លោក ហ៊ីង ប៊ុនហៀង [Hing Bun Heang]បដិសេធ នឹងព័ត៌មាន ថា, អង្គរក្ស ចូលរួម បាតុកម្ម ទម្លាក់លោក កឹម សុខា
RFA / វិទ្យុ អាស៊ី សេរី | ២៨ តុលា ២០១៥

លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស
នាយឧត្ដមសេនីយ៍
ចូលរួមសិក្ខាសាលាស្ដីពីសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព-
នគរបាលជាតិ ជាមួយអង្គភាពសង្គមស៊ីវិលនាវិមានសន្តិភាព
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។ RFA/Brach Chev
មេបញ្ជាការ នៃបញ្ជាការដ្ឋាន អង្គរក្ស នាយឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង បដិសេធ នឹងការ ចោទប្រកាន់ របស់ ពលរដ្ឋ ថា, មានកងអង្គរក្ស របស់លោក ទៅធ្វើបាតុកម្ម ទម្លាក់លោក កឹម សុខា។
លោក ហ៊ីង ប៊ុនហៀង ដែលថ្លែងប្រាប់ ដល់អ្នកកាសែត បន្ទាប់ ពីទទួល ដំណើរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ នៅថ្ងៃ ទី២៨ តុលា បញ្ជាក់ ថា, ការចោទប្រកាន់ នេះ ជាការ ស្រមើស្រមៃ ព្រោះ កងទ័ព គ្មាន សិទ្ធិទៅ បាតុកម្ម ទេ៖ «ខ្ញុំ សូម បញ្ជាក់ថា, កងទ័ព នៅក្រោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារជាតិ មានភារកិច្ច ការពារ ជាតិ, ការពារ សន្តិសុខ សង្គម ឬប្រជាពលរដ្ឋ, ហើយ បាតុកម្ម, គ្មាន ទេ; កុំ ស្រមើស្រមៃ; គ្មាន ទេ។»
អ្នកបើកឡានម្នាក់ ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៧ តុលា ថា លោកត្រូវបានគេជួលឡាន ក្នុងតម្លៃ៤០ដុល្លារអាមេរិក ដើម្បីដឹកអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្លៀកពាក់ស៊ីវិល ចេញពីបញ្ជាការដ្ឋានកងអង្គរក្សសម្ដេច ហ៊ុន សែន ឬហៅថា បន្ទាយពោងលឿង ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅធ្វើបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភា នៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ តុលា។
No comments:
Post a Comment