Paris Peace Accords 23 Oct. 1991

Monday, October 26, 2015

លោក ហ៊ុន សែន ព្រមាន ថា, លោក​ សម រង្ស៊ី អាចជាប់គុក​ ​​ | Hun Sen threatens that Sam Rainsy may be arrested

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី​

លោក ហ៊ុន សែន ព្រមាន ថា, លោក​ សម រង្ស៊ី អាចជាប់គុក​ ​​

VOD / វីអូឌី | ២៦ តុលា ២០១៥
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន ថា, ​លោក​ សម រង្ស៊ី​ ប្រធាន គណបក្ស ​សង្រ្គោះជាតិ អាច នឹង​ជាប់ ពន្ធនាគារ ដោយ​លោក​ ថា, ប្រធាន គណបក្ស ​ប្រឆាំង រូបនេះ ​បានឲ្យ​ ទំព័រ ហ្វេសប៊ុក ​របស់លោក​​ ក្នុង​ការ​បង្ហោះ ​ឯក​សារ​ របស់ ​អតីត​​ សមាជិក​ ព្រឹទ្ធសភាគ ណបក្ស​ សម រង្ស៊ី លោក ហុង សុខហួរ ដែលរងការ ចោទប្រកាន់ ពីការប្រើប្រាស់ ឯកសារ ក្លែងក្លាយ។​


លោក ហ៊ុន សែន បាន​ថ្លែង​ បែប​នេះ កាលពីល្ងាច ថ្ងៃទី២៥ ខែ​តុលា ក្នុង​ពេល​ជួប សំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ខ្មែរ ដែលកំពុង រស់នៅ ក្នុងប្រទេស បារាំង និងនិស្សិត កម្ពុជា។

លោក ហ៊ុន សែន បាន​ថ្លែង ​ធ្ងន់ៗ​ ករណី​ លោក ហុង សុខហួរ ថា​, បានប្រព្រឹទ្ធ បទល្មើស ជាក់ស្តែង ដោយ​សារ ​តែ​​​ លោក បាន​ធ្វើ អត្ថាធិប្បា​យភ្ជា​​ប់ ជាមួ​យ​​ ឯកសារ​ លើ​ប្រ​ព័ន្ធ សង្គម ហ្វេសប៊ុក។  លោក ​មានប្រសាសន៍ ថា៖​ «អញ្ចឹង​ សូម កុំភ័ន្តច្រឡំ ថា, ម៉េច​ បាន ចាប់គែ?  គេ មាន​ អភ័យ​ឯកសិទ្ធិ​។  អភ័យ​ឯកសិទ្ធិ​, គេ គោរព​ហើយ។  ប៉ុន្តែ​ បទល្មើ​ស ជាក់ស្តែង​ គេ ចាប់ភ្លាម​។»  លោក​ ក៏បាន ព្រមាន​ ថា, ​លោក​ សម រង្ស៊ី​ អាច​ នឹង​មាន​ទោស​ ដោយ​សារ​ លោក​ បាន​ផ្តល់កន្លែង​ ចែកចាយ ឯកសារ។​


លោក​ ហ៊ុន សែន មានប្រសាសន៍ ថា៖ «ហើយ​ អាម្ចាស់ Page [ទំព័រ] ជានរណា?  ជា​រង្ស៊ីហ្មង (សម រង្ស៊ី)។  អញ្ចឹង​ទេ អាចដល់, អាចដល់ ម្នាក់ហ្នឹង។  ហើយ បើ ដល់ម្នាក់​ហ្នឹង,​ ម្តងនេះ ខ្ញុំ ឈប់​លើកលែងទោស ឲ្យ​ហើយ។  ខ្ញុំ លើក​លែងទោស​ ឲ្យម្នា​ក់នេះ ពីរដង រួចមកហើយ​ លើកនេះ អត់ទេ។  លើកនេះ អត់ទេ។   ព្រៃ ស។  អត់មាន ទទួលស្គាល់ អ្នកណា ថា, ស្អី នេះទេ។»  លោក ​បន្ថែម​ថា៖ «និយាយអញ្ចឹង ថា, ​អាងគុក; អាង​ច្រវាក់; អាងទាហាន; អាងប៉ូលិស  ចឹង​​ កា​ន់អំណាច, បើ​ មិន​ឲ្យ​ អាងអាហ្នឹង​ អាងអីគេ?  ឥឡូវ​ សួរ គាត់ កាន់អំណាច, គាត់ អាងអី?  វា មិនដែល ម៉ែអាណា កាន់អំណាច ឲ្យ​ អាង ទានធូប ទេហី។»



វីអូឌី មិនទាន់អាចទាក់ទង​លោក សម រង្ស៊ី ដើម្បី​សុំ​ការឆ្លើយតបលើបញ្ហានេះ​បាន​នៅ​ឡើយទេ។ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកថានេះជាការគំរាមកំហែងម្តងហើយម្តងទៀត​របស់លោក ហ៊ុន សែន។ លោក​មានប្រសាសន៍ថា៖ «លោកប្រធានសម រង្ស៊ី អត់មានបានធ្វើអ្វីខុសនោះទេ ហើយ​ជាការគំរាមកំហែងមួយដែលយើងមិនបានធ្វើអ្វីខុស។ យើងនៅមានបញ្ហាជាតិជាច្រើនដែលត្រូវ​ដោះស្រាយ។» លោកអំពាវនាវ​​កុំឲ្យ​នាំគ្នា​ផ្តោតអារម្មណ៍លើបញ្ហានេះ​ ដោយ​ជំរុញ​ឲ្យ​ផ្តោតលើបញ្ហា​ជាតិ​រួមមាន​ការ​ដោះស្រាយ​បញ្ហាភាពក្រីក្រ បញ្ហា​ពុករលួយនិង​ការការពារសម្បត្តិធម្មជាតិជាដើម។​


បើ​តាម​លោក យឹម សុវណ្ណ លោក​ សម រង្ស៊ី ទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសបារាំង ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោ​រពយុត្តិ​ធម៌សង្គម ការគោរពសិទ្ធិមនុស្សនិង​ការដោះលែងសកម្មជនគណបក្ស​សង្រ្គោះជាតិ។ លោក​មិនទាន់ដឹង​ថា​លោក​ សម រង្ស៊ី​ ត្រឡប់មកកម្ពុជាវិញ​ពេលណានោះទេ។​ លោក​បន្ថែម​ថានឹង​មិនមាជំនួប​រវាង​លោក​ ហ៊ុន សែន និង​លោក សម រង្ស៊ី នៅប្រទេស​បារាំងនោះទេ។​


ក្នុងដំណើរទស្សនកិច្ច​របស់លោក ហ៊ុន សែន មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ប្រមាណ​១០០​នាក់ បាន​ធ្វើ​បាតុកម្ម​ ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង ។​


លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ

ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែងនិងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា។ សង្គមស៊ីវិលមួយចំនួននិងគណបក្សសង្រ្គោះជាតិចាត់ទុកករណី​នេះជារឿងនយោបាយ៕


No comments:

Post a Comment