៍ច្រើនសម្រាប់កសិករទេ ក្នុងករណីគាត់ចង់បានពូជហ្នឹងមកចិញ្ចឹម យើងគាំទ្រទេ។ យើងចិញ្ចឹមរាល់ថ្ងៃគោស្រែទេ បើសិនយើងបានគោពូជថ្មីមកវាល្អ វាមិនប៉ះពាល់ដល់សេដ្ឋកិច្ចសហគមន៍។»
ទោះជាយ៉ាងនេះក្តី អ្នកសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី បារម្ភពីផលវិបាកមួយចំនួន ទាក់ទិនការនាំចូលគោបង្កាត់ពីបរទេសនេះ ដែលខ្វះការត្រួតពិនិត្យផ្នែកសុខភាពសត្វ ឬការឃុបឃិតណាមួយទាក់ទងការនាំចូលសត្វ ដើម្បីធ្វើអាជីវកម្មនៅក្នុងប្រទេស ដោយអំពើពុករលួយ។ លោកសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ត្រួតពិនិត្យការនាំចូលពូជគោបរទេសនេះឲ្យបាន ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស៖ «ចិញ្ចឹមដើម្បីពង្រីកសេដ្ឋកិច្ចនៅ ប្រទេសកម្ពុជា ឬនាំចូលដើម្បីពង្រីកសេដ្ឋកិច្ចខុសគោលការណ៍? បើសិនយើងចិញ្ចឹមដើម្បីបង្កាត់ពូជបម្រើក្នុងមូលដ្ឋានក្នុង ក្រុមហ៊ុន ដល់ការរកចំណូលរបស់ប្រជាពលរដ្ឋ អាហ្នឹងយើងអាចទទួលយកបាន។»
នៅខេត្តរតនគិរី ប្រជាពលរដ្ឋភាគច្រើនជាកសិករ និងបានចិញ្ចឹមគោក្របីជាលក្ខណៈគ្រួសារ ដើម្បីលក់ ឬចិញ្ចឹមគោក្របីសម្រាប់បម្រើការភ្ជួររាស់ ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅនេះ កសិករភាគច្រើនបានបោះបង់គោក្របីសម្រាប់ភ្ជួររាស់ ហើយប្រើប្រាស់ត្រាក់ទ័រ ឬគោយន្តជំនួសវិញដោយសារការចិញ្ចឹមគោក្របីមានការលំបាក ព្រោះផ្ទៃដីកសិកម្មកើនច្រើន ធ្វើឲ្យអ្នកចិញ្ចឹមគោពិបាករកទីវាលមានស្មៅចិញ្ចឹមគោដូចពេល កន្លងទៅ៕
The Vietnamization of Cambodia is on its way to completion thanks to Ah Kwack Hun Sen. Ah Kwack Hun Sen will do whatever it takes to please his master Yuon to stay in power.
ReplyDeleteKI was founded by Mr. Heng Soy (Tan Phalkun) in the sole purpose of giving Khmer people a place to express their opinion freely regarding the situation in Cambodia.
Unfortunately, after his death, these new KI's administrators have turned this blog into a business, highly likely accepting a huge sum of money from Ah Kwack Hun Sen and Yuon. They have successfully chased away the vast majority of Khmer people from that Blog when these crooks required their IDs.
Who dares to say the truth in that KI with their IDs?
A couple of persons still said something bad about Ah Kwack Hun Sen, but how do we know that these critics are real Khmer people? They are maybe just Hun Sen's agents who came here to lure people into Hun Sen's trap ( with their IDs ).
Therefore, those crooks at KI must stop abusing Heng Soy's principals and lift that stupid ID's requirement so that people can say something to help Cambodia.
9:17 PM
ReplyDeleteTake this and cool it off!
http://www.slappytickle.com/wp-content/uploads/2012/09/troll-peeing.jpg
យួនចិញ្ចឹមគោនៅស្រុកខ្មែរ ដើម្បីជួយខ្មែរឲ្យរីកចម្រើន ហា ហា បើថាស្រុកខ្មែរវាស្រេចតែយួន គឺវាចង់ធ្វើអីក៍បានដែរ ព្រោះស្រុកខ្មែរតើវាដូចម្តេចនោះ សូម្បីតែកូនក្មេងក៍ដឺងដែរ តែអ្នកសរសេរបែរជាមិនហ៊ានថាឲ្យចំអញ្ចឹង? អញ្ចឹងហើយបានវារលាយនោះ ខំអ៊ួតទៀតទៅអស់លោក។
ReplyDeleteDear All,
ReplyDeleteStories like these and others will not cease until and unless we replace the Yuon installed regime
with the bonafide democratic goverment truly elected by the Khmer people.
The CNRP will definitely win the 2018 election .
The question now is WHAT are the CNRP and the Khmer people going to do when the loser
Hun Sen refuses to relinquish his power ?
9:28 AM
ReplyDeleteTWO choices :
1. A coalition goverment with the CNRP in control of all the arms forces and security forces.
2. Massive street protests all over the country, all at the same time