លោក សម រង្ស៊ី៖ ការផ្ទៀងផ្ទាត់ ផែនទី តែមួយ មិនគ្រប់គ្រាន់ទេ
RFA / វិទ្យុ អាស៊ី សេរី | ៦ កញ្ញា ២០១៥
មន្ត្រី រដ្ឋាភិបាល អះអាងថា, រដ្ឋាភិបាល មិនបាន ធ្វើខុសឆ្គង ក្នុងរឿង វាស់វែង ព្រំដែន ជាមួយ ប្រទេស វៀតណាម នោះឡើយ។ ការអះអាង របស់ មន្ត្រី រដ្ឋាភិបាល ដូចនេះ ធ្វើឡើង បន្ទាប់ ពីលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ សរសេរ លើទំព័រ បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃ ទី៦ ខែកញ្ញា ថា, ការផ្ទៀងផ្ទាត់ ផែនទី តែមួយ មិនគ្រប់គ្រាន់ទេ, គឺ ត្រូវ មើលលើដី ជាក់ស្ដែង ផងដែរ។
នេះ ជាលើកទី១ ដែលប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បញ្ចេញទស្សនៈពីរឿងផែនទី និងព្រំដែន ចាប់តាំងពីរដ្ឋាភិបាលបានផ្ទៀងផ្ទាត់ផែនទីរបស់ខ្លួន និងផែនទីដែលទទួលបានពីប្រទេសបារាំង កាលពីថ្ងៃទី៣ ខែកញ្ញា មក។
ការថ្លែងរបស់លោក សម រង្ស៊ី ពីបញ្ហាផែនទី និងព្រំដែននេះ គឺខណៈលោកកំពុងមានបេសកកម្មនៅក្រៅប្រទេស ក្រោយពីស្ងប់ស្ងាត់មួយរយៈ ហើយស្របពេលអាជ្ញាធររដ្ឋាភិបាលបានចាប់សកម្មជនរបស់គណបក្សសង្គ្រោះ ជាតិ ជាបន្តបន្ទាប់ អំពីការបញ្ចេញមតិរឿងបញ្ហាព្រំដែននោះ។
លោក សម រង្ស៊ី បានសរសេរនៅទំព័រហ្វេសប៊ុក ខណៈលោកកំពុងឋិតនៅក្រៅប្រទេសថា ការបង្ហាញផែនទីមិនទាន់គ្រប់គ្រាន់ទេ អ្វីដែលសំខាន់គឺការប្រើប្រាស់ និងការអនុវត្តផែនទី ព្រមទាំងការវាស់វែងឲ្យបានត្រឹមត្រូវនៅទីកន្លែង និងលើដីជាក់ស្ដែង។
លោក សម រង្ស៊ី លើកឡើងបន្ថែមថា នៅពេលបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែនទាំងអស់គ្នាត្រូវទៅ ពិនិត្យមើលការផ្ទៀងផ្ទាត់នេះ។ ទោះជាបែបនេះក្តី រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់បានបង្ហាញជំហរផ្លូវការជុំវិញរឿងផែនទីនេះនៅឡើយទេ ដោយទុកពេលសិក្សាឲ្យល្អិតល្អន់បន្ថែមទៀត។
ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី ពេលនេះ អនុប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា អ្នកស្រី កុយ ពិសី មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើការងារបោះបង្គោលព្រំដែនយ៉ាងត្រឹមត្រូវជាមួយ ប្រទេសវៀតណាម ទាំងការងារនៅលើផែនទី និងនៅលើដីជាក់ស្តែង។
អ្នកស្រី កុយ ពិសី អះអាងដែរថា ការងារបោះបង្គោលព្រំដែនជាការងារផ្ដាច់មុខរបស់រដ្ឋាភិបាល។ យ៉ាងណាអ្នកស្រីថា បក្សប្រឆាំងនៅតែអាចចូលរួមពិនិត្យការងារបោះបង្គោលព្រំដែននេះបាន តាមរយៈរដ្ឋសភា៖ «ប្រសិនបើគាត់យល់ថា រដ្ឋាភិបាលធ្វើខុសឆ្គងកន្លែងណាគាត់ប្រាប់មក រដ្ឋាភិបាលនឹងឲ្យមន្ត្រីចូលទៅបំភ្លឺនៅរដ្ឋសភា ឬក៏ឆ្លើយតបជាលិខិតនេះ យើងធ្វើការត្រឹមត្រូវទៅតាមបែបបទ នីតិវិធីរវាងអ្នកតំណាងរាស្ត្រ និងរដ្ឋាភិបាល មិនមែនទៅបោះបង្គោលជាមួយយើងខ្ញុំនៅក្នុងគណៈកម្មាធិការចម្រុះគឺ មិនត្រឹមត្រូវទេ។»
នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី លោកក៏បានលើកឡើងពីលទ្ធភាពដែលប្រទេសបារាំង អាចបញ្ជូនអ្នកជំនាញផ្នែកផែនទីមកជួយកម្ពុជា និងវៀតណាម ដើម្បីជួយដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំង២។ យ៉ាងណាក៏ដោយ ក្នុងលិខិតជាភាសាបារាំង របស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (François Hollande) ផ្ញើមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលត្រូវបានរដ្ឋាភិបាលបកប្រែផ្សព្វផ្សាយជាសាធារណៈ។ រដ្ឋាភិបាលបារាំង លើកឡើងថា ការបញ្ជូនក្រុមអ្នកជំនាញការផែនទីបារាំង ដើម្បីមកពិនិត្យផ្ទាល់ អាចធ្វើទៅបានលុះណាតែមានការស្នើសុំ និងឯកភាពគ្នាពីភាគីពាក់ព័ន្ធទាំង២ គឺកម្ពុជា និងវៀតណាម។
ត្រង់ចំណុចនេះ អ្នកស្រី កុយ ពិសី ថ្លែងថា ដោយសាររហូតមកទល់ពេលនេះ ភាគីកម្ពុជា និងវៀតណាម មិនមានការខ្វែងគំនិតគ្នាលើរឿងផែនទីអ្វីនោះទេ ដូច្នេះភាគីទាំង២ មិនទាន់ចាំបាច់ត្រូវការអ្នកជំនាញពីប្រទេសបារាំង ដើម្បីមកជួយនោះឡើយ។
ទាក់ទងនឹងរឿងផែនទីព្រំដែនកម្ពុជា-វៀតណាម នេះដែរ លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកញ្ញា បានព្រមានជាថ្មី ឲ្យបក្សប្រឆាំងឈប់យករឿងផែនទីមកធ្វើជាឧបករណ៍ប្រជាភិថុតិដើម្បី កេងចំណេញនយោបាយ។ យ៉ាងណាក៏ដោយ បក្សប្រឆាំងលើកឡើងថា ពួកគេនៅតែខ្វាយខ្វល់រឿងព្រំដែន ប្រសិនបើរឿងព្រំដែននេះនៅតែមានបញ្ហា ហើយពលរដ្ឋតាមព្រំដែននៅតែតវ៉ា។
លោក សម រង្ស៊ី លើកឡើងថា បញ្ហាព្រំដែនកម្ពុជា-វៀតណាម មិនមែនជាបញ្ហារវាងខ្មែរ និងខ្មែរនោះទេ ប៉ុន្តែវាជាបញ្ហារវាងខ្មែរ និងវៀតណាម។ លោក សម រង្ស៊ី ថាកុំឲ្យខ្មែរចាញ់ល្បិចកលបំបែកបំបាក់របស់បរទេស ហើយត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសកម្ពុជា ឲ្យបានគង់វង្ស៕
KI and Khmerization's administrators have sold their Air heads to Ah Kwack, Ah Kwen and Ah Yuon already.
ReplyDeleteAh Kwack is a strongman for Khmer gangsters
They have done good jobs for locking a lunatic like you out.
DeleteKeep on crying. LOL
5:20PM
ReplyDeleteYou have done an exceptional job to serve Yuon Asshole. Can you see NO OPINION from Khmer people around the world after you implement commentators' "IDs"?
Heng Soy had never required such thing. You are Ah Kbot principal of KI's original ideal.
Keep going asshole, Keep "Hey Euh !! Hey Euh !!... Khmer Chit Roleuy Heuy !!....
Ok Drgunzet/Mike,
ReplyDeleteWhat is eating you, stupid motherf**ker?
They are their blogs, they want to lock you and your pals out.
They prefer quality over quantity comments, do you understand that much, stupid motherf**ker?
10:36 PM,
ReplyDeleteI am [among many others] one of Heng Soy's KI-Media.blogspot team. I, back then, encouraged and protected the anonymous choice to voice on KI-Media ....Things have changed. We must move on, so must you! Please understand, and quit dwelling in the past....Think as to why the CNRP opted to join the CPP to fight from the inside and not just looking and making noise from the outside in?
Sincerely yours,
AwK
P.s. This is the last you've ever heard from me. Thank you.