បក្សប្រជាជន ទុកចំហ តំណែង អនុប្រធាន ទី១ សភា រហូត ដល់ការ បោះឆ្នោត អាណត្តិថ្មី
RFA / វិទ្យុ អាស៊ី សេរី | ៣១ តុលា ២០១៥
មន្ត្រីជាន់ខ្ពស់ នៃគណបក្ស ប្រជាជនកម្ពុជា បញ្ជាក់ថា, គណបក្ស ប្រជាជន នៅតែ ទុកតំណែង អនុប្រធាន ទី១ សភា ឲ្យបក្សសង្គ្រោះជាតិ រហូត បោះឆ្នោត អាណត្តិថ្មី នៅឆ្នាំ២០១៨។ ការថ្លែង អះអាង ពីបក្ស កាន់អំណាច ពេលនេះ បន្ទាប់ ពីគណបក្ស ប្រឆាំង ប្រកាសជំហរ មិនបញ្ជូន បេក្ខជន ណាមួយ ធ្វើជាអនុប្រធាន ទី១ សភា បន្ទាប់ ពីរដ្ឋសភា បោះឆ្នោត ទម្លាក់លោក កឹម សុខា ចេញពីតំណែង។
អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន ឲ្យដឹង ថា, គណបក្ស ប្រជាជនកម្ពុជា នៅតែ រក្សាតំណែង អនុប្រធាន ទី១ រដ្ឋសភា ឲ្យគណបក្ស សង្គ្រោះជាតិ ព្រោះ តំណែងនេះ ជាកូតា មកពីគណបក្ស សង្គ្រោះជាតិ, នេះ បើ ផ្អែកលើ កិច្ចព្រមព្រៀង នយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ លោក បន្តថា, នេះ ជាសិទ្ធិសម្រេច របស់ គណបក្ស សង្គ្រោះជាតិ ក្នុងការ កាន់តួនាទី អនុប្រធាន រដ្ឋសភា, ប៉ុន្តែ គណបក្ស ប្រជាជនកម្ពុជា គ្រាន់តែ ពិនិត្យមើល ថា, តើ បុគ្គល ណាមួយ របស់ គណបក្សនេះ ស័ក្ដិសម នឹងតួនាទីនេះ។
មើលទៅ ហ៊ុន សែន អុក ហើយ អុកទៀតរហូតសង្រ្គោះជាតិឥតក្រឡាដើរហើយ ពីព្រោះ បើបោះឆ្នោតត្រឺមត្រូវមើលទៅវាមិនឆ្នះសង្រ្គោះជាតិ ដូច្នេះ ហ៊ុន សែន មានតែធ្វើរបៀបនេះគឺបង្កើតរឿងមិនឈប់ ហើយនឹងប្រើតុលាកាចងជើងសង្រ្គោះជាតិទៀត បើសង្រ្គោះជាតិមិនទៅធ្វើការ គឺ ហ៊ុន សែន កាត់លុយទៀត គឺ ហ៊ុន សែន អុកគ្រប់ជ្រុង ដោយចង់បំបែក កែមសុខា ពី សម រាំងស៊ី ហើយតាមមើលទៅ ហ៊ុន សែន មិនចាប់ សម រាំងស៊ីទេ ព្រោះ វាអាចបង្កើតរឿងជាមួយប្រទេសដែលឲ្យជុំនួយ ជាពិសែសគឺ ហ៊ុន សែន ទុកឲ្យមានគូរប្រឆាំង តែមិនឲ្យលើស ហ៊ុន បានដាច់ខាត ៕ តើពិតទេ? ចាំមើលទៅ
ReplyDelete