Paris Peace Accords 23 Oct. 1991

Tuesday, September 8, 2015

[Vietnamization] ពលរដ្ឋ ​នៅ​តំបន់​ ព្រំដែន​ ខេត្ត​ ស្វាយរៀង​ បដិសេធ​ មិន​បាន​ប្ដឹង​ តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង | People living along border in Svay Rieng rejects claims of court they sued opposition MP

ពលរដ្ឋ ​នៅ​តំបន់​ ព្រំដែន​ ខេត្ត​ ស្វាយរៀង​ បដិសេធ​ មិន​បាន​ប្ដឹង​ តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ កញ្ញា ២០១៥

ព្រំដែន​ស្វាយរៀង ៦២០
ក្រុម​តំណាង​រាស្ត្រ និង​ពលរដ្ឋ​ខ្មែរ ចុះ​ពិនិត្យ​ព្រំដែន​ពិនិត្យ​ព្រំដែន​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។  Photo Provided


ប្រជាពលរដ្ឋ​ នៅ​តំបន់​ព្រំដែន ​ខេត្ត ​ស្វាយរៀង ជាប់​ប្រទេស​ វៀតណាម បដិសេធ​ ថា, ខ្លួន​ មិន​មែន​ ជា​ដើម​បណ្ដឹង​ប្ដឹង ​តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង និង​ប្រធាន​ សមាគម​ខ្មែរ​ កម្ពុជា​ក្រោម ដូច​នៅ​ក្នុង​ ដីកា​កោះ ​របស់ ​តុលាការ​ ខេត្ត​ ស្វាយរៀង នោះ​ទេ។

ចំណែក ​មន្ត្រី​ សិទ្ធិ​មនុស្ស ចាត់​ទុក​ ករណី​នេះ ​ថា, ​ជា​រឿង​ចម្លែក​ មួយ ដែល​ដើម​បណ្ដឹង​ មិន​បាន​ដឹង​ខ្លួន ​ទាល់​តែ​សោះ តែ ​មាន​ឈ្មោះ​ ក្នុង​ដីកា​កោះ ​ក្នុង​នាម ​ជា​ដើម​បណ្ដឹង ​ឲ្យ​ចូល​ទៅ​បំភ្លឺ​ នៅ ​តុលាការ ​ទៅ​វិញ។

សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៨ កញ្ញា បាន​សាកសួរ​មនុស្ស ៤​នាក់​ទាក់ទង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​ខ្មែរ និង​វៀតណាម នៅ​តំបន់​ព្រំដែន​កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ២​រូប និង​ប្រធាន​សមាគម​ខ្មែរ​ក្រោម​មួយ​រូប​ផង។ អ្នក​ទាំង ៤​នាក់​នោះ មាន​ប្រជាពលរដ្ឋ ២​រូប តំណាង​អាជ្ញាធរ​មូលដ្ឋាន​ពីរ​រូប។

ក្នុង​ដីកា​ចំនួន​ពីរ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា ព្រះរាជអាជ្ញា​រង លោក អ៊ង រី តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កោះ​ហៅ​ឈ្មោះ សឿង ហ៊ុំ ក្នុង​នាម​ជា​ដើម​បណ្ដឹង និង​ឈ្មោះ សឿង ភារម្យ ក្នុង​នាម​ជា​សាក្សី។ អ្នក​ទាំង​ពីរ​ត្រូវ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ពី​ដំណើរ​រឿង​ឈ្មោះ រៀល ខេមរិន្ទ្រ អ៊ុំ សំអាន ថាច់ សេដ្ឋា ដែល​បាន​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​ស្ថិត​នៅ​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។

ទាក់ទង​ករណី​នេះ លោកស្រី សឿង ហ៊ុំ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​ក្នុង​នាម​ជា​ដើម​បណ្ដឹង​នោះ បាន​ថ្លែង​បដិសេធ​ថា គាត់​មិន​ដែល​បាន​ប្ដឹង​អ្នក​ណា​ម្នាក់​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែល​ឃ្លាំ​មើល​រឿង​នេះ កំពុង​មាន​ការ​ងឿងឆ្ងល់​ចំពោះ​ការ​ចេញ​ដីកា​នេះ ហើយ​ចាត់​ទុក​ជា​ដីកា​ចម្លែក​មួយ ដោយសារ​ដើម​បណ្ដឹង​មិន​បាន​ដឹង​ខ្លួន​ទាល់​តែ​សោះ ហើយ​បង្ហាញ​ឈ្មោះ​អ្នក​ពាក់ព័ន្ធ តែ​មិន​បង្ហាញ​ពី​បទល្មើស​ណា​មួយ​ដែល​ត្រូវ​ចោទ​នោះ​ទេ។

ចំណែក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន មាន​ឈ្មោះ​ក្នុង​ដីកា​ក្នុង​ចំណោម​ឈ្មោះ​ទាំង ៣​នាក់​នោះ បាន​ថ្លែង​ថា ករណី​នេះ គឺ​ជា​រូបភាព​គំរាម​កំហែង​មួយ​ដល់​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្រជាពលរដ្ឋ និង​អ្នក​ដទៃ​ទៀត ដែល​តែង​តែ​ឈឺ​ឆ្អាល​ទៅ​លើ​បញ្ហា​ការ​រំលោភ​ព្រំដែន​ពី​សំណាក់​ប្រទេស​ជិត​ ខាង។

ឆ្លើយ​តប​បញ្ហា​នេះ ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក អ៊ង រី ពន្យល់​ថា ការ​កោះ​ហៅ​នោះ​ជា​បុព្វសិទ្ធិ​របស់​តុលាការ និង​ផ្អែក​តាម​សំណុំ​ឯកសារ​សាកសួរ​ពលរដ្ឋ​នៅ​សាលា​ស្រុក​កន្លង​មក ទាក់ទង​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម។

លោកស្រី សឿង ហ៊ុំ បាន​បញ្ជាក់​ដែរ​ថា រូប​គាត់​ទោះ​បី​រង​របួស​ដោយសារ​វៀតណាម វាយ ហើយ​អាជ្ញាធរ​ស្រុក​បាន​ហៅ​ទៅ​សាកសួរ​ក៏​ពិត​មែន ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​ពាក្យ​ប្តឹងផ្តល់​អ្នក​ណា​ទាំងអស់។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មាន លោក រៀល ខេមរិន្ទ្រ លោក អ៊ុំ សំអាន និង​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា រួម​ជាមួយ​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​ក្រុម​យុវជន​ពី​ភ្នំពេញ និង​នៅ​ខេត្ត​ស្វាយរៀង នោះ​ផ្ទាល់​ជាច្រើន​រយ​នាក់ បាន​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​ស្ថិត​នៅ​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ ដំណើរ​នោះ ត្រូវ​បាន​ទាហាន និង​ពលរដ្ឋ​វៀតណាម រារាំង​រហូត​ប៉ះ​ទង្គិច​គ្នា​បណ្ដាល​ឲ្យ​មាន​របួស​ទាំង​សង​ខាង៕


5 comments:

  1. Anonymous10:41 PM

    When will the lightning strike this Khmer traitor Hun Sen ?

    When will the cheap doggy KI's administrators stop serving Hun Sen by allowing Khmer people to make comments freely?

    ReplyDelete
  2. Anonymous10:46 PM

    T2P ought to shut this pest 10:41 PM up now!

    ReplyDelete
  3. Anonymous10:56 PM

    10:46pm
    T2P ought to take you to see the "head Doctor" to check your air head NOW.

    ReplyDelete
  4. Anonymous10:57 PM

    Ah Hun Sen "Lear Leung"? Really?
    Even Cambodia loses 1/2 of its territory to Yuon, Ah Roleuy Hun Sen won't resign from his post. Let alone the map mismatch. That is the fact.
    The doggy KI's administrators are happy to shut Khmer mouth while Cambodia is heavily suffering from Ah Kwack Hun Sen's rules.

    ReplyDelete
  5. Anonymous8:41 AM

    10:41 PM, keep it up…

    It won’t be long your ID will be required in this blog too, dumb-ass!

    ReplyDelete