អ្នកដឹកនាំ បក្ស កាន់អំណាច និងប្រឆាំង ជួបគ្នា ពិភាក្សា លើបទបញ្ជា ផ្ទៃក្នុង សភា
ការជួបជុំ រវាង
ថ្នាក់ដឹកនាំ គណបក្ស ទាំងពីរនេះ មិនបាន ពិភាក្សា ពីការដោះលែង
មន្ត្រី និងសកម្មជន គណបក្ស ប្រឆាំង ជាង១០នាក់ ដែលកំពុងជាប់ ក្នុងពន្ធនាគារ ទេ។
លោក
ស ខេង និង លោក សម រង្ស៊ី
បន្ទាប់ពីជំនួបប្រជុំពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃ
ក្នុងរដ្ឋសភា រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន
សុជាតា/VOA)
VOA / វីអូអេ | ២ តុលា ២០១៥
វ៉ាស៊ីនតោន— ក្រុមការងារ នៃគណបក្ស
ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានជួប ប្រជុំគ្នា ជាថ្មី
កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បី ផ្តោតទៅលើ ការកែប្រែ បទបញ្ជាផ្ទៃក្នុង ដែល
គណបក្ស ទាំងពីរ បានព្រមព្រៀងគ្នា នៅខែ កក្កដា ឆ្នាំមុន នៅពេលបញ្ចប់
វិបត្តិ នយោបាយ ដែលមាន រយៈពេល ជិតមួយឆ្នាំ។
អ្នកនាំពាក្យ អង្គប្រជុំ បានបញ្ជាក់ ប្រាប់ក្រុម អ្នករាយការណ៍ ព័ត៌មាន ថា, ការពិភាក្សា បានដំណើរការ ល្អ, ប៉ុន្តែ មិនបញ្ជាក់ ថា តើ បានពិភាក្សា ផ្តោតលើ ចំណុចណា, ហើយ ចំណុច ដែលនៅសល់នោះ គឺ ជាអ្វីទេ បើ ទោះបី ជាមាន ការជជីកសួរ ក៏ដោយ។
លោក ប៉ែន បញ្ញា នៃគណបក្ស ប្រជាជន កម្ពុជា បានបញ្ជាក់ ថា៖
«តាមពិតទៅ យើង បានខិតខំ ក្នុងការងារនេះ ប្រជុំ ជាច្រើនលើកហើយ។ យើង បានស្រុះស្រួលគ្នា ធ្វើការ កែសម្រួល ១៤ប្រការ លើ៨៣ ប្រការ នៃបទបញ្ជា ផ្ទៃក្នុងចាស់។»
លោក អេង ឆៃអៀង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបន្ថែមដែរថា៖
«ហើយ នៅសល់ ចំណុច បន្តិចបន្តួច ដែលថ្នាក់ដឹកនាំ បានប្រគល់ ឱ្យគណៈកម្មការ ចំពោះ កិច្ច ដើម្បី យកទៅ កែសម្រួល, យកទៅ ពិនិត្យ ឡើងវិញ នៅក្នុង អាទិត្យក្រោយ, ហើយ នឹងចុងក្រោយ នឹងលើក យកមក ថ្នាក់ដឹកនាំ ដើម្បី ពិនិត្យ ជាចុងក្រោយ។»
បើទោះបីជាមានការបិទបាំងពីចំណុចដែលនឹងត្រូវកែប្រែប៉ុន្តែ អ្នកវិភាគដូចជាលោក អ៊ូ វីរៈ ប្រធាននៃវេទិកាអនាគតយល់ថាដើម្បីទទួលបាននូវបទបញ្ជាផ្ទៃក្នុង សភាជាតិមួយដែលល្អនិងមានរយៈពេលយូរគឺក្រុមការងារត្រូវផ្តោតលើការ បែងចែកតួនាទីរវាងប្រធាន អនុប្រធានរដ្ឋសភានិងតួនាទីរបស់គណៈកម្មការទាំងអស់ដើម្បីឱ្យមាន តុល្យភាពរវាងគណបក្សដែលមានអាសនៈក្នុងសភា សិទ្ធិក្នុងការសួរនាយករដ្ឋមន្ត្រីដោយបើកចំហឱ្យសាធារណជនបានដឹងឮ តម្លាភាពនៃសភារវាងអគ្គលេខាធិការដ្ឋាននិងប្រធានសភាដោយកុំឱ្យបម្រើ តែគណបក្សកាន់អំណាច និងចុងក្រោយគឺសភាត្រូវមាននាទីក្នុងការស្នើច្បាប់ផងដែរដោយមិន មែនបានត្រឹមតែលើកដៃអនុម័តច្បាប់ទេ។
លោក បានបន្ថែម ថា៖
«សភាប្រជាធិបតេយ្យគឺជាសភាមួយដែលការពារសិទ្ធិរបស់គណបក្ស ប្រឆាំងនៅ ក្នុងការការពារគំនិតនិងគោលនយោបាយ។ នេះបានន័យថាគណបក្សកាន់អំណាចគាត់អាចយកគោលគំនិតនយោបាយរបស់គាត់ ទៅ អនុម័ត ក៏ប៉ុន្តែទោះបីយ៉ាងម៉េចក៏គណបក្សប្រឆាំងមានឱកាសក្នុងការប្រកួត ប្រជែង មានឱកាសក្នុងការឈ្លេច មានឱកាសក្នុងការសួរ តវ៉ា បង្ហាញគោលនយោបាយរបស់ខ្លួន។»
ការជួបជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរនេះមិនបានពិភាក្សាពី ការដោះលែងមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ដែលកំពុងជាប់ ក្នុងពន្ធនាគារទេ។ ប៉ុន្តែលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសយ៉ាងខ្លីថាវប្បធម៌សន្ទនាដែល អ្នកតាមដានមើលឃើញថាម្តងល្អម្តងអាក្រក់គឺនៅមានជីវិតនៅឡើយទេ។
«អ្វីដែលយើងជជែកគ្នា ជួបគ្នានេះគឺយើងនៅតែ បន្តបង្ហាញថាវប្បធម៌សន្ទនានៅរស់រវើក។»
កាលពីសប្តាហ៍មុនថ្នាក់ដឹកនាំនៃគណបក្សទាំងពីរក៏បានជួបពិភាក្សា គ្នាពីការកែប្រែច្បាប់ស្តី ពីការបោះឆ្នោតឃុំសង្កាត់ផងដែរប៉ុន្តែនៅមិនទាន់បានសម្រេច ចុងក្រោយនៅឡើយ៕

ថ្នាក់ដឹកនាំ
នៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិប្រជុំពិភាក្សាគ្នា
អំពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា រាជធានីភ្នំពេញ
កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA)
លោក
ប៉ែន បញ្ញា ប្រធានគណៈកម្មាការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា
ក្រោយការប្រជុំមួយនៅមន្ទីររដ្ឋសភាជាតិនៅរាជធានីភ្នំពេញ
កាលពីថ្ងៃ០១ ខែតុលា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/ VOA)
លោក អេង ឆៃអៀង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបន្ថែមដែរថា៖
«ហើយ នៅសល់ ចំណុច បន្តិចបន្តួច ដែលថ្នាក់ដឹកនាំ បានប្រគល់ ឱ្យគណៈកម្មការ ចំពោះ កិច្ច ដើម្បី យកទៅ កែសម្រួល, យកទៅ ពិនិត្យ ឡើងវិញ នៅក្នុង អាទិត្យក្រោយ, ហើយ នឹងចុងក្រោយ នឹងលើក យកមក ថ្នាក់ដឹកនាំ ដើម្បី ពិនិត្យ ជាចុងក្រោយ។»
លោក
អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ថ្លែងក្រោយកិច្ចប្រជុំនៅវិមានរដ្ឋសភា កាលពីថ្ងៃ០១ ខែតុលា ឆ្នាំ២០១៥។
(ហ៊ាន សុជាតា/ VOA)
បើទោះបីជាមានការបិទបាំងពីចំណុចដែលនឹងត្រូវកែប្រែប៉ុន្តែ អ្នកវិភាគដូចជាលោក អ៊ូ វីរៈ ប្រធាននៃវេទិកាអនាគតយល់ថាដើម្បីទទួលបាននូវបទបញ្ជាផ្ទៃក្នុង សភាជាតិមួយដែលល្អនិងមានរយៈពេលយូរគឺក្រុមការងារត្រូវផ្តោតលើការ បែងចែកតួនាទីរវាងប្រធាន អនុប្រធានរដ្ឋសភានិងតួនាទីរបស់គណៈកម្មការទាំងអស់ដើម្បីឱ្យមាន តុល្យភាពរវាងគណបក្សដែលមានអាសនៈក្នុងសភា សិទ្ធិក្នុងការសួរនាយករដ្ឋមន្ត្រីដោយបើកចំហឱ្យសាធារណជនបានដឹងឮ តម្លាភាពនៃសភារវាងអគ្គលេខាធិការដ្ឋាននិងប្រធានសភាដោយកុំឱ្យបម្រើ តែគណបក្សកាន់អំណាច និងចុងក្រោយគឺសភាត្រូវមាននាទីក្នុងការស្នើច្បាប់ផងដែរដោយមិន មែនបានត្រឹមតែលើកដៃអនុម័តច្បាប់ទេ។
លោក បានបន្ថែម ថា៖
«សភាប្រជាធិបតេយ្យគឺជាសភាមួយដែលការពារសិទ្ធិរបស់គណបក្ស ប្រឆាំងនៅ ក្នុងការការពារគំនិតនិងគោលនយោបាយ។ នេះបានន័យថាគណបក្សកាន់អំណាចគាត់អាចយកគោលគំនិតនយោបាយរបស់គាត់ ទៅ អនុម័ត ក៏ប៉ុន្តែទោះបីយ៉ាងម៉េចក៏គណបក្សប្រឆាំងមានឱកាសក្នុងការប្រកួត ប្រជែង មានឱកាសក្នុងការឈ្លេច មានឱកាសក្នុងការសួរ តវ៉ា បង្ហាញគោលនយោបាយរបស់ខ្លួន។»
ការជួបជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរនេះមិនបានពិភាក្សាពី ការដោះលែងមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ដែលកំពុងជាប់ ក្នុងពន្ធនាគារទេ។ ប៉ុន្តែលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសយ៉ាងខ្លីថាវប្បធម៌សន្ទនាដែល អ្នកតាមដានមើលឃើញថាម្តងល្អម្តងអាក្រក់គឺនៅមានជីវិតនៅឡើយទេ។
«អ្វីដែលយើងជជែកគ្នា ជួបគ្នានេះគឺយើងនៅតែ បន្តបង្ហាញថាវប្បធម៌សន្ទនានៅរស់រវើក។»
កាលពីសប្តាហ៍មុនថ្នាក់ដឹកនាំនៃគណបក្សទាំងពីរក៏បានជួបពិភាក្សា គ្នាពីការកែប្រែច្បាប់ស្តី ពីការបោះឆ្នោតឃុំសង្កាត់ផងដែរប៉ុន្តែនៅមិនទាន់បានសម្រេច ចុងក្រោយនៅឡើយ៕

No comments:
Post a Comment