បក្សប្រឆាំង សម្រេច មិនស្នើ បេក្ខជនថ្មី ជំនួស តំណែង អនុប្រធាន ទី១ រដ្ឋសភាឡើយ
RFA / វិទ្យុ អាស៊ី សេរី | ៣០ តុលា ២០១៥

លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ
ជួបជាមួយអ្នកគាំទ្រប្រមាណ ២ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។ Photo: RFA
បក្សប្រឆាំង សម្រេច មិនស្នើ បេក្ខជនថ្មី ជំនួសលោក កឹម សុខា សម្រាប់ តំណែង អនុប្រធាន ទី១ រដ្ឋសភា ដែលទើប តែ ត្រូវ បានបក្ស កាន់អំណាច បោះឆ្នោត ទម្លាក់ នេះឡើយ។
អនុប្រធាន បក្សសង្គ្រោះជាតិ លោក កឹម សុខា សរសេរ ក្នុងបណ្ដាញ សង្គម ហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃ ទី៣០ ខែតុលា ថា, ប្រធាន និងអនុប្រធាន បក្សសង្គ្រោះជាតិ បានពិភាក្សា និងឯកភាពគ្នា ថា, មិនស្នើ បេក្ខជន អនុប្រធាន ទី១ រដ្ឋសភាថ្មី ជំនួស នោះទេ។
លោក កឹម សុខា បញ្ជាក់បន្ថែម ថា, ការស្នើ អ្នកជំនួស ថ្មីនេះ ផ្ទុយ នឹងរដ្ឋធម្មនុញ្ញ និងរំលោភ លើកិច្ចព្រមព្រៀង នយោបាយ រវាង គណបក្ស ទាំងពីរ។
នៅថ្ងៃ ទី៣០ តុលា ដដែលនេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានផ្ញើលិខិតទៅកាន់លោក សម រង្ស៊ី ប្រាប់ពីការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែង។ នៅក្នុងលិខិតនោះ លោក ហេង សំរិន បានស្នើឲ្យលោក សម រង្ស៊ី បញ្ជូនឈ្មោះបេក្ខជនសម្រាប់តំណែងអនុប្រធានទី១ រដ្ឋសភា ដើម្បីឲ្យសភារៀបចំការបោះឆ្នោតជ្រើសតាំងបេក្ខជននោះជំនួសលោក កឹម សុខា។
លោក កឹម សុខា ត្រូវបានសមាជិករដ្ឋសភាបក្សកាន់អំណាចបោះឆ្នោតទម្លាក់ពីតួនាទី អនុប្រធានទី១រដ្ឋសភា ដោយសំឡេង ៦៨ លើ ៦៨សំឡេង នៅព្រឹកថ្ងៃទី៣០ តុលា៕
No comments:
Post a Comment