Paris Peace Accords 23 Oct. 1991

Monday, October 26, 2015

សាលារាជធានី អះអាង​ ថា,​ បាតុកម្ម ប្រឆាំងលោក កឹម សុខា មិនមាន​ សូម ច្បាប់អនុញ្ញាត ​នោះទេ​​ | City hall says demonstration against Kem Sokha did not request permission

តំណាងរាស្រ្ត គណបក្ស​ សង្រ្គោះជាតិ​ លោក ញ៉យ ចំរើន ដែលរងរបួស ពេល​ហិង្សា ​ផ្ទុះឡើង​ (រូបថត ផ្តល់ឲ្យ​)

សាលារាជធានី អះអាង​ ថា,​ បាតុកម្ម ប្រឆាំងលោក កឹម សុខា មិនមាន​ សូម ច្បាប់អនុញ្ញាត ​នោះទេ​​

  VOD / វីអូឌី | ២៦ តុលា ២០១៥
អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ បានចាត់ទុក ​ហិង្សា​ ដែលបណ្តាល ​ឲ្យ​តំណាងរាស្រ្ត ​គណប​ក្ស​ សង្រ្គោះជាតិ​ ពីររូប រងរបួស ជា «រឿង នឹកស្មាន មិនដល់», ហើយ​ ថា​ បាតុកម្ម​ ប្រឆាំង​លោក​ កឹម សុខា​ មិន​បាន ​សុំ​ ការ​អនុញ្ញាត​ ពី​សាលារាជធានី នោះទេ។​


នៅព្រឹក ថ្ងៃ​ចន្ទនេះ ប្រ​ជា​ពល​រដ្ឋ​ រាជធានី ​ភ្នំពេញ​ រាប់ពាន់​នាក់​ បាន​ធ្វើ​បាតុកម្ម និង​ដាក់​ញត្តិ​ ទៅកាន់ ​រដ្ឋសភា ដើម្បី​​ ឲ្យ​ដក​តំ​ណែង ​លោក កឹម សុខា ដោយ​ពួកគាត់​ ចោទប្រ​កាន់ ថា, លោក កឹ​ម​​ សុខា ជា «​មនុស្ស​ បោកប្រាស់, ​ក្រ​ឡេចក្រឡុ​ក, និង​ជាអ្នក​ ដែល​នាំ​ទុក្ខ ​ដល់​ប្រ​ជា​ពល​រដ្ឋ។»


រហូត ដល់ម៉ោង​ ជាង​១២ ថ្ងៃត្រង់ មាន​សេចក្តី រាយការណ៍ ថា,​ តំណាងរាស្រ្ត​ គណបក្ស​ សង្រ្គោះជាតិ ពីររូប គឺ​ លោក ញ៉យ ចំរើន ជាតំណាងរាស្រ្ត មណ្ឌល កំពង់ចាម និង​លោក​ គង់ សភា ជាតំណាងរាស្រ្ត​ មណ្ឌល​ ស្វាយរៀង បាន​រង​របួស​ បែកមុខ​ និង​បែកក្បាល,​ ហើយ​​ រថយន្ត ត្រូវ បាន​វាយ កម្ទេចចោល។​


លោក ឡុង ឌីម៉ង់ ប្រាប់វីអូឌី (VOD) នៅរសៀលថ្ងៃចន្ទនេះថា​លោក​បាន​ដឹង​ថា​មានអំពើហិង្សា​កើតឡើង ​ ដោយ​​​លោ​ក​ចាត់ទុក​ថា​ «ជា​រឿងនឹកស្មានមកដល់។» លោក​បន្ត​ថា​បាតុកម្មនោះកើតឡើង​ដោយ​មិនមានការសុំ​ច្បាប់ពី​ សាលារាជធានីភ្នំពេញនោះទេ។ លោក​បន្ថែមថា​នៅពេលបាតុកម្មកើតឡើង សាលារាជធានីបានហៅតំណាងដឹកនាំបាតុកម្ម​មក​សាកសួរនៅម៉ោង​ប្រមាណ​៩និង​៣០នាទី ហើយ​ពួកគេ​សន្យាថា​នឹង​រំសាយ​នៅ​ម៉ោង​១០និង៣០នាទី។ លោក​មានប្រសាសន៍ថា៖ «បាតុកម្ម​បាន​រំសាយ​នៅម៉ោង​១០និង​៣០នាទី ខ្ញុំអត់យល់ដែរ​ថា​មានមូលហេតុអីបាន​ជា​ហិង្សាកើតឡើង។»  លោក​បន្ត​ថា​៖ «យើង​កំពុង​តែ​ស៊ើបអង្កេត​រកជនដៃដល់ ថាតើ​វា​ជាក្រុមបាតុករ ឬ​ក៏អ្នកមានគំនុំផ្ទាល់ខ្លួន។»


លោក​ ឡុង ឌីម៉ង់ បាន​បន្ថែម​​ថា៖ «ក្រុមអ្នកតំណាងដឹកនាំបាតុកម្មគឺ​ជា​ប្រជា​ពលរដ្ឋ​សុធសាធ មិនមែនតំណា​ងអង្គ​ការ​ណាមួយនោះទេ។»  លោក​បន្ត​ថា​អាជ្ញាធរ​នឹង​តាមដានករណីនេះ ដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាអ្វីកើតឡើងបន្តទៀត។​

បាតុកម្មទាមទារ​ឲ្យ​ដកតំណែង​របស់លោក​ កឹម សុខា កើតឡើងមួយថ្ងៃ​បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេស​បារាំង​ កាលពីល្ងាចថ្ងៃ​ទី​២៥ខែតុលា។ ពីប្រ​ទេស​បារាំង ​ក្នុពិធី​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ទី​នោះ​ លោក ហ៊ុន សែន បានថ្លែង​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​នៅ​បារាំងគឺ​ជាសិទ្ធិ​ប្រ​ជាពល​រដ្ឋ ហើយ​លោក​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​ កឹម សុខា នៅ​ព្រឹក​នេះ​ក៏​ជា​សិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ​ដូច​គ្នា។ លោក​បន្ត​ថាបាតុកម្មនេះ​អាច​នឹង​ឲ្យ​លោក កឹម សុខា ធ្លាក់ពីតំណែង។ លោក​មានប្រសាសន៍ថា​៖ «បើលេងកុំ​ខឹង​ បើ​ខឹ​ងកុំ​លេង បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​វិញ កុំ​ខឹង​នឹង​គេ ហើ​យ​លេង​ហ្នឹង​ប្រ​ហែល​ជា​អស់​តំ​ណែង​អនុប្រ​ធាន​សភាទៀត។»


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាលោកមិនបានដឹង​ថាក្រុមបាតុករនោះដឹកនាំដោយអ្នកណានោះទេ តែលោកថាជាការតវ៉ារបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនផង ដែលលោក​ថា​ពួកគេ​មានការភ្ញាក់រឭកនិងមិនពេញចិត្តចំពោះទង្វើរបស់លោក កឹម សុខា។ លោកឲ្យដឹងដែរថាលោកមិនបានដឹងពីអំពើហិង្សាដែលបានកើតឡើងចំពោះតំណាងរាស្រ្តទាំងពីររូបរបស់គណបក្សស ​ង្គ្រោះជាតិនេះនោះទេ​។


តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក ញ៉យ ចំរើន ដែលអះអាង​ថា​រងរបួសបែកក្បាល អះអាង​ថា​ ពេល​លោក​និង​តំណាងរាស្រ្ត​មួយរូបទៀត គឺ​លោក គង់ សភា ចេញ​ពី​ប្រជុំសភាតាម​​ទ្វារក្រោ​យ ស្រាប់​តែ​លោក​ថា​មានហិង្សា​កើតឡើង។ លោក​បន្ត​ថា​លោក​រងរបួសបែកក្បាល របួសមុខ និ​ង​​អា​ច​​នឹង​បា​ក់​ក​ដៃ។


បើតាម​លោក ញ៉យ ចំរើន គូដណ្តឹង​របស់លោកដែល​មកទទួល​លោកពេល​​ចេញពីរដ្ឋ​សភា ក៏​រងរបួសបែកក្បាលផង​ដែរ​។ លោក​បន្ត​ថា​រថយន្ត​របស់​លោក​ក៏ត្រូវ​បាន​កម្ទេច​ដោយ​ក្រុម​បាតុករ។ លោកចាត់ទុក​ថានេះ​ជា​ការ​តវ៉ា​ហិ​ង្សា​ដែល​មិន​អាច​ទទួល​យកបាន។​


តំណាងរាស្រ្ត​មណ្ឌលកំពង់ស្ពឺនិង​ជា​កូនប្រុស​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​ថា៖ «ក្នុងនាម ជាតំណាងរាស្ត្រ មួយរូប របស់ គណបក្សប្រជាជនកម្ពុជា ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះការតវ៉ា សំណូម​ពរ ឲនិងមតិយោបល់របស់ប្រជាជន ដោយគ្មានការរើសអើង នាពេលកន្លងមក។ ប៉ុន្តែខ្ញុំមិនគាំទ្រនិងថ្កោលទោសលើអំពើហិង្សាដែលប្រព្រឹត្តលើប្រជាពលរដ្ឋនិងជាពិសេសលើតំណាងរាស្ត្រ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីវែកមុខនិងដាក់ទោសដល់ជនដៃដល់ ដែលបានប្រព្រឹត្តអំពើហិង្សាទាំងនេះ ស្របតាមគោលការណ៍នីតិរដ្ឋនៃព្រះរាជា​ណាចក្រ​កម្ពុជា។»


បា​តុកររាប់រយនាក់បាន​ ជិះម៉ូតូទៅដល់មុខផ្ទះលោក​ កឹម សុខា ដែលមានទីតាំងនៅ​ខាងក្រោយ​សាលា​ភូមិន្ទភ្នំពេញ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក នៅម៉ោង​ប្រមាណ​១១និង​៣០នាទី​។​ បាតុករបានស្រែក​ឲ្យលោក កឹម សុខា ចេញមកក្រៅ ដោយ​ប្រើពាក្យ​ថា​ «អាកឹម សុខា អាឆ្កែ ចេញមកក្រៅ​។»

No comments:

Post a Comment