Deputy Defence Minister Nguyen Chi Vinh
(R) meets with Cambodian Prime Minister Samdech Hun Sen in Phnom Penh
yesterday [19 October 2015] — VNA/VNS Photo Xuan Khu
លោក ហ៊ុន សែន ថា, វៀតណាម សូម ចែកដី នៅតំបន់ ដាក់ដាំ ដាក់ហូត ខេត្ត មណ្ឌលគិរី
VOD / វីអូឌី | ២៦ តុលា ២០១៥
លោក នាយករដ្ឋមន្រ្តី
ហ៊ុន សែន
បានទម្លាយ ថា, ភាគី វៀតណាម បានសូម ចែកទឹកដី នៅតំបន់ ដាក់ដាំ ដាក់ហូត
ក្នុងខេត្ត មណ្ឌលគិរី
ដែលលោក អះអាង ថា, លោក បានប្រឆាំង ដាច់ខាត ចំពោះ ការទាមទារនេះ។
លោក ហ៊ុន សែន បានថ្លែង បែបនេះ
កាលពីល្ងាច ថ្ងៃទី២៥ ខែតុលា
ក្នុងពេលជួប សំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ខ្មែរ ដែលកំពុង រស់នៅ ក្នុងប្រទេស បារាំង និងនិស្សិត កម្ពុជា។
លោក បានថ្លែង ថា, រដ្ឋធម្មនុញ្ញ កម្ពុជា មានចំណុច ខ្វះខាត
ត្រង់ការចែង ពីខ្នាត ផែនទី
ដែលលោក ថា មិនអាច ប្រើប្រាស់ ជាមួយ ប្រទេស ដទៃទៀតបាន,
រួមមាន ប្រទេស ថៃ និងប្រទេស ឡាវ ផ្សេងទៀត។
មាត្រា២ នៃរដ្ឋធម្មនុញ្ញ ចែងថា, បូរណភាព
ទឹកដី របស់ ព្រះរាជាណាចក្រ កម្ពុជា មិនអាច រំលោភបំពាន ដាច់ខាត ក្នុងព្រំដែន របស់ខ្លួន ដែលកំណត់ ក្នុងផែនទី ខ្នាត១/១០០.០០០ ធ្វើនៅ
ចន្លោះ ឆ្នាំ ១៩៣៣-១៩៥៣ និងទទួលស្គាល់ ជាអន្តរជាតិ នៅចន្លោះឆ្នាំ
១៩៦៣-១៩៦៩។ លោក ហ៊ុន សែន
បានថ្លែង ថា, គួរ តែមាន ការធ្វើ វិសោធនកម្ម ថា, កម្ពុជា
ប្រើប្រាស់ ផែនទី នៅមុនឆ្នាំ ១៩៥៣ ឬផែនទី បោះពុម្ព នៅមុនឆ្នាំ ១៩៥៣។
លោក ហ៊ុន សែន ក៏បានទម្លាយដែរថាភាគីវៀតណាមបានសុំចែកទឹកដីនៅតំបន់ដាក់ដាំដាក់ហូត៥១គីឡូម៉ែត្រការ៉េ។ លោកថ្លែងថា៖ «វៀតណាម ដំបូង គេបន្ថយជំហរ ឥឡូវសុំចែកគ្នា អាហ្នឹងក្រៅផ្លូវការទេ គេថាសុំចែកគ្នា គេឲ្យយើង៤០ភាគរយ គេយក៦០ភាគរយ ខ្ញុំថាអត់ទេ ខ្ញុំត្រូវការទាំងអស់ហ្មង ព្រោះដីដូនតាខ្ញុំ។»
លោក ហ៊ុន សែន បន្តថាការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនឹងមិនអាចឲ្យកម្ពុជាឈ្នះនោះទេ។ លោកបានថ្លែងថា៖ «សុខចិត្តឈឺចាប់ខ្លួន
ឯង ដើម្បីការពារទឹកដី ឲ្យគេជេរអីជេរទៅ
ប៉ុន្តែឥឡូវខ្ញុំលែងទូលផែនដីនេះខ្លួនឯង លែងរួចហើយ
បក្សប្រឆាំងអ្នកបំផ្លាញ។»
បើតាមលោក ហ៊ុន សែន
សេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងឆ្នាំ១៩១៤
បានចែងថាព្រំដែនកម្ពុជាវៀតណាមត្រូវដើរតាមព្រែកដាក់ហូត
ប៉ុន្តែលោកថាផែនទីដែលបារាំងគូសឲ្យ ដើរតាមព្រែកដាក់ដាំ
ដែលលោកថានឹងនាំឲ្យកម្ពុជាបាត់បង់ទឹកដី៥១គីឡូម៉ែត្រ។
ប៉ុន្តែលោកថាលោកនឹងតស៊ូ ដើម្បីបានទឹកដីទាំងនោះ។
នៅពេលទាក់ទងតាមទូរស័ព្ទ
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង
មានប្រសាសន៍ថាលោកមិនទាន់អាចអត្ថាធិប្បាយលើបញ្ហានេះបានទេ
ដោយរង់ចាំអានការថ្លែងរបស់លោក ហ៊ុន សែន ជាមុនសិន។
វីអូឌី(VOD)មិនទាន់អាចទាក់ទងស្ថានទូតវៀតណាមប្រចាំកម្ពុជាបាននៅឡើយទេ។
កន្លងទៅ លោក ហ៊ុន សែន
បានថ្លែងថាលោកនឹងលុបចោលកិច្ចព្រមព្រៀងជាមួយវៀតណាម
ប្រសិនបើមានការវិសោធនកម្មរដ្ឋធម្មនុញ្ញ
ដោយចែងជំនួសថាកម្ពុជាប្រើប្រាស់ផែនទីខ្នាត១/៥០.០០០វិញ។
លោកបញ្ជាក់ថា៖ «បើសិនជារដ្ឋធម្មនុញ្ញបានចែងថាផែនទីនៃ
ព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់ផែនទីខ្នាង១/៥០.០០០
ខ្ញុំព្រះករុណាក៏សុខចិត្តលុបចោលកិច្ចព្រមព្រៀងសន្ធិសញ្ញាជាមួយ
វៀតណាមដែរ។
តែមាត្រាទី២នៃរដ្ឋធម្មនុញ្ញគេឲ្យប្រើថាផែនទីអធិបតេយ្យរបស់កម្ពុជា
មានចែងនៅក្នុងផែនទីខ្នាត១/១០០.០០០ បោះពុម្ពក្នុងចន្លោះឆ្នាំ១៩៣៣-៥៣
ដែលអន្តរជាតិទទួលស្គាល់៦៣-៦៩។»
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក
អ៊ុំ សំអាន ដែលអះអាងថាកម្ពុជាបាត់បង់ដីទៅវៀតណាម
មានប្រសាសន៍ថាលោកគាំទ្រលោក ហ៊ុន សែន ចំពោះការមិនចែកដីជាមួយវៀតណាម
ដោយថាកម្ពុជាត្រូវធ្វើទៅតាមច្បាប់
ផែនទីនិងសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិន
ប៉ុន្តែលោកមិនគាំទ្រការធ្វើវិសោធនកម្មនោះទេ។
លោកបន្តថាកម្ពុជាអាចយកសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិនមក
ប្រើបាន
ដោយថារដ្ឋធម្មនុញ្ញកម្ពុជាបានចែងពីការប្រើប្រាស់ផែនទីតែ
ប៉ុណ្ណោះ។
លោកបន្ថែមថាកម្ពុជាក៏អាចប្រើសេចក្តីសម្រេចរបស់បារាំងបានជាមួយភាគី
ឡាវនិងសន្ធិសញ្ញាបារាំងសៀមជាមួយភាគីថៃ
ដោយមិនបាច់កែប្រែរដ្ឋធម្មនុញ្ញនោះទេ។
លោក អ៊ុំ សំអាន បានរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញា ឆ្នាំ១៩៨២
១៩៨៣ និង១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
លោកមានប្រសាសន៍ថា៖ «មូលហេតុ(នៃការចង់ធ្វើវិសោធនកម្ម)
ដោយសារទំព័រ១២នៃសន្ធិសញ្ញាឆ្នាំ១៩៨៥ មានចែងប្រើផែនទីUTM
ខ្នាត១/៥០.000 ចំនួន៤០ផ្ទាំង
ហើយក្នុងប្រការ៣នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥
ក៏និយាយនិយាយពីការបោះពុម្ពផែនទី១/៥០.០០០ឡើងវិញ ចំនួន៥ច្បាប់ផងដែរ។
មានន័យថាលោក ហ៊ុន សែន ចង់កែរដ្ឋធម្មនុញ្ញ
ឲ្យស្របទៅតាមអ្វីដែលប្រើសន្ធិសញ្ញាឆ្នាំ១៩៨៥និងសន្ធិសញ្ញា
បំពេញបន្ថែមឆ្នាំ២០០៥។ ប៉ុន្តែរដ្ឋាភិបាលប្រើខុសនឹងរដ្ឋធម្មនុញ្ញ។
អញ្ចឹងបានជាគាត់ចង់កែអ្វីដែលរដ្ឋាភិបាលប្រើខុសនឹងរដ្ឋធម្មនុញ្ញ
មានន័យថាកាត់ក្បាលតម្រូវមួកណា”។ លោកបន្ថែមថាលោក ហ៊ុន សែន
មានបំណងកែប្រែរដ្ឋធម្មនុញ្ញ
តាមរយៈការប្តូរខ្នាតផែនទីទៅ១/៥០.០០០វិញ។»
កន្លងទៅ លោក វ៉ា គឹមហុង
បានថ្លែងថាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ដែល
រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានចុះហត្ថលេខារួមគ្នា
អនុញ្ញាតឲ្យភាគីទាំងពីរគូសចម្លងខ្សែព្រំដែនពីផែនទីបោន
១/១០០.០០០មកលើផែនទីUTM១/៥០.០០០
ដើម្បីជាជំនួយដល់ក្រុមបច្ចេកទេសយកមកអនុវត្តនៅលើដី
ជាក់ស្តែង។ លោកបានបញ្ជាក់ថា៖ «បើយើងមិនគូសចម្លង១/១០០.០០០
ផែនទីបោនអមសន្ធិសញ្ញាឆ្នាំ១៩៨៥ទេ
យើងជាអ្នកបច្ចេកទេសមិនអាចធ្វើការបោះបង្គោលខណ្ឌសីមានៅលើដីជាក់
ស្តែងបានទេ
ព្រោះថាផែនទី១/១០០.០០០ដែលជាផែនទីមូលដ្ឋានយើងទទួលស្គាល់
ព្រោះថារដ្ឋធម្មនុញ្ញទទួលយកផែនទី១/១០០.០០០មកធ្វើជាផែនទីជាមូល
ដ្ឋាន ប៉ុន្តែពេលយើងចុះទៅលើដីជាក់ស្តែង មិនមែនផែនទី១/១០០.០០០
យើងទៅបោះបង្គោលបានទេ
ត្រូវយកផែនទីUTMខ្នាតធំ១/៥០.០០០ដែលមានក្រឡាអុកឈើត្រង់។
វាអនុញ្ញាតឲ្យយើងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាជីភីអេសជាដើម
វាអាចចាប់កន្លែងណាកន្លែងណាលើដីជាក់ស្តែង។»
លោក ហ៊ុន សែន
ធ្លាប់បានអះអាងថាកម្ពុជានឹងស្វែងរកអ្នកជំនាញបរទេសនៅថ្ងៃខាង
មុខ មកជួយផ្ទេរផែនទីបោនខ្នាត១/១០០.០០០ទៅជាផែនទីខ្នាតUTM១/៥០.០០០
តាមរយៈការចរចាជាមួយភាគីវៀតណាម។ លោក ហ៊ុន
សែនបាននិយាយថាការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម
រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់សន្ធិសញ្ញាឆ្នាំ១៩៨៣
១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
លោកបន្តថាសន្ធិសញ្ញាឆ្នាំ២០០៥ដែលអនុញ្ញាតឲ្យផ្ទេរផែនទីពី
ខ្នាតបោន១/១០០.០០០ទៅខ្នាតUTM១/៥០.០០០
ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្តលេខាឲ្យប្រើប្រាស់រួចមកហើយ។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ប្រទេសបារាំង លោក ស៊ាន
ប៉េងសែ ធ្លាប់បានស្នើឲ្យរដ្ឋាភិបាលលុបចោលសន្ធិសញ្ញាទាំងអស់ធ្វើ
ជាមួយរដ្ឋាភិបាលវៀតណាម
ដែលក្នុងនោះមានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ផងដែរ៕
No comments:
Post a Comment