Paris Peace Accords 23 Oct. 1991

Sunday, October 25, 2015

អង្គការ​ សិទ្ធិ​មនុស្ស ​ស្នើ​បារាំង​ ជំរុញ​លោក ហ៊ុន សែន ដោះ​លែង​ សកម្មជន​ បក្ស​ប្រឆាំង | Human rights NGOs urges France to pressure Hun Sen to release opposition activists

អង្គការ​ សិទ្ធិ​មនុស្ស ​ស្នើ​បារាំង​ ជំរុញ​លោក ហ៊ុន សែន ដោះ​លែង​ សកម្មជន​ បក្ស​ប្រឆាំង

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៥ តុលា ២០១៥

សវនាការ​សកម្មជន​បក្ស​សង្គ្រោះជាតិ ៦២០
សកម្មជន​បក្ស​សង្គ្រោះជាតិ ៥នាក់ នៅ​ក្នុង​រថយន្ត​ទ្រុង បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៥ ធ្នូ ២០១៤។  RFA/Morm Moniroth

អង្គការ​ ការពារ​ សិទ្ធិ​មនុស្ស​ ជាតិ និង​អន្តរជាតិ​ ចំនួន​៤--រួម​មាន សហព័ន្ធ​ ការពារ​ សិទ្ធិ​មនុស្ស ​អន្តរជាតិ (FIDH), សម្ព័ន្ធ​ ការពារ​ សិទ្ធិ​មនុស្ស​ បារាំង (LDH), សមាគម ​អាដហុក (ADHOC), និង​អង្គការ​ លីកាដូ (LICADHO)--បាន​ចេញ​ លិខិត​ចំហ ស្នើ​ទៅ​កាន់​ រដ្ឋាភិបាល​ បារាំង ជំរុញ​ ឲ្យ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះ​លែង​ មន្ត្រី និង​សកម្មជន គណបក្ស ​សង្គ្រោះ​ជាតិ, យុវជន សកម្មជន ​ការពារ​បរិស្ថាន, និង​ព្រះសង្ឃ​ ចេញ​ពី​ពន្ធនាគារ។

សំណើ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ការ​ចាក​ចេញ​របស់ លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​ទីនោះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នោះ លើក​ឡើង​ថា ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ មក រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​មនុស្ស​សរុប ២១​នាក់ ក្នុង​នោះ​រួម​មាន មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១៤​រូប សកម្មជន​ការពារ​បរិស្ថាន​ចំនួន ៤​រូប ព្រះសង្ឃ ២​អង្គ និង​និស្សិត ១​រូប។ ក្នុង​ចំណោម​ពួក​គេ​ទាំងអស់​នេះ ក៏​មាន​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ ដែល​មាន​សញ្ជាតិ​បារាំង ផង​ដែរ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ ចាត់​ទុក​ការ​ចាប់​ខ្លួន​ពួក​គេ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ពួក​គេ​ជំរុញ​ឲ្យ លោក ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះ​លែង​មន្ត្រី និង​សកម្មជន​ទាំង​នោះ​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ពួក​គេ​ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បារាំង ថ្កោលទោស​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ពេល​កន្លង​មក៕




1 comment:

  1. Anonymous2:05 AM

    យួន ហ៊ុន សែន ដាំតែអុង ខ្មែរ ព្រោះខ្មែរទាំងនោះសុទ្ធតែក្បត់ជាតិ មិនព្រមឲ្យដីទៅយួន ដែលគេជាអ្នកមានគុណ ជួយបង្កើតសម្លាប់ខ្មែររាប់លាន រួចគេធ្វើជាមកច្បាំងរុំដោះខ្មែរពីខ្មែរក្រហម

    ReplyDelete