Paris Peace Accords 23 Oct. 1991

Thursday, October 15, 2015

គណបក្ស​ សង្គ្រោះ​ជាតិ ​គ្មាន ​គម្រោង​ជួប​ គណបក្ស​ ហ៊្វុនស៊ីនប៉ិច​ ទេ | CNRP has no plans to meet with Funcinpec

គណបក្ស​ សង្គ្រោះ​ជាតិ ​គ្មាន ​គម្រោង​ជួប​ គណបក្ស​ ហ៊្វុនស៊ីនប៉ិច​ ទេ

មេ​ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ​ បដិសេធ​ ថា,​ គណបក្ស​ សង្គ្រោះ​ជាតិ ​និង​​គណបក្ស​ ហ៊្វុនស៊ីនប៉ិច​ គ្មាន ​គម្រោង ​ជួប​គ្នា ​ទេ។
 
 មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។ (ហេង រស្មី/VOA Khmer)
មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​ កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ។ (ហេង រស្មី/VOA Khmer)
មេ​ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ ​បដិសេធ ​ថា, ​គណបក្ស​ សង្គ្រោះ​ជាតិ ​និងគណបក្ស​ ហ៊្វុនស៊ីនប៉ិច ​គ្មាន ​គម្រោង​ជួប​គ្នា ​ទេ។  ការ​បដិសេធ​នេះ​ ធ្វើ​ឡើង ​ដោយសារ ​តែ ​មាន​ពាក្យ​ ចចាមអារ៉ាម​ ថា,​ មេ​ដឹកនាំ​ ទាំងពីរ​ អាច​ជួប ​ចរចា​គ្នា ​នៅ​ក្រៅប្រទេស​ អំពី ​បញ្ហា​ នយោបាយ។


លោក​ សម រង្ស៉ី​ ​មេដឹកនាំ​គណបក្ស​ជំទាស់​ បានច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ ដែល​ថា ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​នឹង​ជួប​ចរចា​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ របស់​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ ​នោះ។​ លោក​ចាត់​ទុក​ថា​ នោះ​ជា​រឿង​មិន​ពិត។​ លោក ​សម រង្ស៉ី​ បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ថា៖​

«គណបក្ស​ សង្គ្រោះ​ជាតិ​ ជា​ក្តី​សង្ឃឹម​ តែមួយ​គត់​ ចំពោះ ​ប្រជា​រាស្ត្រ​ខ្មែរ។ ​ យើង ​មិន​ទៅ​ ចំណាយ​ពេល ​ក្នុង​រឿង​ ឥត​ប្រយោជន៍​ ទេ»

ក្រុម​អ្នក​តាម​ដាន​នយោបាយ​ និង​តាម​ដាន​ព័ត៌មាន​ខ្លះ​បាន​និយាយ​ និង​សរសេរ​អំពី​ពាក្យ​ចចាមរ៉ាម​ថា មេ​ដឹកនាំ​ទាំង​ពីរ​គណបក្ស​អាច​ជួប​ពិភាក្សា​គ្នា​នៅ​ក្រៅ​ប្រទេស​អំពី​រឿង​ នយោបាយ​ មុន​ការ​បោះឆ្នោត ​ឃុំសង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​ស្រប​ពេល​ដែល​គណ​បក្សសង្គ្រោះ​ជាតិ​កំពុង​បន្ត​វប្បធម៌​សន្ទនា​ជាមួយ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

មន្ត្រី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​បាន​ប្រាប់​ VOA ថា​ ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​ នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែ​តុលា​ អំពី​រឿង​នេះ​ នៅ​ដំណាក់​របស់​ព្រះអង្គ​មុខ​ក្រសួង​មហា​ផ្ទៃ។​

ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​បាន​និយាយ​ថា​ ការ​ផ្តុំ​កម្លាំង​នយោបាយ​បន្ថែម​ពី​គណបក្ស​រាជានិយម​មុន​ការ​បោះឆ្នោត​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ខ្លាំង។​ តែក្រុម​អ្នក​តាម​ដាន​នយោបាយ​ដដែល​នេះ​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​នឹង​រង​ការ​ចោទ​ប្រកាន់​ថា​ មិន​ស្មោះ​ត្រង់​នឹង​វប្បធម៌​សន្ទនា។ បើ​ទោះ​ជា​មាន​ប្រតិកម្ម​មិន​ខ្លាំង​ក្តី​ តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា ​គេ​គ្មាន​ក្តី​បារម្ភ​ចំពោះ​ការ​រួម​របស់​គណបក្ស​ជំទាស់​ទេ។​

ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ ដែល​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ​ប្រធាន​សភា ​និង​ធ្លាប់​បាន​ឈ្នះ​ឆ្នោត​សំឡេងច្រើន​នោះ ​ត្រូវ​គេ​ចោទ​សួរ​ពី​ឥទ្ធិពល​របស់​ព្រះអង្គ ​ក្រោយ​ពី​ព្រះអង្គ​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ ​និង​បក្ស​ប្រហារ​ទម្លាក់​ព្រះអង្គ​ពី​នាយក​រដ្ឋមន្ត្រី ​និង​ពី​ប្រធាន​គណបក្ស​នោះ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ ឃុំសង្កាត់​នៅ​ឆ្នាំ២០១៧ និង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រនៅ​ឆ្នាំ​២០១៨​ខាង​មុខ។​ មេដឹក​នាំ​គណបក្ស​ជំទាស់ ​និង​មេដឹក​នាំ​គណបក្ស​កាន់​អំណាច​បាន​ផ្ញើសារ​អួតអាង​រៀងៗ​ខ្លួនថា​ ​នឹង​ទទួល​ជ័យ​ជម្នះ​ដូចគ្នា៕


2 comments:

  1. Anonymous10:16 PM

    FUNCINPEC is a party that lacks of principals.

    The CNRP just made the right decision by not talking to the like father like son Norodom Run Oss Rith, but has urged the FUNCINPEC's supporters to join the CNRP.

    Good job for this one CNRP !!

    ReplyDelete
  2. Anonymous9:12 AM

    CNRP unites with Funcinpec will harm more than help.

    ReplyDelete