ក្រុមហ៊ុន វៀតណាម រៀបចំ ពិព័រណ៍ ឧស្សាហកម្ម ឱសថ និងបរិក្ខារពេទ្យ នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១៤ កញ្ញា ២០១៥
ក្រុមហ៊ុន ខេមបូឌា ហ្វាមិត (Cambodia Pharmed) ដែលជាក្រុមហ៊ុន របស់ វៀតណាម រៀបចំពិព័រណ៍ និងសន្និសីទ អន្តរជាតិ ស្ដីពី ឧស្សាហកម្ម ឱសថ និងបរិក្ខារពេទ្យ នៅកម្ពុជា នៅថ្ងៃ ទី១៤ ខែកញ្ញា នារាជធានី ភ្នំពេញ។
តំណាងក្រុមហ៊ុន ខេមបូឌា ហ្វាមិត លោក នុល ភក្តីបុត្រ និយាយថា ការតាំងពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការស្វែងយល់ពីសារសំខាន់នៃបរិក្ខារ ពេទ្យ និងឱសថដល់អ្នកដែលធ្វើការផ្នែកសុខាភិបាល និងទាក់ទាញក្រុមបរទេសមកវិនិយោគទុនក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
ការតាំងពិព័រណ៍នេះ មានការចូលរួមពីឧស្សាហកម្មឱសថ និងបរិក្ខារពេទ្យ ខ្មែរ បរទេសជាច្រើន មានជាអាទិ៍ ក្រុមហ៊ុនផលិតឱសថខ្មែរ អឺហ្វាក់ ក្រុមហ៊ុនរបស់អាល្លឺម៉ង់ សិង្ហបុរី ថៃ ចិន ម៉ាឡេស៊ី និងវៀតណាម ហើយពិព័រណ៍នេះធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងបង់ក្លាដេស។
ការតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិស្ដីពី ឧស្សាហកម្មឱសថ និងបរិក្ខារពេទ្យនេះ មានរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ដោយមានការគាំទ្រពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម និងសមាគមគ្រូពេទ្យកម្ពុជា ជាដើម៕
No comments:
Post a Comment