Paris Peace Accords 23 Oct. 1991

Friday, October 30, 2015

លោក សម រង្ស៊ី បដិសេធ ​ថា, ​មិន​បាន ​ចោទ​លោក ហ៊ុន សែន ដឹកនាំ ​បែប​រប ប​ហ្វាស៊ីស | Sam Rainsy says he did not call Hun Sen a fascist

លោក សម រង្ស៊ី បដិសេធ ​ថា, ​មិន​បាន ​ចោទ​លោក ហ៊ុន សែន ដឹកនាំ ​បែប​រប ប​ហ្វាស៊ីស

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣០ តុលា ២០១៥

សម រង្ស៊ី ហ៊ុន សែន ៦២០
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥  
RFA/Hang Savyouth

មេដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បដិសេធ​ ថា, លោក​ មិន​បាន​ ចោទ​ប្រកាន់ ​លោក ហ៊ុន សែន ថា, ដឹកនាំ​ បែប​រប ប​ហ្វាស៊ីស (Fascism) នោះ​ទេ។  ទោះ​ ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ ព្រហស្បតិ៍ ទី​២៩ ខែ​តុលា មន្ត្រី​ ជាន់​ខ្ពស់ ​នៃ​គណបក្ស​ ប្រជាជន ​កម្ពុជា គំរាម​រំលាយ ​វប្បធម៌​សន្ទនា​ ចោល ប្រសិន​ លោក សម រង្ស៊ី មិន​សុំទោស​ លោក ហ៊ុន សែន ជា​សាធារណៈ​ ចំពោះ ​ការ​ប្រើ​ពាក្យ ​ថា, លោក ហ៊ុន សែន ដឹកនាំ​ ដូច​របប​ ហ្វាស៊ីស។

​ពី​ប្រទេស​ បារាំង មេដឹកនាំ ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បដិសេធ​ មិន​ធ្វើ ​អត្ថាធិប្បាយ​ តាម​សារព័ត៌មាន​ទេ ជុំវិញ​ ការ​ទាមទារ​ ពាក្យ​សុំ​ទោស​ ពី​លោក​ ជា​សាធារណៈ ​ដល់​លោក ហ៊ុន សែន ចំពោះ​ ការ​ប្រៀបធៀប​ ការ​ដឹកនាំ ​របស់​ នាយករដ្ឋមន្ត្រី ​ខ្មែរ ដូច​គ្នា​ ទៅ​ នឹង​របប​ ហ្វាស៊ីស។

លោក សម រង្ស៊ី បន្ត​ថា, លោក​ មិន​បាន​ចោទ​ប្រកាន់ លោក ហ៊ុន សែន ថា ដឹកនាំ ​តាម​របប​ ហ្វាស៊ីស នោះ​ទេ៖ «មិន ​អី​ទេ, ចាំ​ខ្ញុំ​ ពន្យល់​ផ្ទាល់!   ខ្ញុំ​ មិន​ចង់​ ឆ្លើយ​តប​ តាម​សារព័ត៌មាន​ អី​ទេ ពីព្រោះ​ បំណង​ខ្ញុំ​ គឺ​ជា​បំណង​ល្អ, ហើយ ​យើង​ មិន​ត្រូវ​ ធ្វើ​អ្វី​ ដែល​ស្រដៀង របៀប​ ដែល​ពួក​ផ្ដាច់ការ​ នៅ​ប្រទេស​ អ៊ីតាលី​កាល ​ពី​ក្នុង​ទសវត្សរ៍​ ឆ្នាំ​១៩២០, ១៩៣០ ដែល​គេ ​ប្រើ​អំពើ​ហិង្សា​ មក​លើ​អ្នក​ តំណាងរាស្ត្រ, មក​លើ​សហជីព, មក​លើ​កម្មករ។  នេះ​ ជា​ទង្វើ​ ដែល​ពួក​ហ្វាស៊ីស បាន​ទុក​ អនុស្សាវរីយ៍​ ដ៏​អាក្រក់។  ដូច្នេះ​ យើង​ ស្រឡាញ់​ជាតិ​ ទាំង​អស់​គ្នា; យើង ​មិន​ត្រូវ​ ទុក​កេរ្តិ៍ឈ្មោះ ​អាក្រក់។  ដូច្នេះ​ យើង ត្រូវ​ ជៀសវាង​ ទង្វើ​ណា​ ដែល​គេ ​អាច​យក​ទៅ​ ប្រៀបធៀប​ អំពើ​អាក្រក់ ​របស់​ ពួក​ហ្វាស៊ីស ​តែ​ប៉ុណ្ណឹង​ទេ។  ខ្ញុំ​ អត់​មាន​ ថា អ្នក​ណា​ ជា​ហ្វាស៊ីស នោះ​ទេ។»

​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក សម រង្ស៊ី បាន​ប្រដូច​លោក ហ៊ុន សែន ទៅ​នឹង​ហ្គាដាហ្វី មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​លីប៊ី និង​បាន​ប្រៀបធៀប​កម្ពុជា នឹង​ទៅ​របប​ហ្វាស៊ីស នៅ​ប្រទេស​អ៊ីតាលី កាល​ពី ៩៣​ឆ្នាំ​មុន។

​លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ថា លោក ហ៊ុន សែន ហាក់​ចង់​រក​លេស​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ច្រើន​ដើម្បី​បង្កើត​ ព្រឹត្តិការណ៍​អវិជ្ជមាន និង​អធម្មនុញ្ញ ចៀសវាង​កុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ខាង​មុខ។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន ដឹង​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​មិន​ឈ្នះ និង​ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ត​ទៅ​ទៀត ហេតុនេះ​លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​ស្រដៀង​ក្រុម​ហ្វាស៊ីស នៅ​ប្រទេស​អ៊ីតាលី ដែល​បាន​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​តំណាងរាស្ត្រ និង​អ្នក​ដទៃ​ទៀត។

​របប​ហ្វាស៊ីស ជា​របប​ដែល​ដឹកនាំ​ប្រទេស​ដោយ​ប្រកាន់​យក​មនោគមវិជ្ជា​នយោបាយ​ហិង្សា គ្មាន​ការ​គោរព​សិទ្ធិមនុស្ស ពោល​គឺ​ជា​ការ​គ្រប់គ្រង​ប្រទេស​ដោយ​ប្រើ​អាវុធ គំរាមកំហែង និង​កាប់​សម្លាប់​ដើម្បី​រក្សា​អំណាច​ខ្លួន។ របប​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជន​ផ្ដាច់ការ បេនីតូ មូសូលីនី (Benito Mussolini) នៅ​ប្រទេស​អ៊ីតាលី ដែល​គ្រប់គ្រង​អំណាច​ចន្លោះ​ពី​ឆ្នាំ​១៩២២ រហូត​ដល់​ឆ្នាំ​១៩៤៥។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​គោរព និង​រក្សា​ភាព​ល្អូកល្អិន​ជាមួយ​លោក សម រង្ស៊ី តែ​ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី តែង​បង្ក​បញ្ហា​ក្នុង​ន័យ​ញុះញង់​មិន​ចេះ​ចប់។ លោក​បន្ត​ថា លោក សម រង្ស៊ី ត្រូវ​តែ​សុំ​ទោស​លោក​នាយករដ្ឋមន្ត្រី​ជា​សាធារណៈ​លើ​បញ្ហា​នេះ។

​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ចោទ​ថា លោក សម រង្ស៊ី កំពុង​តែ​ទាត់​ចោល​ការ​គោរព​តាម​កិច្ចព្រមព្រៀង និង​ស្មារតី​វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំង​ពីរ៖ «សម្ដេច​តេជោ គាត់​ចង់​ផ្សារភ្ជាប់​មនោសញ្ចេតនា​ជាមួយ​គ្នា អ៊ីចឹង​ហើយ​បាន​គាត់​ខំ​រៀប​បាយ​សាមគ្គី​រវាង​ក្រុម​គ្រួសារ​គាត់ និង​គ្រួសារ លោក សម រង្ស៊ី តែ​ពេល​ហូប​បាយ​មិន​ទាន់​ទាំង​លាង​មាត់​ហើយ​ផង ឯកឧត្ដម សម រង្ស៊ី ចាប់​ដៃ​ហើយ​ជាន់​ជើង អា​ហ្នឹង​យើង​មិន​អាច​ទទួល​យក​បាន​ទេ អ៊ីចឹង​បាន​បញ្ហា​នេះ​សម្ដេច​ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ សម្ដេច​នឹង​គ្មាន​ឡើយ ចរចា​ជាមួយ​លោក សម រង្ស៊ី។»

ពី​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា វប្បធម៌​សន្ទនា​មិន​ត្រូវ​រំលាយ​ចោល​នោះ​ទេ ហើយ​ថា មាន​តែ​វប្បធម៌​នេះ​ទេ​ដែល​នាំ​ឲ្យ​ប្រទេស​មាន​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ៖ «ខ្ញុំ​ជឿជាក់​ថា វប្បធម៌​សន្ទនា​ត្រូវតែ​បន្ត​មិន​មែន​សម្រាប់​ផលប្រយោជន៍​គណបក្ស​ប្រជាជន ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​វា​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ ពីព្រោះ​យើង​ត្រូវ​លុបបំបាត់​វប្បធម៌​ហិង្សា ហើយ​យើង​ត្រូវ​យក​វប្បធម៌​សន្ទនា​មក​ជំនួស​វប្បធម៌​ហិង្សា។ នេះ​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ដើម្បី​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ។ អត់​ត្រូវ​រំលាយ​វប្បធម៌​សន្ទនា​នេះ​ជា​ដាច់ខាត ពីព្រោះ​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​វប្បធម៌​សន្ទនា​ដើម្បី​ធានា​ឲ្យ​ខ្មែរ​បាន ​សុខ​ទាំង​អស់​គ្នា​ជា​រៀង​រហូត។»

​កម្ដៅ​នយោបាយ​នៅ​កម្ពុជា នៅ​តែ​បន្ត​កើន​ឡើង បន្ទាប់ពី​តំណាងរាស្ត្រ ២​រូប នៃ​បក្ស​ប្រឆាំង​បាន​រង​ការ​វាយ​ដំ​អោយ​មាន​របួសធ្ងន់​កាល​ពី​ថ្ងៃ​ច័ន្ទ និង​ខណៈ​យុទ្ធនាការ​តាម​គ្រប់​រូបភាព​ទាមទារ​ដក​តំណែង​អនុប្រធាន​រដ្ឋសភា​ពី ​លោក កឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ទៅ​មុខ​រហូត​មក​ដល់​ពេល​នេះ។

​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​តុលា ប្រភព​ដែល​លាក់​អត្តសញ្ញាណ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋសភា​កម្ពុជា នឹង​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បន្ទាន់​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​អាច​បញ្ចូល​របៀបវារៈ​សំខាន់​មួយ គឺ​ការ​ដក​តំណែង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា។

​វិទ្យុ​អាស៊ីសេរី បាន​សម្ភាសន៍​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ ជាតិ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច ដើម្បី​សុំ​ការ​បំភ្លឺ​លើ​ព័ត៌មាន​នេះ ប៉ុន្តែ​ក្រុម​មន្ត្រី​បក្ស​ទាំង​ពីរ​ប្រាប់​ថា ពួកគេ​មិន​ទាន់​ដឹង​របៀបវារៈ​ដែល​ត្រូវ​ប្រជុំ​នោះ​នៅ​ឡើយ​ទេ៕


8 comments:

  1. Anonymous8:55 PM

    ចុះបើថាដូច្នោះមែន តើហ៊ុនសែន នឹងធ្វើដូចម្តេចដែរ? បើគ្រាន់តែគេថាហើយចាប់គេដាក់គុកនោះ វាលើសពី ហ្វាស៊ីស ទៅទៀត តើមែនទេ? លោក អើយ នេះមកពីគេឲ្យងាជា បណ្ឌិត តែអត់ទៅសាលា រួចក៍ថាខ្លួនគ្រាន់បើមែនទេ? ដល់គេមិនបញ្ជោ បែរជាងរខ្ទើតតែម្តង ហា ហា តាមពិតថាទៅតើវាយ៉ាងណា?

    ReplyDelete
  2. Anonymous2:37 AM

    what can cnrp do now? cpp not arrest a single one of their dog and on top of that cpp vote to kick Khem sokha out of his seat. by the way I see a lot of complain point finger to sam rainsy also because they said every time something go to happened Sam Rainsy always out of the country and they said Sam Rainsy now all of that happen before hand. that mean Sam rainsy and hun sen well connected . Do all of this is true ?? or they 'are make it and break the cnrp ? hey it's politic Hun sen will do anything will not shame isn't it????

    ReplyDelete
  3. Anonymous4:14 AM

    Once the CNRP receives the mandate from the
    Khmer people after the 2018 election, set of solutions will
    be available.

    ReplyDelete
  4. Anonymous6:36 AM

    Mussolini was a fascist but he was still better than Hun Sen, because he was a nationalist.
    Anyway under Mussolini, there was almost no corruption.

    https://en.wikipedia.org/wiki/Benito_Mussolini

    ReplyDelete
    Replies
    1. Anonymous6:49 AM

      Mon vieux?

      Delete
    2. Anonymous6:51 AM

      Oui, jeune homme!

      Delete
    3. Anonymous6:55 AM

      Oh lala! Tu vas bien? Qu'allons nous faire pour sauver notre petite mere patrie, mon Vieux?

      Delete
    4. Anonymous9:53 AM

      Nous devons utiliser les tireurs d'élite (snipers) engagés pour tirer HS à la tête.

      Delete