Paris Peace Accords 23 Oct. 1991

Sunday, October 18, 2015

[Vietnamization] លោក ហោ ណាំហុង នឹង​ចូល​រួម​ កិច្ចប្រជុំ​ គណៈកម្មការ​ ចម្រុះ កម្ពុជា-​វៀតណាម | FM Hor Namhong to participate at Cambodia-Vietnam meeting in Ho Chi Minh City

លោក ហោ ណាំហុង នឹង​ចូល​រួម​ កិច្ចប្រជុំ​ គណៈកម្មការ​ ចម្រុះ កម្ពុជា-​វៀតណាម

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ តុលា ២០១៥

 

ហោ ណាំហុង ៦២០
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ​ថ្លែង​ក្នុង​ពិធី​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ផែនទី យូ.ធី.អិម (UTM) ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។  RFA/Brach Chev

រដ្ឋមន្ត្រី​ ក្រសួង ​ការបរទេស និង​សហប្រតិបត្តិការ ​អន្តរជាតិ លោក ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ​ កម្ពុជា ចូល​រួម​ ក្នុង​កិច្ច​ប្រជុំ​ គណៈកម្មការ​ ចម្រុះ​ កម្ពុជា-​វៀតណាម លើក​ទី​១៤ ស្ដីពី​ កិច្ច​សហប្រតិបត្តិការ ​សេដ្ឋកិច្ច, វប្បធម៌, វិទ្យាសាស្ត្រ, និង​បច្ចេកវិទ្យា។

កិច្ច​ប្រជុំ​នេះ នឹង​ប្រព្រឹត្ត ទៅ​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ ទី​១៨ ដល់​១៩ ខែ​តុលា នា​ទីក្រុង​ ហូជីមិញ (Ho Chi Minh) ប្រទេស​វៀតណាម។

ទាក់ទង​នឹង​កិច្ចប្រជុំ​នេះ ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី​១៦ តុលា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បញ្ជាក់​ថា នឹង​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​វិញ។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ថា កិច្ច​ប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក​វិញ។ លោក​ថា ការ​ប្រកាស​ផ្អាក​លើក​ពេល​ដោយសារ​មាន​បញ្ហា​បច្ចេកទេស​ផ្នែក​ឯកសារ។ ប៉ុន្តែ​ពេល​នេះ អ្វីៗ​បាន​រៀបចំ​ចប់​សព្វគ្រប់​អស់​ហើយ។

លោក ជុំ សុន្ទរី ឲ្យ​ដឹង​បន្ថែម​ថា ដោយសារ​កិច្ច​ប្រជុំ​នោះ​ជា​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ ដូច្នេះ​លោក​ថា ភាគី​កម្ពុជា នឹង​មាន​មន្ត្រី​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ច្រើន​ចូល​រួម។

លោក ជុំ សុន្ទរី មិន​បាន​ឲ្យ​ដឹង​ពី​របៀបវារៈ​ជាក់លាក់​នៃ​កិច្ចប្រជុំ​នោះ​ទេ ប៉ុន្តែ​លោក​ថា ឲ្យ​តែ​បញ្ហា​ណា​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំង​២ គឺ​អាច​ជា​របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​នោះ៖ «រាល់​បញ្ហា​ទាំង​តូច ទាំង​ធំ ដែល​ភាគី​ទាំង​ពីរ​ពិនិត្យ​មើល​ឃើញ​ថា វា​ជា​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ គឺ​យើង​យក​ទៅ​ពិភាក្សា​គ្នា​ពេល​នោះ​ទាំង​អស់។»

បច្ចុប្បន្ន​អាជ្ញាធរ​កម្ពុជា កំពុង​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​វៀតណាម ជា​បន្តបន្ទាប់។ កន្លង​មក កម្ពុជា​ក៏​បាន​ធ្វើ​កំណត់​ទូត​ជា​ច្រើន​លើក​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ឈប់​រំលោភ​បំពាន​ចូល​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង​ដែរ។ យ៉ាងណា​លោក ជុំ សុន្ទរី មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-​វៀតណាម នឹង​មាន​របៀបវារៈ​ទាំ​ង​នេះ ឬ​ក៏​យ៉ាង​ណា​នោះ៕


4 comments:

  1. Anonymous9:36 PM

    That is a great news for the devil Ho Chi Minh.
    The evil Vietnam is able to select a Yuon Hor Mam Lhong to represent Cambodia to discuss some vital issues with Vietnam.

    It is apparent that the VIetnamization has been gone smoothly thanks to Ah Roleuy Hun Sen. Ah RunTeas Banh Hun Sen was born to make Cambodia disappear.

    Some crazy people such as Ah Chkuot Khem Veasna did not see Ah Hun Sen as a Khmer traitor. He kept attacking incessantly the CNRP. His goal is to weaken the CNRP, thus strengthen automatically the Yuon slave party CPP.

    Wake up Khmer Euy!! and watch the situation in our motherland closely so that we can make better judgement.

    The CNRP has accomplished that much already. What can we contribute to get our ultimate goal of replacing this Yuon slave party CPP?

    Notice that this CPP is a big tree. You cannot make it fall with a few chops.
    Our struggle to remove this CPP require a tremendous perseverance, tolerance, and determination.

    Therefore, we must stay with the CNRP and vote this Yuon slave party CPP out this next election first. And this CPP won't relinquish its power after it lost this next election but we fight from there. We must prepare for that and let the world know from now of the evil YUon's ill intention toward Cambodia.

    ReplyDelete
  2. Anonymous9:50 PM

    That is a great news for the devil Ho Chi Minh.
    The evil Vietnam is able to select a Yuon Hor Mam Lhong to represent Cambodia to discuss some vital issues with Vietnam.

    It is apparent that the Vietnamization of Cambodia has been gone smoothly thanks to Ah Roleuy Hun Sen. Ah RunTeas Banh Hun Sen was born to make Cambodia disappear.

    Some crazy people such as Ah Chkuot Khem Veasna did not see Ah Hun Sen as a Khmer traitor. He kept attacking incessantly the CNRP. His goal is to weaken the CNRP, thus strengthen automatically the Yuon slave party CPP.

    Wake up Khmer Euy!! and watch the situation in our motherland closely so that we can make better judgement.

    The CNRP has accomplished that much already. What can we contribute to get our ultimate goal of replacing this Yuon slave party CPP?

    Notice that this CPP is a big tree. You cannot make it fall with a few chops.
    Our struggle to remove this CPP require a tremendous perseverance, tolerance, and determination.

    Therefore, we must stay with the CNRP and vote this Yuon slave party CPP out this next election first. And this CPP won't relinquish its power after it lost this next election but we fight from there. We must prepare for that and let the world know from now of the evil Vietnam's ill intention toward Cambodia - swallowing Cambodia like it did to Champa.

    ReplyDelete
  3. Anonymous2:16 AM

    The Slave Hor Five Hong is called in by his Supreme Masters
    to present in detail the progress of Cambodia Vietnamization.




    ReplyDelete
  4. Anonymous6:45 AM

    Even the Ting Moung King Sihamoni is going to pay respect to Yuon too tomorrow.
    What a dumb King.

    ReplyDelete