លោក ហ៊ុន សែន បង្ហាញជំហរ គាំទ្រ គម្រោងវិថីសូត្រ របស់ បក្សកុម្មុយនីស្ត ចិន
RFA / វិទ្យុ អាស៊ី សេរី | ១៤ តុលា ២០១៥
អ្នកវិភាគសង្គមកម្ពុជា ក្រើនរំឭកថា កម្ពុជា គួរប្រុងប្រយ័ត្នក្នុងការទទួលយកឥទ្ធិពលរបស់ចិន។ ការលើកឡើងនេះ បន្ទាប់ពីកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងថ្លែងក្នុងអង្គសន្និសីទពិសេសនៃសន្និសីទអន្តរជាតិនៃបក្សនយោបាយ ប្រចាំតំបន់អាស៊ី ធ្វើនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ស្ដីពី «ការសាងសង់ឡើងវិញនូវវិថីសូត្រ។»
លោក ហ៊ុន សែន បង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះការរៀបចំគម្រោងវិថីសូត្រ ដែលរៀបចំដោយបក្សកុម្មុយនីស្តចិន។ ស្របគ្នានេះ លោក ហ៊ុន សែន ប្រកាសតាមគណនេយ្យហ្វេសប៊ុក (Facebook) របស់លោកថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់ជំនួយឥតសំណងប្រមាណ ១ពាន់លានយ័ន្ត (Yuan) (ជាង ១៥៧លានដុល្លារ) ដល់ប្រទេសកម្ពុជា។
លោក ហ៊ុន សែន ប្រកាសបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ប្រាប់ទៅកាន់បណ្ដាប្រទេសផ្សេងៗដែលចូលក្នុងសន្និសីទអន្តរជាតិនេះ ថា កម្ពុជា នឹងចូលរួមអនុវត្តគម្រោងនានានៅក្នុងក្របខ័ណ្ឌនៃគំនិតផ្ដួចផ្ដើម «ក្រវាត់សេដ្ឋកិច្ច និងវិថីសូត្រ» ឲ្យលេចចេញជារូបរាង ដើម្បីសម្រេចនូវ «សតវត្សរ៍ និងក្តីស្រមៃអាស៊ី។»
វិថីសូត្រ ជាច្រកដោះដូរពាណិជ្ជកម្មមួយដែលតភ្ជាប់រវាងប្រជាជននៅទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។
លោក ហ៊ុន សែន បញ្ជាក់នៅក្នុងសន្និសីទក្នុងទីក្រុងប៉េកាំង ថា វិថីសូត្រជានិមិត្តរូបនៃសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ និងជាការរំលែកការរៀនសូត្រ និងយល់ដឹងពីគ្នារវាងប្រទេសធំ និងប្រទេសតូច ដើម្បីការរីកចម្រើនរួមគ្នា។
គម្រោងវិថីសូត្រ រំពឹងថា នឹងអាចតភ្ជាប់បណ្ដាប្រទេសជាច្រើនដែលតំណាងឲ្យ ៥៥ភាគរយនៃផលិតកម្មជាតិដុលរបស់ពិភពលោក ហើយគម្រោងវិថីសូត្រ គ្របដណ្ដប់ប្រជាជន ៧០ភាគរយនៃពិភពលោក។
អ្នកតាមដានការអភិវឌ្ឍប្រទេសកម្ពុជា យល់ឃើញថា ការកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន វាបានផ្ដល់ផលពីរដល់ប្រទេសកម្ពុជា ទាំងផ្នែកការទូត និងទាំងផ្នែកការអភិវឌ្ឍ។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា នៅពេលដែលប្រមុខដឹកនាំរដ្ឋាភិបាលទៅធ្វើទស្សនកិច្ចនៅប្រទេសចិន កម្ពុជា តែងទទួលបានជំនួយ និងការវិនិយោគពីប្រទេសចិន ហើយអាចមានឱកាសខ្ចីប្រាក់ពីប្រទេសចិន បានទៀតផង។ ជាក់ស្តែង ស្របពេលដែល លោក ហ៊ុន សែន កំពុងមានវត្តមាននៅប្រទេសចិន រដ្ឋាភិបាលចិន នៅថ្ងៃទី១៦ តុលា នឹងផ្ដល់ជាកញ្ចប់ជំនួយសម្ភារៈការិយាល័យ ដូចជាកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដល់ក្រសួងការបរទេសកម្ពុជា។ បន្ថែមពីលើនេះ លោក កែម ឡី មើលឃើញថា នៅពេលដែលកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធជាមួយចិន អាចធ្វើឲ្យកម្ពុជា អាចឃ្លាតឆ្ងាយពីឥទ្ធិពលរបស់ប្រទេសវៀតណាម។
យ៉ាងណាក៏ដោយ អ្នកវិភាគសង្គមរូបនេះយល់ថា នៅពេលប្រទេសកម្ពុជា ព្យាយាមខិតជិតប្រទេសកុម្មុយនីស្ត ដូចជាប្រទេសចិន នេះ ធ្វើឲ្យបាត់បង់តុល្យភាព និងអព្យាក្រឹតភាពលើនយោបាយការបរទេស៖ «ទំនាក់ ទំនងការទូតច្រើនជាមួយប្រទេសកុម្មុយនីស្ត ហើយយើងព្យាយាមឃ្លាតឆ្ងាយពីប្រទេសសេរី ដូច អាមេរិក អឺរ៉ុប។ ខ្ញុំគិតថា មិនចំណេញទេ។ ខ្មែរយើងអាចទទួលរងនូវការរំលោភសិទ្ធិមនុស្ស ការអភិវឌ្ឍដែលមានភាពផុយស្រួយច្រើន ដូចប្រទេសកូរ៉េខាងជើង ប្រទេសភូមា ពីអតីតកាល ដូចប្រទេសអ៊ីរ៉ង់ ដូចប្រទេសស៊ីរី ជាដើម។»
បើទោះជាសន្និសីទអន្តរជាតិរៀបចំឡើងដោយចិន ធានាអះអាងការស្វែងរកសន្តិសុខ និងសន្តិភាពសម្រាប់តំបន់ និងពិភពលោកក្ដី លោក កែម ឡី សង្កេតឃើញថា គឺចិន នេះហើយដែលនាំសង្គ្រាម និងការបង្ហូរឈាមមកឲ្យប្រជាពលរដ្ឋកម្ពុជា។ លោក កែម ឡី លើកឡើងបែបនេះ ដោយបង្ហាញឧទាហរណ៍ ពេលដែលចិន ចេញមុខគាំទ្រខ្មែរក្រហម ធ្វើឲ្យកម្ពុជា ធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល។ កម្ពុជា និងបណ្ដាប្រទេសនៅតាមតំបន់ទន្លេមេគង្គ មានទំនាក់ទំនងជាមួយចិន យូរអង្វែងមកហើយ។
លោក ហ៊ុន សែន ប្រាប់អង្គសន្និសីទអន្តរជាតិរៀបចំដោយបក្សកុម្មុយនីស្តចិន ថា លោករំពឹងថា ប្រទេសចិន នឹងផ្ដល់អាទិភាពពិសេសដល់អាងទន្លេមេគង្គ ដើម្បីសម្រេចបាននូវគម្រោងវិថីសូត្រនេះ។
ក៏ប៉ុន្តែ លោក កែម ឡី សង្កេតឃើញថា ប្រទេសចិន ប្រើប្រាស់ «ការទូតបិសាច» នៅពេលផ្ដល់គម្រោងវិនិយោគនៅតំបន់ទន្លេមេគង្គ។ លោកថា គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនៅតាមដងទន្លេមេគង្គរបស់ចិន ភាគច្រើនផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី៕
Khmer traitor Hun Sen,
ReplyDeleteStop spreading your ignorance to Khmer people Ah Roleuy !!
You have strengthening Yuon's dominance over Cambodia.
Just look at a Yuon Nguyen Van Shit aka Thong Sarath's rank in the Khmer Armed Force.
How many thousands more of Thong Sarath's kind in your Yuon's slave Administration??
Enough is enough !! And stop speaking Yuon to Yuon Ah Roleuy !! You are a Khmer Prime Minister.
To Sok Touch:
ReplyDeleteBeu Sok Heuy Mech Kor Touch?? It should be Sok Thom !!!!
វិថីសូត្រ?
ReplyDeleteSorry, cannot find that word - វិថីសូត្រ - anywhere in the dictionary...They will put all of us [Khmer speaker] out of commission soon, if not already. Take care. Kal/ខាល
DeleteThank you Kal,
DeleteI already have some idea about this (វិថីសូត្រ) lost in translation means.
But, I just like to know how many readers respond to my question which is the main subject of the article.
វិថីសូត្រ?
Deletehttps://fr.wikipedia.org/wiki/Route_de_la_soie
This comment has been removed by the author.
DeleteRe: https://fr.wikipedia.org/wiki/Route_de_la_soie
DeleteSuper, mon vieux! T's génial. Merci mille fois!!! Kal/ខាល
Is it the " Silk Road " ?
DeleteMerci Kal,
DeleteIl me faut un certain temps pour le comprendre aussi.
Yes, it is the Silk Road, and I think they should use the word ផ្លូវសូត្រ instead.
Agree, lost in translation!
DeleteBon weekend, mon Vieux!
Kal/ខាល
P.s. https://www.youtube.com/watch?v=64qChv57cvg [should you have a bit of time to enjoy life!!!]
Ah Kwack was brainwashed by the devil Ho Chi Minh. That's why he wanted to transform Khmer people into parrot.
ReplyDeleteKeep wishing Ah Choy Marai Sen. Nobody is going to follow you Ah Chkuot.
Who killed Cham people in Cambodia during the Pol Pot era?\
ReplyDeletePlease think logically:
Yuon had swallowed Champa. Yuon almost obliterated Cham race in Vietnam, forcing Cham to emigrate into Cambodia.
Yuon need to destroy Cham in Cambodia too so that Cham people could not reclaim their territory back from Vietnam.
Therefore, most Cham in Cambodia were killed by Vietnam through the brainwashed Khmer Viet Minh.
Yuon are genius at killing and then blaming on others.
It looks like Hun Sen is crazy with power. He wants people to follow his DOGtrine.
ReplyDelete