កូនប្រុស ច្បង លោក ហ៊ុន សែន ផ្ដល់ចម្លើយ ស្ទាក់ស្ទើរ ពីការស្នងតំណែង ពីឪពុក
RFA / វិទ្យុ អាស៊ី សេរី | ១៧ តុលា ២០១៥
នៅក្នុងបទសម្ភាសន៍នោះ អ្នកកាសែតនៃទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី បានព្យាយាមជជីកសួរលោក ហ៊ុន ម៉ាណែត ពីបំណងរបស់លោកដើម្បីឡើងស្នងតំណែងពីឪពុក។ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានឆ្លើយតបថា ប្រជាពលរដ្ឋជាអ្នកកំណត់ និងជ្រើសរើសអ្នកដឹកនាំតាមរយៈការបោះឆ្នោតដែលធ្វើឡើងដោយ ៥ឆ្នាំម្ដង ដោយលោកថា កម្ពុជាជាប្រទេសប្រកាន់នយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ថ្លែងប្រាប់ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី ដដែលនោះ លោក ហ៊ុន ម៉ាណែត អតីតនិស្សិតជាន់ខ្ពស់នៃសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក (West Point Academy) បញ្ជាក់ថា ឪពុករបស់លោកមិនចង់ឲ្យកូនចូលប្រឡូក និងពាក់ព័ន្ធក្នុងកិច្ចការនយោបាយនោះទេ។
ទាក់ទិននឹងករណីនេះ លោកបណ្ឌិត មាស នី មើលឃើញថា លោក ហ៊ុន ម៉ាណែត មិនហ៊ានបង្ហាញជាសាធារណៈពីមហិច្ឆតាក្នុងការឈោងចាប់តំណែងឪពុក របស់លោកនោះទេ។ លោក មាស នី បន្ថែមថា ទោះបីជាលោក ហ៊ុន សែន ក៏មានការខ្លាចរអាក្នុងការប្រកាសពីជួយជ្រោមជ្រែងកូនខ្លួនដើម្បី ឡើងក្ដោបក្ដាប់អំណាចដែរ៖ «បើយើងមើលអំពីជ្រើសរើសអ្នកដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្រោយពេលសម្ដេច ជា ស៊ីម ស្លាប់ទៅ យើងឃើញថា ការចាត់តាំងឲ្យមានអនុប្រធានដល់ទៅពីរនាក់ហ្នឹង ជាសញ្ញាមួយដែលបង្ហាញថា នៅក្នុងគណបក្សប្រជាជន មានការតតាំងអំណាចគ្នា ទោះបីជាមិនមានជាការឈ្លោះបែកបាក់គ្នាក៏ដោយ ក៏ប៉ុន្តែការចាត់តាំងឲ្យមនុស្សទៅកាន់តំណែងមួយៗនេះ ត្រូវមានការប្រុងប្រយ័ត្នជាងពីដើមឆ្ងាយណាស់។»
យ៉ាងណាក៏ដោយ កូនប្រុសពីររូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមក្នុងសកម្មភាពនយោបាយ។ ជាក់ស្ដែងលោក ហ៊ុន ម៉ាណែត កំពុងមានតួនាទីជានាយរងសេនាធិការចម្រុះមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ ចំណែកប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី វិញ កំពុងចូលរួមធ្វើនយោបាយដោយបច្ចុប្បន្នលោក ហ៊ុន ម៉ានី មានតួនាទីជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
លោកបណ្ឌិត មាស ម៉ានី ក៏សង្កេតឃើញថា អ្នកដឹកនាំវ័យចំណាស់ៗ កំពុងរៀបចំបង្កើតនូវ "រដ្ឋាភិបាលក្លូន" ដោយប្រគល់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលឲ្យកូនចៅរបស់ខ្លួន បណ្ឌិតរូបនេះបន្ថែមថា បើទោះជាមានការប្ដូរអ្នកដឹកនាំតំណែងកំពូលក៏ដោយ ក៏មិនទាន់ឃើញមានការផ្លាស់ប្ដូរអ្វីជាដុំកំភួននៅឡើយទេ។ ទោះយ៉ាងណា លោកសង្កេតឃើញថា អ្នកដឹកនាំជំនាន់ក្រោយនេះ ព្យាយាមខំធ្វើខ្លួនឲ្យសាមញ្ញ ហើយព្យាយាមជិតស្និទ្ធជាមួយប្រជាជននៅតាមមូលដ្ឋាន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ កត់សម្គាល់ថា អ្នកដឹកនាំមិនសំខាន់លើវ័យនោះទេ តែសំខាន់ការជ្រើសរើសមេដឹកនាំវៃឆ្លាត ទាំងបុគ្គលិកលក្ខណៈ ទាំងសមត្ថភាពដែលនាំឲ្យមានការអភិវឌ្ឍ ការរីកចម្រើនដល់ប្រទេសជាតិ៖ «ខ្ញុំស្វាគមន៍ចំពោះយុវជនទាំងអស់ ជាពិសេសយុវជនដែលបានសិក្សាច្រើន ទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែគេមានឆន្ទៈក្នុងការដឹកនាំប្រទេស ធ្វើឲ្យប្រទេសមានការរីកចម្រើន ដូច្នេះគួរផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយ ឲ្យបានទទួលនូវឱកាស និងបន្តតំណែងពីចាស់ជំនាន់មុន។»
នៅពេលដែលទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី លើកឡើងថា តាមរយៈការដឹកនាំជាង ៣០ឆ្នាំរបស់ឪពុកលោកដែលនាំឲ្យមានការជិះជាន់អំពើពុករលួយ និងបក្សពួកនិយម លោក ហ៊ុន ម៉ាណែត ប្រតិកម្មតបថា ឪពុករបស់លោកបានដឹកនាំប្រទេសកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ពីរបបខ្មែរក្រហម។
លោក ហ៊ុន ម៉ាណែត ថ្លែងបន្តថា ឪពុករបស់លោកបានមកនូវសន្តិភាព និងស្ថិរភាព ពិសេសបានធានានូវសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការរស់រានមានជីវិត សិទ្ធិក្នុងការទទួលបានការអប់រំ និងសិទ្ធិទទួលបានសុខុមាលភាព និងសិទ្ធិបង្កើតសមាគម។
លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា មានអំពើពុករលួយកើតឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានរៀបរាប់ថា ឪពុកលោកខិតខំកម្ចាត់អំពើពុករលួយតាមរយៈការបង្កើតអង្គភាពប្រឆាំង អំពើពុករលួយ និងការកែទម្រង់វិស័យសេវាសាធារណៈ ដោយមានការចាប់ខ្លួន និងកាត់ទោសមន្ត្រីជាន់ខ្ពស់ជាដើម។
ក៏ប៉ុន្តែនាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល អះអាងថា អំពើពុករលួយនៅកម្ពុជា មានលក្ខណៈជាប្រព័ន្ធ ហើយស្មុគស្មាញដែលជា "ជំងឺមហារីក" ឆ្លងរាលដាលពេញប្រទេសពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន៖ «យើងឃើញ អង្គភាពប្រឆាំងអំពើពុករលួយ កំពុងធ្វើ។ កម្រិតនៃប្រសិទ្ធភាព និងការអនុវត្តនៅមានកម្រិត ដែលប្រជាជនខ្មែរយើងមើលឃើញថា មិនទាន់ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋខ្មែរយើងនៅឡើយ ទេ។ យើងចង់ឃើញចំណាត់ការថែមទៀត ធ្វើការឲ្យមានប្រសិទ្ធភាពបន្ថែមទៀត រួមទាំងឆន្ទៈពីថ្នាក់ដឹកនាំកំពូល រហូតដល់ការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ ទើបយើងអាចកាត់បន្ថយអំពើពុករលួយនេះបាន។»
កាលពីខែមិថុនា ឆ្នាំ២០០៨ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកមិនអនុញ្ញាតឲ្យលោក ហ៊ុន ម៉ាណែត ធ្វើតំណាងរាស្ត្រ ឬនយោបាយនោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងមិនអនុញ្ញាតឲ្យកូនប្រុសលោកធ្វើជានាយករដ្ឋមន្ត្រីទេ ដោយអះអាងថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ ហើយមិនមានការស្នងតំណែងនោះទេ៕
That is a great news for the devil Ho Chi Minh.
ReplyDeleteThe evil Vietnam is able to select a Yuon Hor Mam Lhong to represent Cambodia to discuss some vital issues with Vietnam.
It is apparent that the VIetnamization of Cambodia has been gone smoothly thanks to Ah Roleuy Hun Sen. Ah RunTeas Banh Hun Sen was born to make Cambodia disappear.
Some crazy people such as Ah Chkuot Khem Veasna did not see Ah Hun Sen as a Khmer traitor. He kept attacking incessantly the CNRP. His goal is to weaken the CNRP, thus strengthen automatically the Yuon slave party CPP.
Wake up Khmer Euy!! and watch the situation in our motherland closely so that we can make better judgement.
The CNRP has accomplished that much already. What can we contribute to get our ultimate goal of replacing this Yuon slave party CPP?
Notice that this CPP is a big tree. You cannot make it fall with a few chops.
Our struggle to remove this CPP require a tremendous perseverance, tolerance, and determination.
Therefore, we must stay with the CNRP and vote this Yuon slave party CPP out this next election first. And this CPP won't relinquish its power after it lost this next election but we fight from there. We must prepare for that and let the world know from now of the evil Vietnam's ill intention toward Cambodia - swallowing Cambodia like it did to Champa.