ពលរដ្ឋ ម្នាក់ និងសកម្មជន បក្សប្រឆាំង ម្នាក់ ត្រូវ បានទាហាន ខេត្ត ត្បូងឃ្មុំ ចាប់ខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ២៦ តុលា ២០១៥
ជំនួយការអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺ លោក ឈុន វុត្ថា ដែលត្រូវកងកម្លាំងបញ្ជាការវរៈសេនាតូច២១២ ឃាត់ខ្លួន ថ្លែងនៅថ្ងៃទី២៦ តុលា ថា លោកត្រូវកងកម្លាំងបញ្ជាការនេះឃាត់ខ្លួនកាលពីព្រឹកព្រលឹម ថ្ងៃដដែល ក្នុងគ្រាដែលលោកទៅជួបសួរនាំករណី ដែលពលរដ្ឋអ្នកដឹកអុសបានផ្ដល់ដំណឹងពីកងកម្លាំងដដែលបានចាប់ ខ្លួន និងឃាត់រថយន្ត កាលពីយប់ថ្ងៃទី២៥ ខែតុលា ដាក់ក្នុងបន្ទាយនោះ។ លោក ឈុន វុត្ថា បញ្ជាក់ថា ការចាប់ខ្លួនលោក ដោយគ្មានហេតុផលច្បាស់លាស់ គឺចោទលោកថាជាគណបក្សប្រឆាំង។
ករណីនេះ អ្នកដឹកអុស ឈ្មោះ លឹម សៅ ដែលអះអាងថា កងកម្លាំងបញ្ជាការវរៈសេនាតូច២១២ បានស្ទាក់ទារលុយគាត់១ម៉ឺនរៀល ហើយលោកឲ្យតែ៥ពាន់រៀល ពេលនោះហើយដែលកងកម្លាំងបានឃាត់ខ្លួនលោកនិងរថយន្តដឹកអុសតែម្ដង។
បន្ទាប់ពីឃាត់ខ្លួនលោកមួយយប់ដាក់ក្នុងបន្ទាយបញ្ជាការវរៈសេនា តូច២១២ អ្នកទាំងពីត្រូវគេបញ្ជូនទៅអធិការស្រុកមេមត់នៅម៉ោងប្រមាណជាង១១ ព្រឹកថ្ងៃទី២៦ តុលានេះ ប៉ុន្តែនៅមិនមានលទ្ធផលថាយ៉ាងណានៅឡើយ។
No comments:
Post a Comment