រដ្ឋសភា សម្រេច ដកតំណែង លោក កឹម សុខា ពីអនុប្រធាន រដ្ឋសភា ជាផ្លូវការ
RFA / វិទ្យុ អាស៊ី សេរី | ៣០ តុលា ២០១៥

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ជួរមុខពីឆ្វេង)
និងសមាជិករដ្ឋសភាបក្សប្រជាជន បោះឆ្នោតទម្លាក់លោក កឹម សុខា
ពីអនុប្រធានទី១រដ្ឋសភា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។
RFA/Rann Samnang
រដ្ឋសភា សម្រេច ដកតំណែង លោក កឹម សុខា ពីអនុប្រធាន ទី១ រដ្ឋសភា ជាផ្លូវការ ដោយសំឡេង គាំទ្រ ៦៨ លើ៦៨ សំឡេង នៃសមាជិក រដ្ឋសភា បក្សកាន់អំណាច។
កិច្ចប្រជុំ រដ្ឋសភា ដកតំណែងលោក កឹម សុខា នៅថ្ងៃ ទី៣០ តុលា នេះ ពុំ វត្តមាន តំណាងរាស្ត្រ បក្សប្រឆាំង ចូលរួម នោះទេ។
ប្រធាន រដ្ឋសភា លោក ហេង សំរិន បញ្ជាក់ ថា, ការសម្រេច ដកតំណែង លោក កឹម សុខា នេះ ដោយមាន សំណូមពរ ពីពលរដ្ឋ កាលពីថ្ងៃ ទី២៦ ខែតុលា។
ប៉ុន្តែ រដ្ឋសភា នៅមិន ទាន់ប្រកាស ថា, តំណែង អនុប្រធាន ទី១ នេះ នឹងត្រូវ ជំនួស ដោយតំណាងរាស្ត្រ ពីបក្សប្រជាជន ឬបក្សសង្គ្រោះជាតិ នៅឡើយទេ។
កាលពីថ្ងៃ ទី២៦ ខែតុលា មានបាតុកម្ម ដែលដឹកនាំ ដោយអ្នក គាំទ្រ គណបក្ស ប្រជាជន ប្រមាណ ៣ពាន់ នាក់ ដាក់ញត្តិ ទាមទារ ឲ្យអនុប្រធាន បក្សសង្គ្រោះជាតិ លោក កឹម សុខា ចុះចេញ ពីតំណែង អនុប្រធាន ទី១ រដ្ឋសភា និងបង្ក ឲ្យតំណាងរាស្ត្រ បក្សប្រឆាំង ពីររូប រងរបួស ធ្ងន់, កំពុង ព្យាបាល នៅប្រទេស ថៃ ផង។
ចំណែក នៅខាងក្រៅ របង សភាវិញ មានសមត្ថកិច្ច យាមកាម យ៉ាងតឹងរ៉ឹង។
No comments:
Post a Comment