លោក ហ៊ុន សែន ប្រកាស ឲ្យតាមរក ជនដៃដល់ ដែលវាយប្រហារ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ
អង្គការ សង្គមស៊ីវិល ទាំងក្នុង និងក្រៅស្រុក,
ស្ថានទូត ក្នុងប្រទេស កម្ពុជា បានចេញញត្តិ ថ្កោលទោស ជាបន្តបន្តាប់
ប្រឆាំង នឹងការ វាយប្រហារ យ៉ាងដំណំ លើតំណាងរាស្ត្រ គណបក្ស ជំទាស់នា
ថ្ងៃច័ន្ទនោះ។
លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន
នៃប្រទេស កម្ពុជា កំពុងថ្លែង ទៅកាន់ ប្រទេសជាតិ អំពី បញ្ហាការវាយ
ទាត់ធាក់ អ្នកតំណាងរាស្ត្រ បក្សប្រឆាំង
ដែលត្រូវ បានចាក់ផ្សាយ តាមទូរទស្សន៍ ជាតិ កម្ពុជា,
ហើយ មើលឃើញ នៅភោជនីយដ្ឋាន មួយនេះ នៅកណ្តាល រាជធានី ភ្នំពេញ
កាលពីថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០១៥។
VOA / វីអូអេ | ២៩ តុលា ២០១៥
នៅក្នុងសារ ដែលបង្ហោះ តាមគេហទំព័រ ហ្វេសប៊ុក ផ្ទាល់ខ្លួន និងផ្សាយ តាមទូរទស្សន៍ ក្នុងប្រទេស កម្ពុជា, លោក ហ៊ុន សែន បានបញ្ជាក់ ថា៖
«ថ្ងៃនេះ ខ្ញុំ ព្រះករុណាខ្ញុំប្រកាសជាផ្លូវការសូមឱ្យសមត្ថកិច្ច តាមចាប់ខ្លួនជនដៃដល់ដែលប្រព្រឹត្តហិង្សាលើអ្នកតំណាងរាស្ត្រ ទាំងពីររូប។ យើងមិនអាចយោគយល់និងអត់ឱនឱ្យចំពោះអ្នកប្រព្រឹត្តបើទោះបីជាអ្នក នោះ ជាអ្នកណាក៏ដោយទាំងអ្នកគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាលឬគាំទ្របក្សប្រឆាំងឬអ្នកណាក៏ដោយ ដែលប្រព្រឹត្តនូវអំពើដ៏ថោកទាបនេះគឺត្រូវតែចាប់យកមកផ្តន្ទា ទោសឱ្យខាងតែបាន។»
ការវាយប្រហារលើអ្នកតំណាងរាស្ត្រទាំងពីររូបបានប្រព្រឹត្តឡើងតែ នៅចន្លោះពេលជាងមួយម៉ោងក្រោយពីមានបាតុកម្មមួយដែលរៀបចំឡើងដោយ ក្រុមគាំទ្រគណបក្សប្រជាជនកម្ពុជា ទាមទារឱ្យលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិចុះចេញពីតំណែងអនុប្រធានសភាជាតិ។ ក្រុមបាតុករនោះរួមមានក្រុមយុវជនដែលធ្លាប់ស្បថស្បែរថាគាំទ្រលោក នាយករដ្ឋមន្ត្រីហ៊ុន សែនរហូតដល់ក្ស័យជីវិត។
តាមរូបភាពវីដេអូដែលបានចែកផ្សាយតាមបណ្តាញសង្គមឱ្យឃើញថាក្រុម ជនល្មើសដែលប្រដាប់ដោយវិទ្យុទាក់ទងនិងនៅចង្កេះមានចងក្រមា ស្រដៀងនឹងក្រុមបាតុករដែរបានស្ទាក់រថយន្តរបស់អ្នកតំណាងរាស្ត្រទាំង ពីរនាក់ ហើយអូសទាញចេញពីរថយន្តមកធ្វើការទាត់ធាក់ ខណៈពេលដែលអ្នកតំណាងរាស្ត្រទាំងពីរនោះចេញពីរដ្ឋសភាជាតិ។
មិនទាន់មានអ្នកណាអះអាងថាតើឧប្បត្តិហេតុទាំងពីរមានជាប់ពាក់ ព័ន្ធគ្នាឬយ៉ាងណាទេប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមបាន ប្រៀបធៀបរូបភាពអ្នកចូលរួមបាតុកម្មនិងវីដេអូវាយប្រហារហើយឃើញថា យ៉ាងហោចណាស់មានអ្នកវាយប្រហារម្នាក់មានវត្តមាននៅកន្លែងបាតុកម្ម។
សូម្បីសាលារាជធានីភ្នំពេញក៏បានចេញសេចក្តីថ្លែងការណ៍ផ្ទុយគ្នា ក្នុងរយៈពេលពីរថ្ងៃពីគ្នានេះដោយសេចក្តីថ្លែងការណ៍លើកទីមួយនៅ ថ្ងៃច័ន្ទទី២៦ ខែតុលាចាត់ទុកថាបាតុកម្មនោះ មិនមានការជូនដំណឹងប៉ុន្តែនៅថ្ងៃពុធទី២៨ បែរជាចេញសេចក្តីថ្លែងការណ៍ថ្មីដែលថាបាតុកម្មនោះមានការជូន ដំណឹងត្រឹមត្រូវ។
លោកហ៊ុន សែនក៏បានថ្លែងដែរថា ការធ្វើបាតុកម្មនាថ្ងៃច័ន្ទនោះ ទំនងជា«ការជះឥទ្ធិពល»ពីការធ្វើបាតុកម្មប្រឆាំងនឹងរូបលោក ជាបន្តបន្ទាប់ ពេលដែលលោកធ្វើទស្សនកិច្ច នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក និងទីក្រុងប៉ារីសប្រទេសបារាំងក្នុងពេលថ្មីៗនេះ។
«ដូច្នេះ ព្រឹត្តិការណ៍ កើតឡើង បាតុកម្ម នៅទីក្រុង ភ្នំពេញ អាចជះឥទ្ធិពល ពីចំណែកមួយ នៃបាតុកម្ម ដែលរៀបចំ ជាបន្តបន្ទាប់ ដោយបក្ស ប្រឆាំង នៅឯទីក្រុង ញ៉ូវយ៉ក និងនៅឯប្រទេស បារាំង អាចថា, វា ជាការ ជះឥទ្ធិពល ឬវា ជាការ គាប់ជួន, ព្រោះ បក្សប្រឆាំង ផ្គើន ម្តងហើយ ម្តងទៀត ដោយគ្មាន គិត ពីកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ ជាតិ នោះទេ។»
មិនទាន់មានប្រតិកម្មថ្មីទៀតពីគណបក្សសង្គ្រោះជាតិនៅឡើយទេ ប៉ុន្តែលោកសម រង្ស៊ី ប្រធានគណបក្សបានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោកកាលពីថ្ងៃ ទី២៦ ខែតុលា ថា៖
«បាតុកម្មដែលជនជាតិខ្មែរយើងរៀបចំធ្វើនៅប្រទេសបារាំង តែងតែជាបាតុកម្មអហិង្សា គោរពច្បាប់ និងគោរពគោលការណ៍ប្រជាធិបតេយ្យជានិច្ច មិនដូចបាតុកម្មពួកអ្នកគាំទ្រលោក ហ៊ុន សែន នៅប្រទេសកម្ពុជា ដែលតែងតែប្រើហិង្សាដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ ដូចអ្វីដែលលោក ហ៊ុន សែន ខ្លួនឯងបានបំភិតបំភ័យប្រជាពលរដ្ឋ ក្នុងពេលថ្មីៗនេះ ដោយប្រកាសថា នឹងមានសង្គ្រាមបើគណបក្សប្រឆាំងឈ្នះឆ្នោតហើយមកកាន់អំណាច។»
លោក សម រង្ស៊ី បានចោទ ថា, «ដើម្បី រក្សាអំណាច បានច្រើនឆ្នាំ ទៅមុខទៀត, លោក ហ៊ុន សែន កំពុងប្រើវិធី ស្រដៀងពួកហ្វាស៊ីស្ត នៅប្រទេសអ៊ីតាលី ដែលចូលចិត្តប្រើអំពើហិង្សា ទៅលើអ្នកតំណាងរាស្ត្រនិងអ្នកដទៃទៀត ពីឆ្នាំ១៩២២ដល់ឆ្នាំ១៩៤៥។»
អង្គការសង្គមស៊ីវិលទាំងក្នុង និងក្រៅស្រុក ស្ថានទូតក្នុងប្រទេសកម្ពុជាក៏បានចេញញត្តិថ្កោលទោសជាបន្ត បន្ទាប់ ប្រឆាំងនឹងការវាយប្រហារយ៉ាងដំណំលើអ្នកតំណាងរាស្ត្រគណបក្ស ប្រឆាំងនាថ្ងៃច័ន្ទនោះដែរ៕
No comments:
Post a Comment